ជប៉ុននឹងរៀបចំពិព័រណ៍ទេសចរណ៍ជប៉ុនលើកដំបូងនៅក្នុងប្រទេសកម្ពុជា
ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងអង្គការទេសចរណ៍ជាតិជប៉ុននឹងរៀបចំពិព័រណ៍ទេសចរណ៍ជប៉ុនលើកដំបូងនៅក្នុងប្រទេសកម្ពុជានៅចុងសប្តាហ៍នេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។ពិព័រណ៍ទេសចរណ៍ជប៉ុន ដែលមានបំណងលើកកម្ពស់វប្បធម៌ជប៉ុន និងទេសចរណ៍កម្ពុជាដល់ប្រទេសផ្សេងទៀត នឹងត្រូវបានរៀបចំឡើងរយៈពេល ២ ថ្ងៃនៅផ្សារទំនើបអីុអន ក្នុងទីក្រុងភ្នំពេញ ដែលចាប់ផ្ដើមនៅថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។ ពិព័រណ៍រយៈពេល ២ថ្ងៃនេះ នឹងដាក់បញ្ចូលស្ដង់ផ្សព្វផ្សាយ និងសកម្មភាពដែលផ្ដល់ព័ត៌មានអំពីការទាក់ទាញ និងឧស្សាហកម្មទេសចរណ៍ របស់ប្រទេសជប៉ុន។ចំនួនភ្ញៀវទេសចរកម្ពុជាទៅជប៉ុនបានកើនឡើង ៤ ដងនៅក្នុងរយៈពេលជាច្រើនឆ្នាំនេះ ដែលកើនឡើងពីចំនួនសរុប ៣០០០នាក់ពីឆ្នាំ២០១០ ដល់ ១២០០០នាក់ កាលពីឆ្នាំ២០១៦៕ប្រភព៖everyday news
No comments:
Post a Comment