Monday, November 6, 2017

ភោជនីយដ្ឋានក្រោមទឹកទី១របស់អឺរ៉ុប

ភោជនីយដ្ឋានក្រោមទឹកទី១របស់អឺរ៉ុប
 
ទ្វីបអឺរ៉ុប គឺជាទីក្រុងនៃសំណង់អគារល្បីដូចជា Greek Parthenon នៅទីក្រុង Athens អគារ Roman Colosseum នៅទីក្រុង Rome សំណង់ Eiffel Tower ក្នុងទីក្រុង Paris និងស្នាដៃស្ថាបត្យកម្មជាច្រើនទៀត។ ប៉ុន្ដែអ្នកប្រហែលជាស្គាល់តែស្នាដៃនៅលើផ្ទៃដីប៉ុណ្ណោះ។
លើកនេះ អ្នកនឹងស្គាល់ស្នាដៃស្ថាបត្យកម្មថ្មី គឺភោជនីយដ្ឋាននៅក្រោមទឹកម្ដង។ ក្រុមហ៊ុនមួយឈ្មោះថា Snøhetta គឺជាអ្នកផ្ដើមគំនិតនេះ។ ពួកគេបានរចនាជាបីផ្នែកជាមួយនឹងបង្អួចមើលទេសភាពធំហំ ១០ ម៉ែត្រនៅពេលអ្នកមើល ពីក្រៅអគារដំបូងវាហាក់បីដូចជាថ្មមួយដុំលយចេញពីបាតសមុទ្រ ប៉ុន្ដែផ្ទៃខាងក្នុងរបស់វាគឺអស្ចារ្យណាស់។ ទំហំនៃភោជនី័យដ្ឋានក្រោមសមុទ្រនេះ អាចទទួលបានភ្ញៀវជាង ១០០ នាក់ និងអគារនេះនឹងក្លាយជាកន្លែង ស្រាវជ្រាវដូចនាវាមុជទឹក នៅពេលគ្មាននរណាម្នាក់បរិភោគអាហារ។ហើយក្រុមហ៊ុនន័រវែសមួយនេះ សង្ឃឹមថានឹងសាងសង់វាឡើងនៅឆ្នាំក្រោយ ហើយបញ្ចប់នៅក្នុងឆ្នាំ ២០១៩៕ប្រភព៖everyday news

No comments:

Post a Comment