Thursday, November 2, 2017

ការស្រាវជ្រាវ​ថ្មី​រកឃើញ​គួរឱ្យ​តក់​ស្លុ​តៈ​ឈាម​របស់​ស្ត្រី​ធ្លាប់​មានគភ៌​អាច​បណ្តាលឱ្យ​បុរស​ស្លាប់​

ការស្រាវជ្រាវ​ថ្មី​រកឃើញ​គួរឱ្យ​តក់​ស្លុ​តៈ​ឈាម​របស់​ស្ត្រី​ធ្លាប់​មានគភ៌​អាច​បណ្តាលឱ្យ​បុរស​ស្លាប់​
ពួក​អ្នកវិទ្យាសាស្ត្រ​ទើបនឹងប្រកាស​នូវ​លទ្ធផល នៃ​ការស្រាវជ្រាវថ្មី​មួយ ដែល​បង្ហាញថា បុរស​នឹងមានហានិភ័យ​ស្លាប់​ខ្ពស់ ប្រសិន​បញ្ចូលឈាម​របស់​ស្ត្រី​ធ្លាប់​មានគភ៌ ។​ជាក់ស្តែង ពួក​អ្នកស្រាវជ្រាវឱ្យដឹងថា អង់ទីគ័រ​ក្នុង​សរីរាង្គ​ស្ត្រី​ធ្លាប់ មានគភ៌ នឹង​បង្ក​ជា​ប្រតិកម្ម​អសកម្ម ចំពោះ​សរីរាង្គ​បុរស និង​ថែមទាំងបណ្តាលឱ្យ​ស្លាប់ ប៉ុន្តែ​ស្ត្រី​បែរជា​មិន​រងឥទ្ធិពលពេល​ទទួល​ឈាម​របស់​ស្ត្រីធ្លាប់​មានគភ៌ ។​មូលហេតុ​ស្លាប់ តែង​ជួបប្រទះ បំផុត​គឺ របួស​សួត​ធ្ងន់ធ្ងរ​ធ្វើឱ្យ​អ្នកជំងឺ​មិនអាច​ដកដង្ហើម​។ រឿងនេះ​ពិតជា​គួរឱ្យ បារម្ភ​ពេល​មាន​ករណី​បញ្ចូល​ឈាមប្រមាណ​ពីរលាន​នាក់​ក្នុង​មួយឆ្នាំៗ នៅ​អង់គ្លេស ដែល អ្នកទទួល​មិនដឹងថា អ្នកផ្តល់​ឈាម​ជា បុរស​ឬ​ស្ត្រី ។​តាម​របាយការណ៍​រប​ស់សមាគម​វេជ្ជសាស្ត្រ​អាមេរិក អត្រាបុរស​ស្លាប់​ដោយសារ​ទទួល​ឈាម​ពី​ស្ត្រីធ្លាប់​មានគភ៌ បាន​កើនឡើង​ច្រើន​ក្នុងប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ ហើយ​អត្រា​នេះ ខ្ពស់បំផុត​ប្រៀប​នឹង​ចំនួន​បុរស​ទទួលឈាម​ពី​ស្ត្រី​ពុំទាន់​មានគភ៌ ។​ក្រៅពី​បញ្ហា​ប្រព័ន្ធ​ស៊ាំ​ស្ត្រី ប្រែប្រួល​ក្នុងពេល​មានគភ៌​បង្ក​ឥទ្ធិពល អាក្រក់​ដល់​បុរស នោះ​ការបកស្រាយមួយ​ផ្សេង​អាច​ដោយសារ​ភាពខុសប្លែកគ្នា​អំពី​បរិមាណ​ជាតិ​ដែក​ រវាង​បុរស និង​ស្ត្រី​ធ្លាប់​មានគភ៌ ។​អ្នកស្រាវជ្រាវ​បាន​ព្រមាន​ថា “​នេះ​ជា​បញ្ហា​បន្ទាន់​មួយ ពួក​អ្នកវិទ្យាសាស្ត្រ​ត្រូវ​ប្រញាប់​ស្រាវជ្រាវ និងស្វែងរក​បន្ថែម​នូវ​ភស្តុតាង​ច្រើន​ទៀត ។ ពេល​កំណត់​បាន​ប្រាកដ​យន្តការ​បញ្ចូល និង​ទទួល​ឈាម ត្រូវតែ​ផ្លាស់ប្តូរ​” ៕
ប្រភព៖everyday news

No comments:

Post a Comment