ឧទ្ធម្ភាគចក្រព្រះអង្គម្ចាស់អារ៉ាបមួយអង្គ បានធ្លាក់
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអ៊ូឌីតមួយអង្គ បានសុគតយ៉ាងអាណោចអាធ័ម បន្ទាប់ពីឧទ្ធម្ភាគចក្ររបស់ទ្រង់ បានធ្លាក់នៅក្បែរព្រំប្រទល់ភាគនិរតីប្រទេសយេមែន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ព្រះអង្គម្ចាស់ Mansour bin Moqren ដែលជាបុត្រារបស់អតីតព្រះមហាក្សត្រ Muqrin bin Abdulaziz Al Saud និងជាអភិបាលរងនៃខេត្ត Asir ស្ថិតនៅក្នុងចំណោមមន្ត្រីរដ្ឋាភិបាលជាច្រើននាក់ទៀត នៅលើឧទ្ធម្ភាគចក្រ ដែលបានធ្លាក់នៅក្បែរតំបន់ភ្នំ Air Mountains នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ទោះជាយ៉ាងណា បណ្ដាញព័ត៌មាន Al-Ekhbariya បានប្រកាសអំពីការស្លាប់របស់ព្រះអង្គម្ចាស់ Mansour bin Moqren ប៉ុន្តែមិនបានផ្សាយអំពីមូលហេតុ ដែលធ្វើឲ្យឧទ្ធម្ភាគចក្រធ្លាក់នោះទេ។គួរឲ្យដឹងថា នៅរសៀលថ្ងៃអាទិត្យ ឧទ្ធម្ភាគចក្ររបស់ទ្រង់មួយគ្រឿងនោះ បានបាត់ចេញពីរ៉ាដា។ ដំបូង គេមិនបានដឹងទេថា មានមនុស្សប៉ុន្មាននាក់នៅលើនោះ ប៉ុន្តែគេដឹងថា មនុស្សជាច្រើននាក់បានស្លាប់ ក្រោយជួបហេតុការណ៍នោះ។បើយោងតាមកាសែតក្នុងស្រុក Okaz បានឲ្យដឹងថា មន្ត្រីរដ្ឋាភិបាលទាំងនោះ បានធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់កើតហេតុ នៅពេលយន្តហោះបានធ្លាក់៕ប្រភព៖everyday news
No comments:
Post a Comment