Sunday, November 19, 2017
Mark ដឹងថា Facebook ធ្វើឲ្យមនុស្សញៀន នៅតែបង្កើតវា
Mark ដឹងថា Facebook ធ្វើឲ្យមនុស្សញៀន នៅតែបង្កើតវា
Sean Parker ដែលជាប្រធានដំបូងគេរបស់បណ្ដាញសង្គម Facebook បានទទួលស្គាល់ថាពេលនេះខ្លួនក្លាយជាអ្នកជំទាស់មួយរូបចំពោះបណ្ដាញសង្គម Facebook។អតីតប្រធានវ័យ ៣៧ ឆ្នាំរូបនេះបាននិយាយក្នុងកិច្ចសម្ភាសន៍មួយថា ៖ "Facebook បានផ្លាស់ប្ដូរទំនាក់ទំនងអ្នកជាមួយសង្គម និងអ្នកជុំវិញខ្លួន។ មានតែព្រះជាម្ចាស់ទេទើបដឹងថាវាបានជះឥទ្ធិពលដល់ខួរក្បាលកូនៗរបស់យើងបែបណាខ្លះ”។ គាត់បន្ថែមថា Facebook ផលិតឡើងដើម្បីវាយឲ្យចំចំណុចខ្សោយរបស់មនុស្ស ធ្វើឲ្យអ្នកប្រើប្រាស់ញៀន។ Sean បន្តលើកឡើងទៀតថា ៖ "អ្នកបង្កើត រួមមានខ្ញុំ, Mark Zuckerberg និង Kevin Systrom ដែលជាអ្នកបង្កើត Instagram សុទ្ធតែដឹងពីចំណុចនេះ ហើយយើងនៅតែសម្រេចធ្វើវា"។Sean ដែលបច្ចុប្បន្នជាស្ថាបនិកវិទ្យាស្ថានព្យាបាលជំងឺមហារីកបានពន្យល់ថា Facebook ប្រើប្រាស់ចំនួន Like និង Share ដើម្បីបង្កើតជា Loop មួយធ្វើឲ្យអ្នកប្រើប្រាស់មិនអាចដកចិត្តបាន។ វាជាការលើកទឹកចិត្តមួយដែលជួយឲ្យអ្នកផ្ដល់នូវ Content (ការបង្ហោះរូបភាព, វីដេអូ ឬ Status) ឲ្យ Facebook ជាបន្តបន្ទាប់។មហាសេដ្ឋីរូបនេះបន្ថែមថា គោលគំនិតនៃការបង្កើត Facebook ដំបូងកើតចេញពីការរិះរកវិធីដើម្បីទាញយកពេលវេលា និងការយកចិត្តទុកដាក់របស់មនុស្សឲ្យបានច្រើនតាមដែលអាចទៅរួច៕ ប្រភព៖ nypost
Subscribe to:
Post Comments (Atom)
No comments:
Post a Comment