Wednesday, November 22, 2017

កម្ពុជា​នឹងមាន​រោងចក្រ​ផលិត​គ្រឿង​បង្គុំ​គ្រឿងចក្រ​នៅក្នុង​ខេត្តស្វាយរៀង​ឆាប់ៗ​នេះ​ ​

កម្ពុជា​នឹងមាន​រោងចក្រ​ផលិត​គ្រឿង​បង្គុំ​គ្រឿងចក្រ​នៅក្នុង​ខេត្តស្វាយរៀង​ឆាប់ៗ​នេះ​ ​
ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ដល់​ក្រុមហ៊ុន​ចំនួន​បី​ដែលមាន​ទំហំ​ទឹកប្រាក់​​វិនិយោគ​សរុប​ចំនួន​ប្រមាណ​ជាង ៧,៦​លាន​ដុល្លារ​អាមេរិក ដើម្បី​ស្ថាបនា​រោងចក្រ​ផលិត​គ្រឿង​បង្គុំ​គ្រឿងចក្រ​នៅក្នុង​ខេត្តស្វាយរៀង​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​រសៀល​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។​ក្រុមហ៊ុន​ទីមួយ​ឈ្មោះ YNX Manufacturing Technologies Co., Ltd.​ដែលមាន​គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​​បង្គុំ​គ្រឿងចក្រ សម្ភារៈ​លើកដាក់​ទំនិញ ម៉ាស៊ីន​ខ្យល់ និង​ម៉ាស៊ីន​ក្រឡឹង​គ្រប់​ប្រភេទ ។ ​គម្រោង​នេះ​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​ដុង សាន់​សែ​ល ខេត្តស្វាយរៀង ដែលមាន​ទុនវិនិយោគ​ចំនួន ៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១២៥​នាក់ ។​ ​ក្រុមហ៊ុន​ទី​ពីរ​ឈ្មោះ Jianpan (Cambodia) Matelwork Co., Ltd. ដែលមាន​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្មា​អាវ​។​គម្រោង​​នេះ​មាន​ទីតាំង​វិនិយោគ ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែលមាន​មាន​ទុនវិនិយោគ​ចំនួន ៥០០​ពាន់​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥២៨​នាក់ ។​ ​ក្រុមហ៊ុន​ចុងក្រោយ​គឺ ក្រុមហ៊ុន Wan Jia Hao Knitting Co., Ltd. មាន​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ។ គម្រោង​នេះ​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយសេង បាវិត ខេត្តស្វាយរៀង ដែលមាន​ទុនវិនិយោគ​ចំនួន ២,១៤១ លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​៨៥​នាក់​៕​ប្រភព៖everyday news

លីគ​ថៃ​រក​ឃើញ​កីឡាករ​លក់​គ្រាប់​បាល់ ​អាច​ពិន័យ​១៥​ម៉ឺន​ដុល្លារ ឬ​ជាប់​គុក​៥​ឆ្នាំ

