មិនធម្មតា ចៅប្រុសកវី គង្គ ប៊ុនឈឿន ហាត់បាន២ខែក្លាយជាកីឡាករឆ្នើមនៅបែលហ្សិក
ចៅប្រុសរបស់កវីល្បីឈ្មោះ គង្គ ប៊ុនឈឿន បានក្លាយជាកីឡាករឆ្នើមក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់យុវជនក្រោមអាយុក្រោម១០ឆ្នាំមួយនៅក្នុងតំបន់ស្ថិតនៅ Temse ប្រទេសបែលហ្សិកកាលពីចុងសប្តាហ៍កន្លងទៅនេះ។លោកស្រី ប៊ុនឈឿន សូមីរ៉ែន ដែលជាកូនស្រីបង្កើតរបស់លោកតា គង្គ ប៊ុនឈឿនបានឲ្យដឹងថា កូនប្រុសរបស់គាត់ឈ្មោះ Luigi Pallone អាយុ៩ឆ្នាំចូលចិត្តលេងបាល់ទាត់តាំងពីអាយុ៦ឆ្នាំ ប៉ុន្តែពេលនោះគ្មានពេលហ្វឹកហាត់ និងលេងបាល់ទាត់ច្បាស់លាស់ទេ។ ម្យ៉ាងទៀតពេលនោះមិនពេលវេលាឲ្យកូនចូលហាត់បាល់ ប៉ុន្តែទើបតែឆ្នាំ២០១៧នេះលោកស្រីមានពេលឲ្យកូនចូលហ្វឹកហាត់ជាក្រុមយុវជនមួយនៅតំបន់នោះ។លោកស្រី សូមីរ៉ែនបានបន្ថែមថា បន្ទាប់ពីចូលហាត់ជាមួយក្រុមដែលយុវជនខ្លះហ្វឹកហាត់បានពីរបីឆ្នាំហើយ ប៉ុន្តែពេលចូលរួមប្រកួតពានយុវជននៅតំបន់នោះ កូនរបស់គាត់បានជាប់ឈ្មោះជាកីឡាករល្អប្រចាំព្រឹត្តិការណ៍។ លោកស្រីបញ្ជាក់ថា ការប្រកួតពានរង្វាន់នេះមានក្រុមយុវជនមួយចំនួនបានចូលរួមប្រកួត ហើយក្រុមរបស់កូនគាត់បានក្លាយជាជើងឯង ខណៈកូនរបស់គាត់បានក្លាយជាកីឡាករឆ្នើម។កូនស្រីកវីល្បីឈ្មោះម្នាក់នេះប្រាប់ថា គ្រូបង្វឹករបស់ក្រុមបាននិយាយថា កូនរបស់គាត់មានទេពកោសល្យបាល់ទាត់ និងមានចំណងចំណូលលេងបាល់ទាត់ខ្លាំង។ យ៉ាងណា គេទើបចូលហ្វឹកហាត់បានរយៈពេលខ្លី ដូច្នេះត្រូវឲ្យរូបគេព្យាយាមហ្វឹកហាត់ឲ្យបានច្រើនបន្ថែមទៀត។ រាល់ការប្រកួតម្តងៗ Luigi Pallone តែងតែស៊ុតចូលទីជានិច្ច។កុមារា Luigi Pallone ជាកូនទី២របស់លោកស្រី ប៊ុនឈឿន សូមីរ៉ែន និងស្វាមីដែលមានកូន៤នាក់។ កូនច្បងប្រុសអាយុ១៩ឆ្នាំក៏ចូលចិត្តលេងបាល់ទាត់ ខណៈកូនទី៣អាយុ៧ឆ្នាំ និងកូនពៅនៅតូច។ ស្វាមីរបស់អ្នកស្រីឈ្មោះ Pallone Anthonyជាជនជាតិអ៊ីតាលីកាត់បែលហ្សិក៕
ប្រភព៖everyday news
No comments:
Post a Comment