Friday, November 3, 2017

ប្រជាជន​ជប៉ុន​មួយ​ចំនួន​ផ្អើល​រកទិញ​ត្រង់សេទុក ព្រោះ​ខ្លាច​កូរ៉េខាងជើងបាញ់

ប្រជាជន​ជប៉ុន​មួយ​ចំនួន​ផ្អើល​រកទិញ​ត្រង់សេទុក ព្រោះ​ខ្លាច​កូរ៉េខាងជើងបាញ់
ភាព​តាន​តឹង​នៅ​ឧបទ្វីប​កូរ៉េ​​បន្ត​ឡើង​កម្ដៅ​ដោយ​សារ​កូរ៉េ​ខាង​ជើង​ចិញ្ចឹម​មហិច្ឆតា​​ពាក់​ព័ន្ធ​នឹង​សកម្ម​ភាព​នុយក្លេអ៊ែរ ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ជប៉ុន​​មួយ​ចំនួន​បង្ហាញ​ក្ដី​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ ហើយ​នាំ​គ្នា​ធ្វើ​ជម្រក​ក្រោម​ដី​សម្រាប់​​ការពារ​គ្រោះ​ថ្នាក់​ពី​​កូរ៉េខាងជើង។ពលរដ្ឋ​ជប៉ុន​គិត​ថា កូរ៉េខាងជើង​អាច​បាញ់​គ្រាប់​មក​ជប៉ុន​ពេល​ណា​ក៏​បាន ​បន្ទាប់​ពី​ឃើញ​ប្រទេស​ឯកា​មួយ​នេះ​បាន​សាកល្បង​មីស៊ីល​អន្តរទ្វីប​​កាល​ពី​ថ្ងៃ​ទី ៤ កក្កដា​ ទទួល​បាន​ជោគជ័យ។ជប៉ុន​ជា​ប្រទេស​ក្នុង​លោក​តែ​មួយ​គត់​ដែល​ទទួល​រង​​គ្រោះ​ដោយ​សារ​សង្គ្រាម​នុយក្លេអ៊ែរ​សម្លាប់​ប្រជាជន​ស្លូត​ត្រង់​ជាង ២៥​ម៉ឺន​នាក់ ដែល​ជាហេតុ​ធ្វើ​ឲ្យ​ពលរដ្ឋ​ស្អប់ និង​ព្រួយ​បារម្ភ​ពី​សង្គ្រាម។យោង​ទៅ​តាម​ក្រុម​ហ៊ុន​ចែក​ចាយ​​ Atlas Survival Shelters ​មាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វញ៉ា ​សហរដ្ឋ​អាមេរិក​បាន​អះអាង​ថា ប្រជាជន​ជប៉ុន​ជា​ច្រើន​បាន​សាកសួរ​​អំពី​ប្រសិទ្ធភាព​របស់​ត្រង់សេ​ (លេណដ្ឋាន) សម្រាប់​ការ​ពារ​គ្រាប់​ឈ្មោះ​ថា BombNado ​ដែល​មាន​តម្លៃ ១៨ ៩៩៩​ដុល្លារ​អាមេរិក។ចំណែក​ក្រុម​ហ៊ុន​មួយ​ទៀត​នៅ​រដ្ឋ​តិច​សាស់​ឈ្មោះ​ថា Rising S Company ទទួល​​បាន​ការ​សាកសួរ​​រក​ទិញ​ត្រង់​សេ​កើន​ឡើង​ទ្វេ​ដង​នៅ​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​ ក្នុង​នោះ​​មាន​ ៨០% ជា​​អតិថិជន​​មក​ពី​ប្រទេស​ជប៉ុន។ ក្រុមហ៊ុន​នេះ​មាន​លក់​ត្រង់សេ​ប្រណិត​ឈ្មោះ​ថា The Aristocrate ក្នុង​តម្លៃ ៨,៣៥​លាន​ដុល្លារ​​ អាច​ផ្ទុក​មនុស្ស​​បាន​ ៥០​នាក់៕ប្រភព៖ sabay.com.kh

No comments:

Post a Comment