លីគ​ថៃ​រក​ឃើញ​កីឡាករ​លក់​គ្រាប់​បាល់ ​អាច​ពិន័យ​១៥​ម៉ឺន​ដុល្លារ ឬ​ជាប់​គុក​៥​ឆ្នាំ
សហព័ន្ធ​កីឡា​បាល់ទាត់​ថៃ ​បាន​រក​ឃើញ​កីឡាករ​៥​នាក់ ​និង​អាជ្ញាកណ្ដាល​២​នាក់ ​ដែល​បាន​រៀប​ចំ​ដើម្បី​កំណត់​លទ្ធផល​ទុក​មុន​ការ​ប្រកួត។កាល​ពី​ពេល​កន្លង​ទៅ​នេះ ​សហព័ន្ធ​បាល់ទាត់​ថៃ ​បាន​សហការ​គ្នា​ជាមួយ​ខាង​អាជ្ញាធរ ​ដើម្បី​រៀប​ចំ​ស៊ើបអង្កេត​ករណី​មិន​ប្រក្រតី​កើត​ឡើង​នៅ​លីគ​បាល់ទាត់។ ជា​រួម​ពួកគេ​បាន​កំណត់​ជន​សង្ស័យ​១២​នាក់ ​ដើម្បី​ស៊ើបសួរ ហើយ​ជា​លទ្ធផល​ឃាត់​ខ្លួន​បាន​កីឡាករ​៥​នាក់ ​និង​អាជ្ញាកណ្ដាល​២​នាក់។កីឡាករ​៥​នាក់​ដែល​គេ​រក​ឃើញ​នោះ ​គឺ​មក​ពី​ខាង​ក្លឹប​ទ័ព​ជើង​ទឹក Navy ៤​នាក់​ និង​អ្នក​ចាំ​ទី​មក​ពី​ក្លឹប Nakhon Ratchasima FC ​ម្នាក់​។ ចំណែក នាយក​ក្លឹប Sisaket FC ក៏​ត្រូវ​បាន​រក​ឃើញ​ថា បាន​រួមចំណែក​ក្នុង​ការ​រៀបចំ​លទ្ធផល​នេះ​ផង​ដែរ។ ការ​រៀបចំ​លទ្ធផល ត្រូវ​បាន​រក​ឃើញ​ក្នុង​ការ​ប្រកួត​ចំនួន៤ នៅ​ចុង​រដូវ​កាល​នៃ​លីគ​កំពូល​ថៃ។អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ទាំងអស់ អាច​ត្រូវ​ពិន័យ​ជា​ប្រាក់​រហូត​ដល់ ៥០​ម៉ឺន​បាត (ជាង ១៥ម៉ឺន​ដុល្លារ​អាមេរិក) ឬ ដាក់​ពន្ធនាគារ​រហូត​ដល់ ៥​ឆ្នាំ។ ដោយឡែក ក្លឹប Nakhon Ratchasima បាន​សម្រេច​បញ្ចប់​កុងត្រា​របស់​អ្នកចាំទី​ខ្លួន​ភ្លាមៗ ក្រោយពី​ទទួល​បាន​ព័ត៌មាន​ខាងលើ ហើយ​អះអាង​ថា នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​ទង្វើ​របស់​អ្នកចាំទី​រូប​នេះ​៕ប្រភព៖ Bangkokpost

Tuesday, November 21, 2017

ឈុតគ្រឿងអលង្ការមាស សម័យអង្គរ នឹងត្រូវ​នាំ​ពីអង់គ្លេសមក​កម្ពុជា​វិញ​

ឈុតគ្រឿងអលង្ការមាស សម័យអង្គរ នឹងត្រូវ​នាំ​ពីអង់គ្លេសមក​កម្ពុជា​វិញ​
ឈុតគ្រឿងអលង្ការមាសសម័យអង្គរ​នឹងត្រូវ​នាំ​យកពីប្រទេស​អង់គ្លេស​ម​ក​កាន់​កម្ពុជា​វិញ​​នាពេល​ឆាប់​ៗ​ខាង​មុខ​នេះ។ នេះ​បើតាមប្រសាសន៍​លោកប្រាក់ សុណ្ណារ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ ​។លោកឲ្យ​ដឹងទៀតថា កម្ពុជា​នឹង​ដឹកនាំ​​​គណៈប្រតិភូ​ទៅ​ទទួល​យក​មក​វិញ​​នូវ​ឈុត គ្រឿង​អលង្ការ​មាស​សម្រាប់​លម្អរូប​ ចម្លាក់នា​សម័យអង្គរ នៅ​ទីក្រុងទ្បុងដ៍ ប្រទេស​អង់គ្លេស​នៅ​ខែ​ក្រោយ​​នេះ​ បន្ទាប់​ពីភ្នាក់​ងារ​លក់​វត្ថុបូរាណ នៅ​ចក្រភព​អង់​គ្លេស​ឈ្មោះ Johnathan ​Tucker Antonio Tozer Asian Art ស្ម័គ្រ​ចិត្ដ​ប្រគល់​មក​កម្ពុជា​វិញកាល​ពី​ខែមេសា ឆ្នាំ២០១៧នេះ។

