រដ្ឋបាលរាជធានីភ្នំពេញ ការបង្កើតលេខពិសេស១ ចុះធ្វើអន្តរាគមន៍ដល់ប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង
ប្រសិនបើប្រជាពលរដ្ឋជួបបាតុភាពណាមួយបន្ទាន់ភ្លាមៗក្នុងរាជធានីភ្នំពេញ សូមធ្វើការទំនាក់ទំនងមកកាន់លេខ ១២៩៩ ដើម្បីកងកម្លាំងមានសមត្ថកិច្ចចុះធ្វើអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង។បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ការបង្កើតលេខពិសេសនេះ គឺដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ឱ្យទាន់ពេលវេលានូវបញ្ហាចាំបាច់នានា ពិសេសសម្រាប់ទទួលព័ត៌មានទាន់ហេតុការណ៍ ដែលកើតឡើងបន្ទាន់ៗទាក់ទងនឹងអំពើចោរកម្ម លួច ឆក់ ប្លន់ ជួញដូរគ្រឿងញៀន សណ្ដាប់ធ្នាប់ចរាចរណ៍ សណ្ដាប់ធ្នាប់សាធារណ បាតុភាពនានា។ ដូច្នេះប្រជាពលរដ្ឋ អាចសំណូមពរស្នើសុំអាជ្ញាធរមានសមត្ថកិច្ចជួយអន្តរាគមន៍ ឫជួយសង្គ្រោះ ព្រមទាំងសុវត្ថិភាពក្នុងរាជធានីភ្នំពេញ។កាន់តែពិសេសលេខទូរសព្ទដែលរដ្ឋបាលរាជធានីភ្នំពេញបង្កើតឡើងនេះ គឺអាចហៅចូលគ្រប់ប្រព័ន្ធទូរសព្ទនៅប្រទេសកម្ពុជា ដោយមិនមានការបង់ប្រាក់ឡើយ។ ដូច្នេះសូមប្រជាពលរដ្ឋធ្វើការទាក់ទងជាបន្ទាន់ប្រសិនបើជួបហេតុការណ៍ណាមួយដូចរៀបរាប់ខាងលើ ដើម្បីអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ចុះធ្វើអន្តរាគមន៍ ឫជួយសង្គ្រោះក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕ប្រភព៖ Sabay
No comments:
Post a Comment