Sunday, November 5, 2017

Miss Global 2017 ជាង​៦០​រូប ចុះបេសកកម្ម​ ក្នុងកិច្ចគាំពារបរិស្ថាន ខេត្តត្បូងឃ្មុំ

Miss Global 2017 ជាង​៦០​រូប ចុះបេសកកម្ម​ ក្នុងកិច្ចគាំពារបរិស្ថាន ខេត្តត្បូងឃ្មុំ \
ក្នុង​សន្និសីទ​សារព័ត៌មាន​​​ដែល​រៀប​ចំឡើង​កាល​ពី​រសៀល​ថ្ងៃ ទី​០៥​ ខែ វិច្ឆិកា​ ឆ្នាំ​២០១៧​នេះ​​ ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​០៦ ខែ​វិច្ឆិកា ស្អែក​នេះ បរវកញ្ញា​ពិភព​លោក​ឆ្នាំ​២០១៦ និង​ក្រុម​បេក្ខភាព Miss Global 2017 ជាង​៦០​រូប​ផ្សេង​ទៀត នឹង​មាន​ពីបេសកកម្ម​ ក្នុងកិច្ចគាំពារបរិស្ថាន នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយ​បវរកញ្ញា​ទាំងអស់​ នឹង​យកកូន​ឈើ​សរុប​១ម៉ឺបដើម​ទៅ​ដាំ​លម្អ និង​ជួយ​ទ្រទ្រង់​ដល់​បរិស្ថាន។
ឯកឧត្តម​មាន​ប្រសាសន៍​ថា​ មូលហេតុ​ដែល​ជ្រើស​រើស​យក​ស្រុក​អូររាំង​ឳ​ជា​គោល​ដៅ​ដំបូង​ក្នុង​កម្មវិធី​ Miss Global ព្រោះ​ស្រុក​នេះ ជា​តំបន់​ដែល​មានទេស​ភាព​ធម្មជាតិ​ស្រស់​ត្រកាល និង​​ស្ថិត​នៅ​ក្នុង​ផែន​ការ​អភិវឌ្ឍន៍​របស់​ក្រសួង មិន​ត្រឹម​តែ​ប៉ុណ្ណោះ​វា​ជា​ខេត្ត​ដែល​មាន​ទីតាំងនៅ​ជិត​រាជធានីភ្នំពេញ​​ ដោយ​អាច​ប្រើ​រយៈ​ពេល​ធ្វើ​ដំណើរ​​ប្រមាណ​២ម៉ោង​ប៉ុណ្ណោះ។
សម្រាប់​បេសកកម្ម​នេះ ក្រុម​បវរកញ្ញា​មិន​ត្រឹម​តែ​មាន​ភារកិច្ច​ដាំ​កូន​ឈើ​​តែ១មុខ​ទេ ពួក​គេ​នៅ​មាន​កម្មវិធី​ទស្សនកិច្ច​ជា​ច្រើន​ទៀត​ដូច​ជា​ ការ​​សិក្សា​ពី​ការ​ប្រកប​របរ​ និង​ជីវភាព​ប្រជាពលរដ្ឋ សាលា​រៀន វត្ត អារាម និង ផ្សារ ជា​ដើម៕​ប្រភព៖ Sabay

No comments:

Post a Comment