លោក​ប្រាក់​​ សុណ្ណារ៉ា បន្ថែម​ថា ការទាមទារ​ឈុត​គ្រឿង​អលង្ការមាសនេះមកវិញ​ត្រូវ​បានធ្វើ​ឡើង​ បន្ទាប់ពី កម្ពុជា​ទទួលព័ត៌មានថាភ្នាក់ងារលក់វត្ថុបូរាណ Johnathan ​Tucker Antonio Tozer Asian Art បានប្រកាស ដាក់ តាំង លក់​វត្ថុបូរាណ​ឥណ្ឌា និង​អាស៊ីអាគ្នេយ៍​ នៅ​ស្នាក់ការ​របស់​ខ្លួន​ នាទីក្រុង​ទ្បុងដ៍ ​ចាប់ពី​ថ្ងៃទី៣ ​ដល់ទី២៥ ​ខែវិច្ឆិកា ​ឆ្នាំ២០១៦។ គណៈប្រតិភូក្រ​សួង​នឹង​​ទៅ​យក​ឈុតគ្រឿងអលង្កការមាសពីចក្រភពអង់គ្លេស ហើយពិធីដង្ហែដ៏ធំមួយ ក៏នឹងត្រូវបានរៀបចំផងដែរ នៅពេល​គណៈប្រតិភូ​ត្រទ្បប់មកវិញ។លោក​​បាន​ឱ្យ​ដឹងទៀត​ ថា មន្រ្ដីក្រសួងវប្បធម៌នឹង​រក្សាទុកឈុតគ្រឿង​អលង្កការ​មាស​នៅ​កន្លែង​មាន​សុវត្ថិភាព ដោយ រង់​ចាំពិធីទទួលផ្លូវការ​ធំនៅ​ដើម​ឆ្នាំក្រោយ។ឈុតគ្រឿងអលង្ការមាសសម្រាប់លម្អរូបចម្លាក់នាសម័យអង្គរ រួមមានម្កុដ១ ក្បាច់ពាក់សៀតផ្កា១គូ ក្រវិល១គូ ខ្សែក១ ស្នាប់ដៃ១គូ ខ្សែពាក់ឈៀង(ក្រវាត់ទ្រូង) ១គូ និងខ្សែចង្កេះ១។ លោក​ ប្រាក់ សុណ្ណារ៉ា បន្ត​ថា​វត្ថុ​បូរាណ​ទាំង​នេះ​មាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន ដោយសារវាត្រូវបានធ្វើក្នុងសម័យអង្គររវាងសតវត្សរ៍ទី១១ និង១២នៃគ្រិស្ដសករាជ និង​បាន​ឆ្លងកាត់ច្រើនសម័យកាល ទាំងសម័យសង្គ្រាម និងសន្ដិភាព។
ម្យ៉ាងទៀត ឈុតគ្រឿង​អលង្ការ​មាស​នេះ​ លោក​ថា​ក៏មាន​តម្លៃ​ផ្នែក​សិល្បៈការរចនា និងក្បូរក្បាច់ ដែលបង្ហាញពី រចនាបថរបស់ខ្មែរតែមួយគត់៕ប្រភព៖everyday news

រដ្ឋសភាលុបឈ្មោះតំណាងរាស្រ្ត និងជំនួយការCNRPជាង១០០នាក់ លែងផ្តល់ប្រាក់ខែ ចាប់ពីខែវិច្ឆិកានេះទៅ

រដ្ឋសភាលុបឈ្មោះតំណាងរាស្រ្ត និងជំនួយការCNRPជាង១០០នាក់ លែងផ្តល់ប្រាក់ខែ ចាប់ពីខែវិច្ឆិកានេះទៅ
 
