មនុស្សស្រីមិនធ្លាប់មានសង្សារសោះ មានសញ្ញាដូចម្ដេចខ្លះ?
កុំថាឡើយសង្សារ សូម្បីតែការកាន់ដៃគ្នាលើកដំបូង ប្រហែលជាគាត់មិនទាន់មានបទពិសោធន៍។ខាងក្រោមនេះគឺជាសញ្ញាទាំង១០របស់មនុស្សស្រីដែលមិនធ្លាប់ឆ្លងកាត់ស្នេហាទាល់តែសោះ។
១. ខួរក្បាលចេះតែគិតចង់បានស្នេហាដែរ តែដល់ពេលគេញ៉ែ មុខឡើងក្រហមតែត។
២. អ្នកខ្លះមើលមកគិតថា “វាស្អាតយ៉ាងហ្នឹង ដឹងតែមានសង្សារហើយ”។ ការពិតគ្នានៅអេសោះ។
៣. គ្រាន់តែប្រុសស្អាតញញឹមដាក់បន្តិច នឹងគិតដល់ឈុតឆាកក្នុងរឿងមនោសញ្ចេតនាកូរ៉េភា្លម។
៤. តែងតែធ្វើទីប្រឹក្សាស្នេហាឲ្យគេ តែខ្លួនឯងមិនធ្លាប់មានស្នេហាសូម្បីមួយដង។
៥. ចាត់ទុកការកក់សក់មិនសំខាន់ ៣ថ្ងៃមិនកក់សក់ក៏មិនមែនជាបញ្ហា។
៦. មិនព្រមធ្វើសកម្មភាពអ្វីទាំងអស់ មើលទៅស្អាតដែរ តែនៅឲ្យសម្ងំ។
៧. លុយប្រើតែសម្រាប់ទិញអាហារកំប៉ិកកំប៉ុក មួយថ្ងៃៗគិតតែពីញ៉ាំ គ្មានពេលរកមិត្តប្រុស។
៨. គ្រាន់តែគេចែចូវបន្តិចបន្តួច ស្មានថាគេហៅម្ដាយចូលស្ដីដណ្ដឹង។
៩. ចេញពីរៀន ឬចេញពីធ្វើការដឹងតែទៅផ្ទះភ្លាមតែម្ដង។
១០. មើលចប់រឿងភាគកូរ៉េមួយ គឺប្ដូរបុរសក្នុងក្ដីសុបិនមួយ៕
ប្រភព៖ Kanha ប្រែសម្រួល៖ fbgoo.co
No comments:
Post a Comment