លីគថៃរកឃើញកីឡាករលក់គ្រាប់បាល់ អាចពិន័យ១៥ម៉ឺនដុល្លារ ឬជាប់គុក៥ឆ្នាំ
សហព័ន្ធកីឡាបាល់ទាត់ថៃ បានរកឃើញកីឡាករ៥នាក់ និងអាជ្ញាកណ្ដាល២នាក់ ដែលបានរៀបចំដើម្បីកំណត់លទ្ធផលទុកមុនការប្រកួត។កាលពីពេលកន្លងទៅនេះ សហព័ន្ធបាល់ទាត់ថៃ បានសហការគ្នាជាមួយខាងអាជ្ញាធរ ដើម្បីរៀបចំស៊ើបអង្កេតករណីមិនប្រក្រតីកើតឡើងនៅលីគបាល់ទាត់។ ជារួមពួកគេបានកំណត់ជនសង្ស័យ១២នាក់ ដើម្បីស៊ើបសួរ ហើយជាលទ្ធផលឃាត់ខ្លួនបានកីឡាករ៥នាក់ និងអាជ្ញាកណ្ដាល២នាក់។កីឡាករ៥នាក់ដែលគេរកឃើញនោះ គឺមកពីខាងក្លឹបទ័ពជើងទឹក Navy ៤នាក់ និងអ្នកចាំទីមកពីក្លឹប Nakhon Ratchasima FC ម្នាក់។ ចំណែក នាយកក្លឹប Sisaket FC ក៏ត្រូវបានរកឃើញថា បានរួមចំណែកក្នុងការរៀបចំលទ្ធផលនេះផងដែរ។ ការរៀបចំលទ្ធផល ត្រូវបានរកឃើញក្នុងការប្រកួតចំនួន៤ នៅចុងរដូវកាលនៃលីគកំពូលថៃ។អ្នកដែលជាប់ពាក់ព័ន្ធទាំងអស់ អាចត្រូវពិន័យជាប្រាក់រហូតដល់ ៥០ម៉ឺនបាត (ជាង ១៥ម៉ឺនដុល្លារអាមេរិក) ឬ ដាក់ពន្ធនាគាររហូតដល់ ៥ឆ្នាំ។ ដោយឡែក ក្លឹប Nakhon Ratchasima បានសម្រេចបញ្ចប់កុងត្រារបស់អ្នកចាំទីខ្លួនភ្លាមៗ ក្រោយពីទទួលបានព័ត៌មានខាងលើ ហើយអះអាងថា នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះទង្វើរបស់អ្នកចាំទីរូបនេះ៕ប្រភព៖ Bangkokpost
No comments:
Post a Comment