បុណ្យអុំទូក៣ថ្ងៃនៅភ្នំពេញ សំរាមជាង៨០០០តោន
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែអកអំបុករយៈពេល៣ថ្ងៃបានបញ្ចប់ទៅដោយបានបន្សល់ទុកនូវបរិមាណសំរាមជាង៨០០០តោន ជាពិសេសនៅតំបន់ខណ្ឌទាំង៤ដែលជាទីតាំងប្រារព្វពិធី តែត្រូវបានរដ្ឋបាលរាជធានីភ្នំពេញប្រមូលនិងដឹកចេញអស់នៅព្រឹកថ្ងៃទី៥វិច្ឆិកា នេះបើតាមការឲ្យដឹងពីមន្ត្រីទីចាត់ការគ្រប់គ្រងសំណល់រាជធានីភ្នំពេញ។ដោយសារបរិមាណសម្រាម និងចំនួនប្រជាពលរដ្ឋដ៏ច្រើនប្រមាណ៣,២លាននាក់ ដែលមកទស្សនាពិធីប្រណាំងទូកក្នុងរយៈពេល៣ថ្ងៃនៅរាជធានីភ្នំពេញ ធ្វើអោយសម្រាមនៅរាយប៉ាយពេញច្រាំងទន្លេ កន្លែងអង្គុយទស្សនាការប្រណាំងទូកទោះជាកន្លងមកមានការរៀបចំម៉ត់ចត់ពីរដ្ឋបាលរាជធានីភ្នំពេញដូចជាការដាក់ធុងសំរាមកញ្ឆេដាក់សំរាមយ៉ាងច្រើនតាមទីតាំងប្រារព្វពិធីរួមទាំងការអប់រំផ្សព្វផ្សាយនិងការចូលរួមបោសសម្អាតពីក្រុមមន្ត្រីខណ្ឌក្តី។សូមបញ្ជាក់ថាក្រោយចប់ពិធីភ្លាម នៅព្រឹកថ្ងៃទី៥វិច្ឆិកាឆ្នាំ២០១៧នេះរដ្ឋបាលរាជធានីភ្នំពេញដោយមានការចូលរួមពីមន្ត្រីមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ,អាជ្ញាធរដែនដីខណ្ឌពាក់ពន្ធ័និងក្រុមយុវជនបានចូលរួមបោសលាងសំអាតតាមសួនច្បារនានា ជាពិសេសសួនច្បារមុខវត្តបទុមវត្តី ,សួនវិមានឯករាជ្យ នាគបាញ់ទឹក,សួនមុខព្រះបរមរាជវាំង,សួនសម្តេចតេជោហ៊ុនសែន និងសួនមាត់ទន្លេជាដើមដើម្បីលើកកំពស់សោភណ្ឌ័ភាពតាមសួនច្បារ ទីរមណី ដ្ឋាននានាឡើងវិញក្រោយព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃ៕ប្រភព៖everyday news
No comments:
Post a Comment