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានឱ្យដឹងថា នៅព្រឹកថ្ងៃ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា រដ្ឋសភា ពេលនេះ បានសម្រេចលុបឈ្មោះ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ទាំង៥៥រូប និងទីប្រឹក្សា ជំនួយការ អ្នកបើករថយន្ត សរុបជាង១០០នាក់ ចេញពីបញ្ជីក្របខណ្ឌ ហើយពួកគេត្រូវបាន បញ្ចប់មុខងារ និងប្រាក់ខែចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៧នេះតទៅ។ការសម្រេចលុបឈ្មោះនេះ បានធ្វើឡើងបន្ទាប់ពី តុលាការកំពូល បានប្រកាសសាលដីកា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយសម្រេចឱ្យ រំលាយគណបក្សសង្រ្គោះជាតិ។ ជាមួយគ្នានោះ តុលាការកំពូលក៏បានប្រកាសហាម ឃាត់ដល់មន្រ្តីថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ។បើតាម លោក ឡេង ប៉េងឡុង, សម្ភារៈប្រើប្រាស់ ដូចជារថយន្តទំនើបៗ កុំព្យូទ័រ សម្ភារការិយាល័យ របស់អតីត តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំងនោះ ក៏ត្រូវរឹបអូសយកមកទុកជាសម្បត្តិរដ្ឋវិញដែរ។សូមបញ្ជាក់ថា ក្រោយពេលរំលាយ នៅពេលនេះ ស្លាក បដា និងពាក្យស្លោកគណបក្សសង្រ្គោះជាតិ នៅតាមបណ្តា រាជធានី ខេត្ត ត្រូវបានរុះរើ និងទម្លាក់ជិតអស់ហើយ ក្នុងនោះក៏មានស្លាកសញ្ញា ទីស្នាក់ការគណបក្សសង្រ្គោះជាតិ ជាច្រើនត្រូវបានសមាជិកបក្សនេះ ទម្លាក់ដោយខ្លួនឯងដែរ៕ប្រភព៖everyday news

Monday, November 20, 2017

អ្នក​សិល្បៈ​៦​​រូប ​បង្ហាញ​មុខ​កូន​ប្រពន្ធ​ទាំង​គ្មាន​ដំណឹង​​រៀប​ការ

អ្នក​សិល្បៈ​៦​​រូប ​បង្ហាញ​មុខ​កូន​ប្រពន្ធ​ទាំង​គ្មាន​ដំណឹង​​រៀប​ការ
ជា​ធម្មតា​មុន​ចូល​រោង​ការ​ ឬបញ្ចប់​ភាព​នៅ​លីវ​ អ្នក​សិល្បៈ​​ភាគ​ច្រើន​តែង​​​ប្រកាស​ប្រាប់​មហាជន​​ឲ្យ​បាន​ដឹង​ជា​សាធារណៈ​ជាក់​ជា​ពុំខាន​​ ដោយ​ឡែក​អ្នក​សិល្បៈ​៦ រូប​នេះ​វិញ​មិន​ធ្លាប់​លេចឮ​ដំណឹង​រៀប​ការ​អ្វី​ឡើយ​​​ ស្រាប់​តែ​ថ្មីៗ​នេះ​បង្ហាញ​មុខ​ប្រពន្ធ​កូន​ជា​សាធារណៈ​ធ្វើ​ឲ្យ​ផ្អើល​អស់​​មហាជនទាំង​ក្នុង ​និង​ក្រៅ​សិល្បៈ។អ្នក​សិល្បៈ​ទាំង​៦ រូប​រៀប​រាប់​ខាង​លើ​​មាន​ដូច​ជា​៖​​
១/ តារា​ចម្រៀង​ផលិតកម្ម​សាន់​ដេ​ លោក ខាត់ ជេមស៍​ ​បាន​បង្ហាញ​មុខ​មាត់​​ប្រពន្ធ​ និង​កូន​របស់​ខ្លួន​ជា​សាធារណៈ​ក្នុង​ដំណើរ​កម្សាន្ត​មួយ​នៅ​លើ​ទឹក​ដី​អង្គរ​ នៃ​ខេត្ត​សៀមរាប ក្រោយ​ពី​​ព្យាយាម​​លាក់​បាំង​​ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​​។

