មនុស្សប្រុសចង់បែក តែងតែមានលេសដ៏កំសត់ ៥ យ៉ាងនេះជានិច្ច៖
ពេលមនុស្សចាប់ផ្ដើមអស់ចិត្តគេក៏ចាប់ផ្ដើមមានលេសជាច្រើនមកដាក់មុខដែរ ហើយហេតុផលទាំងនោះសុទ្ធតែស្ដាប់មកគឺកំសត់ណាស់ ដូចគេបានលះបង់ស្នេហាគេអីចឹង។ហេតុផលទាំង ៥ ខាងក្រោមគឺជាលេសរបស់មនុស្សប្រុសមួយចំនួន មិនមែនទាំងអស់នោះទេដែលតែងតែប្រើ ពេលគេចង់បែកពីមនុស្សស្រី ៖
១. បងមិនសក្តិសមនឹងអូន៖
គេតែងយកលេសថាគេមិនល្អគ្រប់គ្រាន់សម្រាប់យើង ហើយឲ្យយើងរកអ្នកណាដែលល្អជាងគេទៅ ទាំងការពិតខ្លួនឯងអ្នកចង់បែកសោះ តែចូលតួធ្វើដូចគេនឹងបុរសល្អណាស់អីចឹង។
២. បងចង់នៅម្នាក់ឯងមួយរយៈ៖ជឿអត់ថាមួយរយៈ៖ បើថារហូតប្រហែលជាល្អជាងពាក្យនេះ ព្រោះការពិតជាអស់អារម្មណ៍ទៅហើយគ្រាន់តែប្រាប់បែបហ្នឹងឲ្យយើងធូរចិត្តប៉ុណ្ណោះ។ ពេលដែលយើងទុកឲ្យគេនៅម្នាក់ឯងមិនបានប៉ុន្មានផង ប្រហែលគេបណ្ដើរអ្នកថ្មីក៏ថាបាន។
៣. បើទៅមុខទៀតកាន់តែឈឺចាប់ទាំងពីរនាក់៖ការពិតអ្នកដែលឈឺគឺយើងទេ មិនមែនគេទេ តែគេនិយាយមកដូចស្រឡាញ់យើង មិនចង់ឲ្យយើងឈឺចាប់អីចឹង។ គេអ្នកមិនចង់ទៅមុខទៀតខ្លួនឯងសោះតែ ហេតុផលចេញមកដូចគេហ្នឹងមិនចង់បាត់បង់យើង តែត្រូវបង្ខំចិត្តដើរចេញ និយាយរួមសម្ដែងដូចរឿងភាគ។
៤. បងចង់យកពេលគិតពីការងារ ឬក៏ការរៀនសូត្រ់៖បើមែនវាពិតជាល្អណាស់ តែការពិតវាមិនមែន សុទ្ធតែយកលេសការងារ ការសិក្សាដាក់មុខទាំងដែលខ្លួនចង់បែកសោះ។ ការងារ ការសិក្សាអ្នកណាក៏មានដែរ តែគេនៅតែមានពេលសម្រាប់មនុស្សដែលគេស្រឡាញ់ សូម្បីតែគេមានកូនមានប្រពន្ធផងក៏គេនៅមានពេលសម្រាប់គ្រួសារគេ ចុះហេតុអីគ្រាន់តែចង់បែកសោះយកហេតុផលហ្នឹងមកធ្វើអី។
៥. មានអ្នកណាល្អជាងបង យកគេទៅ់៖ពេលខ្លះក៏ចង់សើចពេលឮហេតុផលនេះ គួរតែនិយាយថា «គេល្អជាងអូន បងយកគេហើយ» បានត្រូវ ចង់ទៅខ្លួនឯងទេតែនិយាយមកសុទ្ធឲ្យយើងទៅរកអ្នកណាល្អជាងគេ។ បើស្នេហាងាយស្រួលផ្លាស់ប្ដូរដល់ថ្នាក់ហ្នឹងប្រហែលគ្មានមនុស្សឈឺចាប់ទេ ក៏ដោយសារតែស្រឡាញ់អ្នកណាហើយគឺមិនងាយដកចិត្តទេ។
សុទ្ធតែជាហេតុផលដ៏គួរឲ្យអាណិតរបស់អ្នកដែលចង់បែក ទាំងការពិតអ្នកដែលគួរឲ្យអាណិតគឺអ្នកដែលនៅស្រឡាញ់គេតែឯងវិញទេ៕
អត្ថបទ៖ Kanha
No comments:
Post a Comment