តើផ្សារថ្មី(ផ្សារធំថ្មី)មានប្រវត្តិយ៉ាងដូចម្តេចដែរ?
រាជរដ្ឋាភិបាលខ្មែរ បានទទួលជំនួយជាថវិការពីប្រទេសបារាំង ដើម្បីជួសជុលផ្សារថ្មីឡើងវិញ ហើយការជួសជុលនេះត្រូវបានចប់សព្វគ្រប់ជាស្ថាពរនៅឆ្នាំ ២០១១។ វត្ថុបំណងនៃផែនការណ៍នេះ គឺដើម្បីសោភ័ណ្ឌភាពរបស់រាជធានី និងសុវត្ថិភាពរបស់អាជីវករ និងប្រជាពលរដ្ឋ ដែលមកកាន់ទីនេះ ដែលជាបេះដូងសេដ្ឋកិច្ចជាតិ។សំណង់ស្ថាបត្យកម្មនាសម័យអាណាព្យាបាលបារាំងនេះ ក្រោយពីបានទទួលការជួសជុលរួច បានរំលេចឡើងនូវសោភ័ណ្ឌលើសដើមមួយកំរិតទៀត ដោយថែមទាំងបានរក្សានូវលក្ខណៈដើមទាំងស្រុងដូចដែលបានលើកក្នុងគម្រោង។តើផ្សារថ្មីមានប្រវត្តិយ៉ាងដូចម្តេចដែរ
សូមជម្រាបយ៉ាងខ្លីថា ផ្សារថ្មីនេះ ត្រូវបានសាងសង់ឡើងនៅឆ្នាំ ១៩២៩ ក្នុងសម័យមួយដែលខ្មែរស្ថិតក្រោមអាណាព្យាបាលបារាំង ពោលគឺមានអាយុកាលជិត ៨៣ឆ្នាំហើយ នៅលើទីតាំងបឹងតេជោ (សូមមើលរូប) ដែលឥឡូវនេះ បានលុបបាត់ទៅហើយដូចរូបភាពខាងក្រោមនេះជាភ័ស្តុតាង។
ទាំងនេះសឲ្យឃើញថា ទីក្រុងភ្នំពេញដែលជាព្រះរាជធានីយើងពីសម័យកាលមួយ ទៅសម័យកាលមួយទៀតបានមានការវិវឌ្ឍន៍មិនឈប់ឈរជាវិជ្ជមាន គួរឲ្យមោទនជាទីបំផុត៕ប្រភព៖everyday news
No comments:
Post a Comment