២/ សម្រាប់​ពិធី​ការិនី​​ចាស់​វស្សា​អ្នកនាង យុគ ចិន្តា វិញ​​​​បាន​ប្រកាស​​ទទួល​ស្គាល់​ថា​កុមារី​វ័យ​ជំទង់​ ឈ្មោះ​ អម អាយុ​១៤ ឆ្នាំ​ថា​ជា​កូន​ស្រី​ខ្លួន។​ ការ​ប្រកាស​ធ្វើ​ឡើង​​​នៅ​ថ្ងៃ​ អម ចេញ​ទៅ​ប្រឡង​ចម្រៀង​នៅ​ប្រទេស​សិង្ហបុរី​ ក្រោយ​ពី​ព្យាយាម​លាក់​បាំង​​ជា​ច្រើន​ឆ្នាំ​ថា​កុមារី​រូប​នេះ​ជា​ក្មួយ​ស្រី​របស់​នាង​។

៣/ អតីត​តារា​ចម្រៀង​ផលិតកម្ម​ថោន​ លោក ណាំ ប៊ុណ្ណារ័ត្ន ក្រោយ​ពី​ស្ងប់​ស្ងាត់​ពី​សិល្បៈ​អស់​មួយ​រយៈ​មក ស្រាប់​តែ​ថ្មីៗ​នេះ​លោក​បាន​បង្ហាញ​មុខ​កូន​ប្រុស​ដ៏​គួរ​ឲ្យ​ស្រលាញ់​ម្នាក់​ ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ពី​មហាជន​ ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​ផង​ដែរ​។

៤/ ចំណែក​ឯ​តារា​​សម្ដែង​សាច់​ស​ខ្ចី​អ្នកនាង ឈិត សុជាតា វិញ​មិន​ធ្លាប់​លេចឮ​ដំណឹង​រៀប​ការ​ ឬទាក់​ទង​ជាមួយ​បុរស​​ណា​ម្នាក់​នោះ​ទេ បែរ​ជា​បែក​​ធ្លាយ​ព័ត៌មាន​ថា​នាង​មាន​កូន​ភ្លោះ​ប្រុស​ស្រី​ ២ រូប​​យ៉ាង​ស្រស់​ស្អាត​។

៥/ ងាក​មក​ចាប់​អារម្មណ៍​អតីត​ Freshie Boy ជយលាភី​លេខ​១ កាល​ពី​ឆ្នាំ​២០០៨ លោក កែវ បូរ៉ា ឯណេះ​វិញ​មិន​ខុស​ពី​រៀម​ច្បង​សិល្បៈ​ខាង​លើ​ប៉ុន្មាន​ឡើយ​។ លោក​បាន​បង្ហាញ​មុខ​ប្រពន្ធ​កូន​ទៅ​កាន់​មហា​ជន​ ទាំង​មិន​ធ្លាប់​លេចឮ​ដំណឹង​រៀប​​ការ​ ឬ​មាន​ទំនាក់​ទំនង​ជា​មួយ​នារី​ណា​ម្នាក់​ឡើយ​។
៦/ក្រឡេក​មក​ចាប់​អារម្មណ៍ ​ឌីជេ ក្ដឹប​ វិញ​​​ក៏​មិន​ខុស​​ពី​លោក​ កែវ បូរ៉ា​ ប៉ុន្មាន​ដែរ​ ថ្មី​នេះ​លោកបាន​បង្ហាញ​រូប​ថត​ប្រពន្ធ​​ និង​កូន​សម្រាក​នៅ​មន្ទីរ​ពេទ្យ​មួយ ព្រម​ទាំង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ទៀត​ផង​។​​​​​​​​​​​​
ប្រភព៖ Sabay

តើ​របួស​ច្រមុះ​របស់ Ramos អាច​ត្រូវ​អវត្តមាន​ច្រើន​ថ្ងៃ​ឬ​យ៉ាងណា?

