Sunday, November 5, 2017

Total ប្រើ​បន្ទះសូឡានៅ​ស្ថានីយ​ស្តុក​ប្រេង ដើម្បី​​ជួយ​បរិស្ថាន​​កម្ពុជា

Total ប្រើ​បន្ទះសូឡានៅ​ស្ថានីយ​ស្តុក​ប្រេង ដើម្បី​​ជួយ​បរិស្ថាន​​កម្ពុជា ក្រុមហ៊ុន​តូតាល់​កម្ពុជា (Total) បាន​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នៅ​ស្ថានីយ​ស្តុក​ប្រេង​របស់​ខ្លួន​ក្នុង​អាកាស​យានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប កាល​ពី​ម្សិលមិញ​នេះ ដោយ​ពី​មុន ស្ថានីយ​ត្រូវ​ពឹងផ្អែក​ទាំងស្រុង​លើ​ម៉ាស៊ីន​ភ្លើង ព្រោះ​មិន​បាន​តភ្ជាប់​នឹង​អគ្គិសនី​កម្ពុជា ហើយ​កម្មវិធី​នេះ ក៏​មាន​ការ​ចូលរួម​ពី៖

 លោក​ជំទាវ Eva Nguyen Binh ឯក​អគ្គ​រដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា

 ឯកឧត្ដម ឌិត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល

 លោក សុខ ថុល តំណាង​រដ្ឋបាល​ខេត្ត​សៀមរាប

 លោក Olivier Chalvon Demersay អនុប្រធាន​ប្រតិបត្តិការ​ទីផ្សារ និង​សេវាកម្ម​របស់ Total ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​មជ្ឈិមបូព៌ា

 លោក Asif Iqbal នាយក​គ្រប់គ្រង Total លោក Eric Delobel អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា និង​ភ្ញៀវ​កិត្តិយស​ជាច្រើន

លោក Olivier Chalvon Demersay អនុប្រធាន​ប្រតិបត្តិការ APMO Total ប្រចាំ​តំបន់ បាន​ឲ្យ​ដឹង​ថា៖ "Total ក៏​កំពុង​អភិវឌ្ឍ​កម្មវិធី​ជាច្រើន​ទៀត​សម្រាប់​ការ​ដំឡើង​បន្ទះ​ថាមពល​ពន្លឺ​ព្រះអាទិត្យ (បន្ទះ​សូឡា) នៅ​តាម​ស្ថានីយ​ដទៃ​ទៀត​ទូទាំង​ប្រទេស​នៅ​ចុង​ឆ្នាំ​នេះ"។ការ​ដំឡើង​នេះ រំពឹង​ថា​នឹង​ចូលរួម​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន CO2 របស់​ស្ថានីយ​ស្តុក​ប្រេង និង​ការ​ចំណាយ​សម្រាប់​ប្រតិបត្តិ​ការ​ពេល​វែង ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​ក្នុង​ការ​លើក​កម្ពស់​ការ​ប្រើប្រាស់​ប្រភព​ថាមពល​ដែល​ស្អាត មិន​ប៉ះ​ពាល់​បរិស្ថាន ថាមពល​ដែល​អាច​កកើត​ឡើង​វិញ និង​អាច​ទុក​ចិត្ត​បាន។លោក Asif Iqbal នាយក​គ្រប់គ្រង Total បាន​និយាយ​ថា៖ "ការ​សម្រេច​គម្រោង​នេះ ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្ដេជ្ញា​ចិត្ត​ជា​ប្រចាំ​របស់ Total ក្នុង​ការ​គាំទ្រ​ដល់​កិច្ចការ​សង្គម វប្បធម៌ និង​បរិស្ថាន​នៅ​កម្ពុជា"។Total ជា​ក្រុមហ៊ុន​ឈាន​មុខ​មួយ​លើ​ពិភព​លោក​ផ្នែក​ផលិត​ថាមពល​ពន្លឺ​ព្រះអាទិត្យ ដែល​ជា​ផ្នែក​មួយ​នៃ​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ថាមពល​ព្រះអាទិត្យ SunPower ហើយ​គម្រោង​នេះ បាន​បំពាក់​បច្ចេកវិទ្យា SunPower Maxeon ដែល​បាន​ប្រើ​ប្រាស់​ដោយ​ណាសា​ក្នុង​បេសកកម្ម​ស្រាវជ្រាវ និង​សិក្សា​ទៅ​កាន់​ភព​ផ្សេងៗ។ប្រភព៖everyday news

No comments:

Post a Comment