Wednesday, November 1, 2017
Ferrari រថយន្តល្បឿនលឿន ដែលមានតម្លៃវិញកប់ពពក
Ferrari រថយន្តល្បឿនលឿន ដែលមានតម្លៃវិញកប់ពពក
រថយន្តនេះត្រូវបានគេហៅថា FXX-K Evo មានតម្លៃ ៣ លានផោន (ប្រហែល ៤ លានដុល្លារ) ហើយវាខ្លាំងដូចរថយន្តប្រណាំង Formula One បច្ចុប្បន្នរបស់ក្រុមហ៊ុន Ferrari អ៊ីចឹង។អ្វីដែលអាចពន្យល់ពីមូលហេតុដែលវាមានស្លាប កន្ទុយ និងកាងលើគូទឡាន គឺថា បើគ្មានពួកវាទេ ម៉ាស៊ីនដ៏អស្ចារ្យរបស់រថយន្តនេះអាចនឹងហោះឡើងលើមេឃបាន ដូច្នេះហើយទើបគេរចនាដូច្នេះ។រថយន្ត FXX-K Evo គឺជាកំណែថ្មីនៃរថយន្ដតម្លៃថ្លៃ FXX-K ដែលជាកំពូលរថយន្ត Ferrari បច្ចុប្បន្នតែមួយគត់ ផ្អែកតាមម៉ូតរថយន្ត LaFerrari តម្លៃ ១ លានផោន (១,៣ លានដុល្លារ) និងជាម៉ូដែលក្នុងប្រភេទ Top Trumps ដ៏ល្អឥតខ្ចោះ។វាមានម៉ាស៊ីនប្រភេទ V12 ចំណុះ ៦,៣ លីត្រ ដោយប្រើប្រាស់ប្រព័ន្ធម៉ាស៊ីនថាមពលអគ្គិសនីនិងប្រេងសាំង ហៅថា KERS ដែលមានតែប្រភេទរថយន្តប្រណាំង F1 ប៉ុណ្ណោះមានវាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ប្រភពថាមពលទាំងពីរនេះបានបង្កើតបានកម្លាំងម៉ាស៊ីនដល់ទៅ ១.០៣៦ សេះ។ នោះជាកម្លាំងម៉ាស៊ីនដែលខ្លាំងជាងរថយន្ត Sebastian Vettel ដែលបានបើកប្រដេញរថយន្ត Lewis Hamilton នៅក្នុងរដូវកាលF1 ឆ្នាំ២០១៧។ហើយប្រសិនបើអ្នកចង់បានវា ទាល់តែទទួលបានការអញ្ជើញទៀត ទើបអាចទិញបាន មិនមែនមានលុយហើយទៅរកទិញបាននោះទេ៕ប្រភព៖everyday news
Subscribe to:
Post Comments (Atom)
No comments:
Post a Comment