តើ​របួស​ច្រមុះ​របស់ Ramos អាច​ត្រូវ​អវត្តមាន​ច្រើន​ថ្ងៃ​ឬ​យ៉ាងណា? Zinedine Zidane ពិត​ជា​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​​សម្រាប់​តំបន់​ការពារ បន្ទាប់​ពី Sergio Ramos បាន​របួស​បាក់​ខ្ទង់​ច្រមុះ​ ក្នុង​ជំនួប Madrid Derby រវាង Real Madrid និង Atletico Madrid បញ្ចប់​លទ្ធផល ០-០។យ៉ាងណាមិញ តាម​ការ​ចុះ​ផ្សាយ​ពី​កាសែត Marca បញ្ជាក់​ថា ខ្សែ​ការពារ​រឹងមាំ​​អេស្ប៉ាញ​រូប​នេះ នឹង​មិន​ត្រូវ​ការ​វះ​កាត់​អ្វី​ទេ ហើយ​​អាច​ចូល​លេង​បាន​ដោយ​ពាក់​ម៉ាស​ការពារ។ ដូច្នេះ Ramos នឹង​​អាច​បង្ហាញ​ខ្លួន​ប្រកួត​នៅ La Liga​ សម្រាប់​ប្រកួត​បន្ទាប់​ជាមួយ Malaga និងAthletic Bilbao ពេល​ខាង​មុខ។
​​​ Ramos បាន​ធ្វើ​ការ​ពិនិត្យ​ច្រមុះ​បន្ថែម​កាល​ពី​ថ្ងៃ​អាទិត្យ នៅ​ឯ​មន្ទីរពេទ្យ La Moraleja ក្រោយ​​ត្រូវ​មួយ​ជើង​ចំ​ច្រមុះ​ពី​សំណាក់​កីឡាករ Lucas Hernandez ក្នុង​វគ្គ​ទី​មួយ។ កីឡាករ​វ័យ​៣១​ឆ្នាំ​បាន​ញ៉ុក​សំឡី​​ដើម្បី​លេង​បន្ត តែ​ដោយ​សារ​​ច្រមុះ​ហើម​ខ្លាំង​ពេក ក៏​សម្រេច​ចិត្ត​​ប្ដូរ​ចេញ​នៅ​នាទី​៤៦៕ ​ប្រភព៖ Marca

ការស្ម័គ្រចិត្តចុះចូលពី សំណាក់អតីតមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ នឹងត្រូវបិទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា

ការស្ម័គ្រចិត្តចុះចូលពី សំណាក់អតីតមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ នឹងត្រូវបិទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា
  ជុំវិញការចុះចូលរបស់អតីតមន្រ្តីថ្នាក់ដឹកនាំ និងមន្រ្តីមូលដ្ឋានរបស់គណបក្សសង្រ្គោះជាតិ ដែលកំពុងសម្រុកចុះចូល យ៉ាងច្រើនរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដែលនៅពេលនេះចំនួនបានកើនឡើងរហូតដល់ ជិត៣២០នាក់នៅទូទាំងប្រទេស។ ឆ្លើយតបនឹងការកំណត់ពេលវេលានៃការចុះចូល, ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា បានប្រកាសតាមបណ្តាញព័ត៌មាន​ដ៏ធំ មួយនៅកម្ពុជា Fresh News ឲ្យដឹងថា ការស្ម័គ្រចិត្តចុះចូលពី សំណាក់អតីតមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ ចូលគណបក្សប្រជាជនកម្ពុជា មានឱសានវាទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ។នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧​នេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិច្ចសម្ភាសន៍ដ៏ពិសេសមួយជាមួយ លោក លឹម ជាវុត្ថា នាយកប្រតិបត្តិប​ណ្តាញព័ត៌មាន​ Fresh News ឲ្យដឹងថា៖ «ការស្ម័គ្រចិត្តចុះជាមួយគណបក្ស ប្រជាជនកម្ពុជា មានត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ ព្រោះការរៀបចំបញ្ជីក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ដើម្បីបញ្ជូនទៅ កាន់ គជប នឹងត្រូវបិទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា, ប្រសិនបើចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកាទៅ ការចុះចូលនៅតែបន្តដដែល ប៉ុន្តែមិនផ្តល់តួនាទីអ្វីនោះទេ»។សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍អំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការកំពូល កាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗ ដដែល ព្រោះការកំណត់ពេលវេលាត្រឹមថ្ងៃទី២៤នេះធ្វើឡើងតាមលក្ខខ័ណ្ឌរបស់គជប។សូមជំរាបថា គិតពេញមួយថ្ងៃនាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានទទួលលិខិត​ពីអតីតថ្នាក់ដឹកនាំមូលដ្ឋាន សំខាន់ៗ សរុបចំនួន៥០នាក់ ដែលបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដែលនេះបាន​ធ្វើឲ្យចំនួនសរុបកើន ឡើងដល់៣១៨​នាក់៕ប្រភព៖everyday news

