អស្ចារ្យណាស់! ស្ពានបណ្ដែតទឹកធ្លាប់មានប្រើតាំងពីសម័យខ្មែរបុរាណ អាចទ្រទម្ងន់ដំរីរាប់តោន
មនុស្សជាច្រើនប្រហែលជាយល់ច្រលំថា ស្ពានបណ្ដែតទឹកដែលកំពុងសាងសង់នៅអង្គរវត្តថ្មីៗនេះគឺជាគំនិតថ្មីសន្លាង ប៉ុន្តែតាមការពិតវាត្រូវបានខ្មែរបុរាណសាងសង់ និង ប្រើប្រាស់ជាយូរយារមកហើយចាប់តាំងពីសម័យខ្មែរបុរាណមក។
បើតាមការលើកឡើងរបស់លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ បានអោយដឹងថា តាមការស្រាវជ្រាវ ស្ពានបណ្ដែតទឹកគឺធ្លាប់ត្រូវបានបុព្វបុរសខ្មែរប្រើប្រាស់តាំងពីសម័យបុរាណមកម្ល៉េះ គ្រាន់តែសម្ភារៈដែលយកមកសាងសង់ខុសគ្នាតាមពេលវេលា ទីកន្លែង និង ពុំទាន់មានបច្ចេកទេសទំនើបដូចសម័យបច្ចុប្បន្នតែប៉ុណ្ណោះ។ លោកបានថ្លែងថា បើតាមឯកសារស្រាវជ្រាវគឺស្ពានបណ្តែតមានកំណើត មុនការកសាងស្ពានថ្មទៅទៀត ដែលស្ពានថ្មចាស់ជាងគេនៅកម្ពុជាគឺត្រូវបានខ្មែរសាងសង់ទ្បើងចាប់ពីសតវត្សទី១០មកម្ល៉េះ។
ប្រភព៖everyday news
No comments:
Post a Comment