លោកចូសេម៉ូរីញ៉ូគឺជាគ្រូបង្វឹកម្នាក់ក្នុងចំណោមគ្រូបង្វឹកឆ្នើមដែលមាន............
លោក ចូសេ ម៉ូរីញ៉ូ (Jose Mourinho) គឺជាគ្រូបង្វឹកម្នាក់ក្នុង ចំណោមគ្រូបង្វឹកឆ្នើម ហើយយុទ្ធសាស្ត្រ ការពាររបស់ខ្លួនពិតជាមានប្រសិទ្ធភាព។ម៉េនឆេស្ទ័រ យូណាយធីតរងការ រិះគន់ដំណោះស្រាយរបស់លោកក្នុង ការប្រកួតជាមួយក្រុម Liverpool និងក្រុម Tottenham នៅក្របខ័ណ្ឌ ព្រីមីញ៉េលីក បើទោះបីជាប្រកួតស្មើ ១និងឈ្នះ១ក៏ដោយ។ យូណាយធីតនឹងធ្វើដំណើរទៅ ទឹកដីរបស់ក្រុមឆេលស៊ីនៅចុងសប្តាហ៍ នេះ ហើយវីរបុរសហាស៊ែលប៊ែង (Hasselbaink) រំពឹងថា លោកម៉ូរីញ៉ូ នឹងប្រើវិធីសាស្ត្រដដែល ។ ក្នុងបទ សម្ភាសន៍ផ្តាច់មុខ ហាស៊ែលប៊ែង ជឿថា លោកម៉ូរីញ៉ូ នឹងធ្វើអ្វីដែលលោកបាន ធ្វើកន្លងមក ដើម្បីរក្សាយូណាយធីតជាក្រុមប្រជែងតំណែង ជើងឯកដដែល។ហាស៊ែលប៊ែងបន្តថា “ប្រសិនបើ ចង់ជោគជ័យអ្នកត្រូវតែធ្វើបែបនេះ។ អ្នកត្រូវតែរក្សាពិន្ទុ០ ហើយលោកម៉ូរីញ៉ូ ដឹងវិធីរឿងនេះ។ គាត់គឺជាគ្រូបង្វឹក ឆ្នើមម្នាក់ ។ អ្នកមិនអាចបន្តធ្វើសកម្ម- ភាពខ្លាំងក្លា និងឱ្យល្អគ្រប់ការប្រកួត ទេ”។ ហាស៊ែលប៊ែលបន្តថា “មានតែ បាសេឡូណាទេដែលអាចធ្វើបែបនេះ បានហើយថា ក្រុមនេះត្រូវបានរៀបចំ យូរឆ្នាំមកហើយ” ៕ប្រភព៖everyday news
No comments:
Post a Comment