Sunday, November 19, 2017

ទីក្រុងអណ្តែតទឹក ដំបូងបង្អស់លើលោក នឹងត្រូវសាងសង់ឆាប់ៗ

ទីក្រុងអណ្តែតទឹក ដំបូងបង្អស់លើលោក នឹងត្រូវសាងសង់ឆាប់ៗ គំនិត​នៃ​ការ​បង្កើត​ទីក្រុង​អណ្ដែត​ទឹក ស្ដាប់​ទៅ​ហាក់​បី​ដូច​ជា​រឿង​ប្រលោម​លោក ឬ​រឿង​ប្រឌិត​បែប​វិទ្យាសាស្ត្រ ប៉ុន្តែ​វា​អាច​ក្លាយ​ជា​ការ​ពិត នៅ​ត្រឹម​ឆ្នាំ២០២០ ខាង​មុខ​នេះ។
 
វិទ្យាស្ថាន Seasteading Institute ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង San Francisco សហរដ្ឋអាមេរិក បាន​បង្កើត​គំនិត​នេះ ចាប់តាំង​ពី​ការ​បង្កើត​គ្រឹះស្ថាន នៅ​ក្នុង​ឆ្នាំ២០០៨ មក​ម្ល៉េះ ហើយ​វា​បាន​ឈាន​ដល់​ការ​ធ្វើ​កិច្ច​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល នៃ​ប្រទេស​ប៉ូលីណេស៊ី (French Polynesia) ដើម្បី​ចាប់ផ្ដើម​ការ​សាកល្បង​នៅ​ក្នុង​ដែនទឹក​របស់​ខ្លួន​ទៀត​ផង។លោក Joe Quirk នាយក​វិទ្យាស្ថាន Seasteading Institute បាន​ប្រាប់​សារព័ត៌មាន New York Times ឲ្យ​ដឹង​ថា «ប្រសិន​បើ​អ្នក​អាច​មាន​ទីក្រុង​អណ្ដែត​ទឹក នោះ​វា​នឹង​ក្លាយ​ទៅ​ជា​ប្រទេស​ចាប់ផ្ដើម​ដំបូង​គេ​បង្អស់។ យើង​អាច​បង្កើត​អ្វី​ថ្មី​ដ៏​សម្បូរ​បែប សម្រាប់​ប្រជាពលរដ្ឋ​ជាច្រើន​របស់​យើង»។គួរ​បញ្ជាក់​ថា ទីក្រុង​អណ្ដែត​ទឹក​នោះ នឹង​មាន​រចនាសម្ព័ន្ធ​ជា​ច្រើន រាប់​បញ្ចូល​ទាំង ផ្ទះ សណ្ឋាគារ ការិយាល័យ និង ភោជនីយដ្ឋាន ជាដើម ខណៈ​ក្រុម​វិស្វករ និង​ស្ថាបត្យករ បាន​ទៅ​មើល​ទីតាំង សម្រាប់​គម្រោង​មួយ​នេះ​រួច​ទៅ​ហើយ។យ៉ាងណាមិញ លោក Quirk បាន​អះអាង​ថា ការ​សាងសង់​អគារ​នៅ​លើ​ដែន​សមុទ្រ​នេះ នឹង​ចំណាយ​អស់​ប្រហែល ១៦៧លាន​ដុល្លារ ខណៈ​វិទ្យាសាស្ត្រ Seasteading Institute បាន​ទទួល​ទុន​ជំនួយ (seed funding) ពី​ស្ថាបនិក​របស់​ក្រុមហ៊ុន PayPal លោក Peter Thiel រួច​ទៅ​ហើយ៕ប្រភព៖ Boredpanda

