សានឆេស អាចនឹងចូលរួមជាមួយ PSG ខណៈម៉េនឆេស្ទ័រ ស៊ីធីមិនចង់ដាក់សំណើ
ខ្សែប្រយុទ្ធសញ្ជាតិឈីលី អាឡិកស៊ីស សានឆេស (Alexi Sanchez) គ្រោងនឹងចាកចេញពីក្រុមអាសេណល នៅដំណាច់រដូវកាលនេះ ដោយគ្មានបំណងនឹងពន្យារកិច្ចសន្យាបន្ថែមនៅពហុកីឡាដ្ឋាន Emirates ។ គេជឿថា ក្លឹបម៉េនឆេស្ទ័រ ស៊ីធីនឹងនាំមុខគេក្នុងការសម្រេចកិច្ចព្រមព្រៀងផ្ទេរខ្សែប្រយុទ្ធរូបនេះ បន្ទាប់ពីព្យាយាម កាលពីរដូវក្តៅកន្លងមក។ សំណើនេះត្រូវបានច្រានចោលនៅប៉ុន្មានម៉ោងចុងក្រោយនៃរដូវកាលទិញដូរដោយ អាសេណលគ្មានពេលវេលាគ្រប់គ្រាន់ ដើម្បីស្វែងរកអ្នកជំនួស។ ប៉ុន្តែការមិនយល់ព្រមនឹងកិច្ចព្រមព្រៀងកាលពីរដូវក្តៅអាចនឹងធ្វើឲ្យក្រុមអាសេណលខាតបង់ច្រើន ដោយកន្លងមកស៊ីធីធ្លាប់ផ្តល់តម្លៃ៥០លានផោនឯណោះ។ តម្លៃនេះអាចនឹងធ្លាក់ចុះនៅឆ្នាំថ្មី ស្របពេលក្លឹបជាច្រើនដឹងថា ពួកគេអាចនឹងផ្ទេរកីឡាកររូបនេះដោយឥត តម្លៃខ្លួននៅរដូវក្តៅនេះ ហើយថានោះគឺជាអ្វីដែលស៊ីធីត្រៀមខ្លួនធ្វើបែបនេះ។ លោក ប៉េប ហ្គាឌីអូឡា (Pep Guardiola) ដឹងច្បាស់ពីហានីភ័យដែលពួកគេប្រឈមមុខ នៅពេលពួកគេ មិនដាក់សំណើជាថ្មីសម្រាប់ផ្ទេរកីឡាករវ័យ២៨ឆ្នាំរូបនេះ ប៉ុន្តែបានត្រៀមខ្លួនរង់ចាំ។ ទោះបីជាយ៉ាងណា វានឹងផ្តល់ឱកាសឲ្យក្លឹប PSG ធ្វើសកម្មភាពដោយសេរីក្នុងការដាក់សំណើយក សានឆេស ហើយមានសេចក្តីរាយការណ៍ថា ក្លឹបយក្សនៅ Ligue 1នេះ កំពុងត្រៀមខ្លួនដាក់សំណើ ២៦,៥លានផោន។ ហើយមានការអះអាងថាអាសេណលនឹងយកប្រាក់នេះជាជាងបណ្តោយឲ្យកីឡាកររូបនេះចាកចេញដោយឥត តម្លៃខ្លួននៅក្នុងរយៈពេល៦ខែក្រោយនោះ។ តាមគេហទំព័រ Express កាលពីថ្ងៃទី៣០ខែតុលាឆ្នាំ២០១៧បានឲ្យដឹងថា សានឆេស បានចូលជាមួយ អាសេណល នៅឆ្នាំ២០១៤ ហើយបានក្លាយជាកីឡាករឆ្នើមក្នុងក្រុមរបស់លោក អាសេន វែងហ្គើ (Arsene Wenger) ប៉ុន្តែមានការលំបាកក្នុងការស្តាទម្រង់លេងរបស់ខ្លួននៅរដូវកាលនេះ៕ប្រភព៖everyday news
No comments:
Post a Comment