Friday, November 3, 2017

មួយ​ម៉ាត់​របស់ Jack Ma៖ ជ្រើសរើស​បុគ្គលិក​ពូកែ​ពេក​ ​ប្រៀប​បាន​យក​ម៉ាស៊ីន​ឡាន​ប្រណាំង​ទៅ​បំពាក់​លើ​ត្រាក់ទ័រ​

មួយ​ម៉ាត់​របស់ Jack Ma៖ ជ្រើសរើស​បុគ្គលិក​ពូកែ​ពេក​ ​ប្រៀប​បាន​យក​ម៉ាស៊ីន​ឡាន​ប្រណាំង​ទៅ​បំពាក់​លើ​ត្រាក់ទ័រ

កំពូល​មហាសេដ្ឋី​ផ្សារ​ទំនិញ​បោះ​ដុំ​ធំ​បំផុត​របស់​ចិន​ ​លោក​ ​Jack Ma​ ​ទើប​ធ្វើ​ការ​ចែក​រំលែក​បទពិសោធន៍​មួយ​ចំនួន​ទាក់ទង​នឹង​ការ​ជ្រើសរើស​ក្រុម​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​ ​និង​ប្រាប់​ពី​វិធី​ជោគជ័យ​មួយ​ចំនួន។ដំបូន្មាន​ដែល​សហគ្រិន​គ្រប់​រូប​ត្រូវ​ដឹង​នោះ​ ​គឺ​មិន​គួរ​ជ្រើសរើស​បុគ្គលិក​ដែល​ឆ្នើម​លើស​ពី​តម្រូវការ​នៃ​ក្រុម​ការងារ​នោះ​ឡើយ​ ​តែ​ត្រូវ​យក​អ្នក​ល្មមៗ​ដែល​សក្ដិសម​តាម​កាលៈទេសៈ។លោក​ ​Jack Ma​ ​ក៏​លើក​ដែរ​ថា​ ​ក្នុង​ទីផ្សារ​ការងារ​មិន​មាន​​បុគ្គលិក​ឆ្នើម​គ្រប់​ដប់​នោះ​ទេ​ ​ទាល់​តែ​អ្នក​ផ្ទាល់​ដែល​ជា​ម្ចាស់​សហគ្រាស​ជួយ​ដឹកនាំ​ឲ្យ​ពួក​គេ​ក្លាយ​ជា​បុគ្គលិក​ឆ្នើម។ ​សេដ្ឋី​ជំនួញ​រូប​នេះ​បន្ត​ថា​ ​ប្រសិន​អ្នក​ជ្រើសរើស​បុគ្គលិក​ខុស​ ​ឬ​ពូកែ​ពេក​ ​គឺ​ប្រៀប​បាន​នឹង​ការ​យក​ម៉ាស៊ីន​ឡាន​ប្រណាំង​ទៅ​បំពាក់​លើ​ត្រាក់ទ័រ​អញ្ចឹង៕
ប្រភព៖sabay.com.kh

No comments:

Post a Comment