យន្តហោះដឹកអ្នកដំណើរផលិតក្នុងស្រុកជាលើកដំបូងរបស់ចិន
យន្តហោះដឹកអ្នកដំណើរ C919 ផលិតក្នុងប្រទេសចិនបានបញ្ចប់ការហោះហើរសាកល្បងលើកទី៣ របស់ខ្លួននៅ ថ្ងៃសុក្រទី៣វិច្ឆិកានេះ ដោយធ្វើឱ្យប្រទេសអាស៊ីមួយនេះបោះជំហានខិតកាន់តែជិតទៅនឹងគោលដៅរបស់ខ្លួនក្នុងការ ក្លាយជាអ្នកផលិតយន្តហោះស៊ីវិលមួយលើសកលលោក។ នេះបើតាមក្រុមហ៊ុនផលិតយន្តហោះប្រាប់ឱ្យដឹងដូច្នេះយន្តហោះ C919 ដែលនឹងប្រកួតប្រជែងជាមួយយន្តហោះ Boeing 737 និងយន្តហោះ Airbus SE A320 គឺជា និមិត្តរូបនៃមហិច្ឆតាយន្តហោះស៊ីវិលរបស់ចិន និងការជំរុញរបស់ប្រធានស៊ីជីនពីងដើម្បីបង្កើនសមត្ថភាពផលិតកម្ម របស់ខ្លួន។ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Commercial Aircraft Corp of China Ltd (COMAC) និយាយថា យន្តហោះនេះបានហោះចេញពីម៉ោង ៧:៣៨នាទីព្រឹក ដោយហោះរយៈពេល ៣ម៉ោងនិង ៤៨នាទីមុនពេលចុះ ចតនៅម៉ោង ១១:២៦នាទីព្រឹកម៉ោងក្នុងស្រុក។ ការហោះហើរនេះធ្វើឡើង ៣៦ថ្ងៃ បន្ទាប់ពីការសាកល្បងលើកមុនទិន្នន័យពីវេបសាយតាមដានជើងហោះហើរ Flightradar 24 បានបង្ហាញថា យន្តហោះនេះបានហោះនៅកម្ពស់ ប្រហែល ៣.០៤៨ម៉ែត្រ យ៉ាងយូរ ពេលវាហោះជុំវិញទីក្រុងសៀហៃ។អនុប្រធានក្រុមហ៊ុន COMAC លោក ស៊ី ចៀនចុង បាននិយាយមុននេះថា គម្លាតរវាងជើងហោះហើរសាកល្បងនា ពេលអនាគតរបស់យន្តហោះ C919 នឹងមានរយៈពេលខ្លីជាងគម្លាតជិត ៥ខែរវាងការសាកល្បងលើកទី១ និងទី២។
នោះជារយៈពេលយូរខ្លាំងណាស់ បើប្រៀបធៀបនឹងយន្តហោះផ្សេងទៀតដូចជា Airbus A350 ដែលមានគម្លាត សាកល្បងតែ ៥ថ្ងៃប៉ុណ្ណោះ។កាលពីខែមុន មន្ត្រីក្រុមហ៊ុនម្នាក់បាននិយាយថា អាកាសធាតុមិនល្អបានរារាំងផែនការហោះហើរសាកល្បងលើកទី ៣ របស់យន្តហោះ C919 ដែលត្រូវបានរំពឹងទុកថានឹងចាប់ផ្តើមក្នុងរយៈពេល ២ សប្តាហ៍បន្ទាប់ពីការសាកល្បង លើកទី២។កាលពីថ្ងៃសុក្រនេះ ក្រុមហ៊ុន COMAC មិនបានឆ្លើយតបនឹងសំណួរបន្ថែមទាក់ទងនឹងគម្លាតពេលវេលាបន្ទាប់ពីការ សាកល្បងលើកទី៣នេះទេ។ក្រុមហ៊ុនអាកាសចរណ៍ Avolon ដែលជាក្រុមហ៊ុនជួលយន្តហោះចិនដែលមានមូលដ្ឋាន នៅប្រទេសចិនបាននិយាយ កាលពីថ្ងៃចន្ទថា យន្តហោះ C919 មិនត្រូវបានរំពឹងថានឹងបញ្ចូលក្នុងសេវាកម្មពាណិជ្ជកម្មមុនឆ្នាំ ២០២០ នោះទេ៕ប្រភព៖everyday news
No comments:
Post a Comment