Saturday, November 11, 2017

អ្នកគាំទ្រ​បាល់ទាត់​ហុងកុង បំពាន​ច្បាប់​ភ្លេង​ជាតិចិន

អ្នកគាំទ្រ​បាល់ទាត់​ហុងកុង បំពាន​ច្បាប់​ភ្លេង​ជាតិចិន
ក្រុម​អ្នកគាំទ្រ​បាល់ទាត់​រាប់រយ​នាក់​នៅ​ទីក្រុង​ហុងកុង បាន​ប្រឆាំងនឹង​ច្បាប់​របស់​ប្រទេស​ចិន ដោយ​មិន​គោរព​ភ្លេង​ជាតិចិន ដោយបាន​ស្រែក​ចំអក​និង​ជេរប្រមាថ​ចំពោះ​ភេ្ល​ង​ជាតិ​នេះ នៅក្នុង​អំឡុង​ការប្រកួត​មិត្ត​ភាពជា​អន្តរជាតិ ទល់​នឹ​ក្រុមបាល់ទាត់​របស់​ប្រទេស​បា​រ៉ែ​ន កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៩​វិច្ឆិកា​។​​នៅឯ​ពហុកីឡាដ្ឋាន Mong Kok អ្នកគាំទ្រ​មួយចំនួន​ក្នុង​ហ្វូងមនុស្ស​រាប់រយ​នាក់​បាន​គ្រវី​បដា​តវ៉ា ហើយ​វាយ​ស្គរ មុនពេល​ស្រែកជេរ​ប្រមាថ​ចំពោះ​ភេ្ល​ង​ជាតិចិន នៅ​មុនពេល​ការប្រកួត​ចាប់ផ្តើម​។​​ភាពចម្រូងចម្រាស់​នេះ ​គឺជា​ហេតុការណ៍​មួយទៀត​នៃ​ភាព​តានតឹង​នាពេល​ថ្មីៗ​នេះ​នៅ​ទីក្រុង​ហុងកុង​​ដែលជា​ដែនដី​នៃ​អតីត​អាណានិគម​អង់គ្លេស​នេះ រវាង​ពួក​អ្នកគាំទ្រ​និយម​លទ្ធិប្រជាធិបតេយ្យ និង​ក្រុម​មេដឹកនាំ​បក្ស​កុម្មុយនីស្ត​ចិន ដែល​ត្រូវបាន​គេ​រិះគន់​ចំពោះ​ការ​រឹតបន្តឹង​ការគ្រប់គ្រង​របស់ខ្លួន លើ​ស្វ័យភាព​និង​សេរីភាព​របស់​ក្រុង​ហុងកុង​។​​កាលពី​ថ្ងៃ​សៅរ៍ ប្រទេស​ចិន​បានអនុម័ត​ច្បាប់ព្រហ្មទណ្ឌ​ដែល​អាចដាក់​ទណ្ឌកម្ម​ជាប់​គុក​រហូតដល់​៣​ឆ្នាំ​ចំពោះ​ការមិន​គោរព​ភ្លេងជាតិ​ចិន​នេះ ។​​នៅឯ​ការប្រកួត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នោះ អ្នកគាំទ្រ​មួយចំនួន​បាន​បដិសេធ​មិន​ក្រោកឈរ ហើយ អ្នកផ្សេង​ទៀត​បាន​បែរខ្នង​របស់​ពួកគេ ខណៈដែល​បទ​ភ្លេង​ជាតិចិន ត្រូវបាន​ចាក់​នោះ​។ ប៉ុន្តែ នៅពេល​ភ្លេងជាតិ​បា​រ៉ែ​ន ត្រូវបាន​ចាក់​នោះ ស្ទើរតែ​ទាំង​អស់នៃ​អ្នកគាំទ្រ​ចំនួន​ចំនួន​២.៤០០​នាក់​នៅក្នុង​ពហុកីឡាដ្ឋាន​នេះ បាន​ក្រោកឈរ​គោរព​ភ្លេងជាតិ​បា​រ៉ែ​ន ដោយ​ប្រកបដោយ​ការគោរព​។​​ក្រុម​អ្នកគាំទ្រ​មួយចំនួន បាន​ស្រែកថា “​ពួកយើង​ជា​អ្នកទីក្រុង​ហុងកុង​…​មិនមែន​ចិន​ទេ​” ។ អ្នក​ខ្លះទៀត​បានកា​ន់ប​ដា​សេរ​សរ​ថា “​សុខចិត្ត​ស្លាប់​ដើម្បី​ហុងកុង​”​។​​លោក រ៉​យ តាំ អ្នកនយោបាយ​ក្រុង​ហុងកុង ដែល​បាន​ចូលរួម​មើល​ការប្រកួត​នេះ បាន​និ​យ​យា​ថា “​គ្រប់គ្នា​នៃ​ប្រជាជន​ហុងកុង​គួរតែមាន​សិទ្ធិ​ក្នុងការ​ច្រៀង​ភេ្ល​ង​ជាតិ​នេះ ឬ មិន​ច្រៀង​វា​… នេះ​ជា​ផ្នែក​មួយ​នៃ​សិទ្ធិសេរីភាព​នៃ​ហុងកុង​”​។​ ​ក្រុង​ហុងកុង ត្រូវបាន​ប្រគល់ឱ្យ​ចិន​គ្រប់គ្រង​វិញ​ពី​អង់គ្លេស កាលពី​ឆ្នាំ​១៩៩៧៕ប្រភព៖everyday news

No comments:

Post a Comment