Saturday, November 18, 2017
ត្បូងថ្មទម្ងន់ ៣០០តោន ជីកបានឆ្នាំមុន មានតំលៃហួសពីការរំពឹងទុក
ត្បូងថ្មទម្ងន់ ៣០០តោន ជីកបានឆ្នាំមុន មានតំលៃហួសពីការរំពឹងទុក ត្បូងថ្មមានទម្ងន់ ៣០០តោនដែលត្រូវបានរកឃើញកាលពីឆ្នាំមុនក្នុងរដ្ឋ Kachin ប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេឲ្យតម្លៃ ៧,៣លានដុល្លារ ហើយគ្រោងនឹងកាត់ជាបំណែកតូចៗមុននឹងលក់វា។ត្បូងនេះមានប្រវែង ៥,៧ម៉ែត្រ ទទឹង៤,៥ម៉ែត្រ និងកម្ពស់៤,២ម៉ែត្រ ហើយត្រូវបានរកឃើញកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅជម្រៅ ៦០ម៉ែត្រក្នុងភ្នំមួយ ដោយក្រសួងធនធានធម្មជាតិ និងអភិរក្សបរិស្ថាន រួមជាមួយនឹងក្រុមហ៊ុនត្បូង Yadanar Taung Tann។នៅពេលរកឃើញដំបូង ត្បូងដ៏ធំនេះត្រូវបានគេប៉ាន់ស្មានថាមានទម្ងន់ត្រឹមតែ ១៧៤តោន និងតម្លៃជាង ៥លានដុល្លារប៉ុណ្ណោះ។ ប៉ុន្តែក្រោយមកទម្ងន់និងតម្លៃរបស់វាត្រូវបានគេរាយការណ៍ពីចំនួនជាក់លាក់ជាបន្តបន្ទាប់។ទោះជាយ៉ាងណាក៏ដោយអ្នករិះគន់មួយចំនួននៅក្នុងឧស្សាហកម្មត្បូងនេះ បានសម្ដែងការព្រួយបារម្ភថា ត្បូងដ៏ធំសម្បើមនេះត្រូវបានគេបន្ទាបតម្លៃ។ ក្រុមអ្នកអង្កេតការណ៍អន្តរជាតិមួយចំនួនបាននិយាយថាត្បូងនេះអាចមានតម្លៃរហូតដល់ ១៧០លានដុល្លារនៅពេលដែលគេកាត់ និងយកវាទៅច្នៃ។ ការបន្ទាបតម្លៃនេះគឺក្នុងគោលបំណងកាត់បន្ថយពន្ធដែលត្រូវបង់ឲ្យរដ្ឋាភិបាល ដូច្នេះហើយម្ចាស់ក្រុមហ៊ុនត្បូងអាចទទួលបានចំណូលច្រើន។តាមច្បាប់របស់មីយ៉ាន់ម៉ា ក្រុមហ៊ុន Yadanar Taung Tann នឹងត្រូវបង់ពន្ធដំបូង ២០% លើត្បូង។ បន្ទាប់មកនៅពេលដែលត្បូងត្រូវបានកាត់យកទៅលក់ ក្រុមហ៊ុនត្រូវបង់ពន្ធលើការលក់ ២០% ពន្ធពាណិជ្ជកម្ម ៥% និងថ្លៃសេវាផ្សេងៗ ៣% ទៀត។ ដូច្នេះរដ្ឋាភិបាលមីយ៉ាន់ម៉ារំពឹងថានឹងអាចទទួលបានជាង ១,៥លានដុល្លារពីត្បូងនេះ។តាមការស៊ើបអង្កេតរបស់អង្គការ Global Witness កាលពីដើមឆ្នាំនេះបានឲ្យដឹងថា រ៉ែត្បូងដែលមាននៅក្នុងរដ្ឋ Kachin នេះបានផ្ដល់ចំណូលជាង ៣១ពាន់លានដុល្លារកាលពីឆ្នាំ ២០១៤ ដែលស្ទើរតែស្មើពាក់កណ្ដាលនៃ GDP ទាំងមូលរបស់មីយ៉ាន់ម៉ា។ឥឡូវនេះត្បូងត្រូវបានគេរក្សាទុកនៅក្នុងឃ្លាំងមួយនៅសង្កាត់ Dekkhinathiri ក្រុង Naypyidaw ស្ថិតក្រោមការការពារដ៏តឹងរ៉ឹង។ បំណែកតូចៗរបស់ត្បូងនឹងត្រូវបានគេកាត់យកទៅលក់នៅមជ្ឈមណ្ឌលពាណិជ្ជកម្មត្បូងរបស់មីយ៉ាន់ម៉ានៅថ្ងៃទី១២ ខែធ្នូ ខាងមុខនេះ៕ឥឡូវនេះត្បូងត្រូវបានគេរក្សាទុកនៅក្នុងឃ្លាំងមួយនៅសង្កាត់ Dekkhinathiri ក្រុង Naypyidaw ស្ថិតក្រោមការការពារដ៏តឹងរ៉ឹង។ បំណែកតូចៗរបស់ត្បូងនឹងត្រូវបានគេកាត់យកទៅលក់នៅមជ្ឈមណ្ឌលពាណិជ្ជកម្មត្បូងរបស់មីយ៉ាន់ម៉ានៅថ្ងៃទី១២ ខែធ្នូ ខាងមុខនេះ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment