រដូវរងារ ជាពេលមេជីវិតបុរស មានសុខភាព និងកម្លាំងខ្លាំងបំផុត
ការសិក្សាស្រាវជ្រាវថ្មី ដែលធ្វើឡើងដោយអ្នកវិទ្យាសាស្ត្ររបស់ប្រទេសអ៊ីស្រាអែលបានបង្ហាញថា មេជីវិតមនុស្សប្រុសជាទូទៅមានកម្លាំងខ្លាំង និងសុខភាពល្អបំផុតនៅសិសិររដូវ និងដើមនិទាឃរដូវ ។ ការសិក្សាលើសំណាកទឹក កាមបុរសជាង៦ពាន់នាក់បានបង្ហាញជាលទ្ធផលថា អំឡុងសិសិររដូវ បុរសសម្បូរទឹកកាមហើយទឹកកាមនោះផ្ទុកដោយមេជីវិតដែលមានសុខភាពល្អជាងរដូវផ្សេងៗទាំងអស់ និងព្រមទាំងមានល្បឿនហែលយ៉ាងលឿនទៀតផង ។សរសេរនៅក្នុងព្រឹត្តិប័ត្រអាមេរិក Obstetrics& Gynaecology លោកសាស្ត្រាចារ្យ Eliahu Levitas និងសហការីរបស់ខ្លួនមកពីសាកលវិទ្យាល័យ Ben-Gurion University បានអះអាងថា កត្តាខាងលើនេះ អាចបណ្តាលមកពីការផ្លាស់ប្តូរសីតុណ្ហភាពរយៈពេលស្ថិតក្រោមកំដៅថ្ងៃនិងការប្រែប្រួលអ័រម៉ូន ។ តាមការពិសោធន៍ដែលបានចំណាយពេលអស់៣ឆ្នាំ បានរកឃើញទៀតថា អំឡុងសិសិររដូវបុរសផលិតបានមេជីវិតប្រមាណ ៧០លាន នៅក្នុងទឹកកាមមួយមិល្លីលីត្រ ។ក្នុងចំនួននេះ មេជីវិតប្រហែលជា៥ភាគរយមានចលនារហ័សរហួន(ហែលបានលឿន)។ ប្រកានេះអាចជួយកែលំអឱកាសមានផ្ទៃពោះសម្រាប់គូស្នេហ៍ដែលចង់បានកូន ។ ក្នុងនិទាឃរដូវវិញ បុរសផលិតបាន៦៨លានមេជីវិតនៅក្នុង ទឹកកាម១មិល្លីលីត្រ ហើយមេជីវិតដែលមានសុខភាពល្អនិងកម្លាំងខ្លាំងមានប្រហែលជា៣ភាគរយ ។ទោះជាយ៉ាងនេះក្តី សម្រាប់វេជ្ជបណ្ឌិត Edmund Sabanegh ប្រធាននាយកដ្ឋានរោគផ្លូវនោមប្រចាំមន្ទីរព្យាបាល Cleveland Clinic សហរដ្ឋអាមេរិក នៅតែគិតថា ការព្យាបាល គឺជារឿងចាំបាច់តែមួយគត់ ។ លោកថា គេមិនអាចប្រាប់ឱ្យបុរសដែលមានបញ្ហាគ្មាន កូនរង់ចាំដល់សិសិររដូវឬនិទាឃរដូវបាននោះទេ ។ យើងចាំបាច់ត្រូវលើកទឹកចិត្តឱ្យពួកគេទៅរកការព្យាបាលជាបន្ទាន់ ៕ ប្រភព៖everyday news
No comments:
Post a Comment