Mark ដឹង​ថា​ Facebook ធ្វើ​ឲ្យ​មនុស្ស​ញៀន​ នៅ​តែ​បង្កើត​វា

Mark ដឹង​ថា​ Facebook ធ្វើ​ឲ្យ​មនុស្ស​ញៀន​ នៅ​តែ​បង្កើត​វា Sean Parker ដែល​ជា​ប្រធាន​ដំបូង​គេ​​របស់​បណ្ដាញ​សង្គម​ Facebook បាន​ទទួល​ស្គាល់​ថា​ពេល​នេះ​ខ្លួន​ក្លាយ​ជា​អ្នក​ជំទាស់​មួយ​រូប​ចំពោះ​បណ្ដាញ​សង្គម Facebook។អតីត​ប្រធាន​វ័យ​ ៣៧ ឆ្នាំ​រូប​នេះ​បាន​និយាយ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ថា​ ៖ "Facebook បាន​ផ្លាស់​ប្ដូរ​ទំនាក់​ទំនង​អ្នក​ជា​មួយ​សង្គម និង​អ្នក​ជុំវិញ​ខ្លួន។ មាន​តែ​ព្រះ​ជា​ម្ចាស់​ទេ​ទើប​ដឹង​ថា​វា​បាន​​ជះ​ឥទ្ធិពល​​ដល់​​ខួរ​ក្បាល​កូនៗ​របស់​យើង​​​បែប​ណា​ខ្លះ”។ គាត់​បន្ថែម​ថា​ Facebook ផលិត​ឡើង​ដើម្បី​វាយ​ឲ្យ​ចំ​ចំណុច​ខ្សោយ​របស់​មនុស្ស ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ញៀន។ Sean បន្ត​លើក​ឡើង​ទៀត​ថា ៖ "អ្នក​បង្កើត​ ​រួម​មាន​ខ្ញុំ, Mark Zuckerberg និង Kevin Systrom ​​ដែល​ជា​អ្នក​បង្កើត​ Instagram សុទ្ធ​តែ​ដឹង​ពី​ចំណុច​នេះ​ ហើយ​យើង​នៅ​តែ​សម្រេច​ធ្វើ​វា"។Sean ដែល​បច្ចុប្បន្ន​ជា​ស្ថាបនិក​​វិទ្យាស្ថាន​ព្យាបាល​ជំងឺ​មហារីក​បាន​ពន្យល់​ថា​ Facebook ប្រើ​ប្រាស់​ចំនួន​ Like និង Share ដើម្បី​បង្កើត​​ជា​ Loop មួយ​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​មិន​អាច​ដក​ចិត្ត​បាន។ វា​ជា​ការ​លើក​ទឹក​ចិត្ត​មួយ​ដែល​ជួយ​ឲ្យ​អ្នក​ផ្ដល់​នូវ​ Content (ការ​បង្ហោះ​រូបភាព, វីដេអូ​ ឬ Status) ឲ្យ​ Facebook ​ជា​បន្ត​បន្ទាប់។មហាសេដ្ឋី​រូប​នេះ​បន្ថែម​ថា​ គោល​គំនិត​នៃ​ការ​បង្កើត​ Facebook ​ដំបូង​កើត​ចេញ​ពី​​​ការ​រិះ​រក​វិធី​​ដើម្បី​​ទាញ​យក​ពេល​វេលា​ និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​មនុស្ស​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ទៅ​រួច៕ ​​ប្រភព៖ nypost

ហេតុអ្វីភាពយន្ត​ខ្នាត​ខ្លី​ប្រមូល​ផ្ដុំ​ដោយ​ជើង​ខ្លាំង​ក្បាច់​គុន​របស់​មហាសេដ្ឋី​ចិន Jack Ma បែរ​ជា​គ្មាន​ឈិនឡុង?

ហេតុអ្វីភាពយន្ត​ខ្នាត​ខ្លី​ប្រមូល​ផ្ដុំ​ដោយ​ជើង​ខ្លាំង​ក្បាច់​គុន​របស់​មហាសេដ្ឋី​ចិន Jack Ma បែរ​ជា​គ្មាន​ឈិនឡុង?
  កំពូល​ខ្សែ​ភាពយន្ត​ខ្នាត​ខ្លី​ប្រមូល​ផ្ដុំ​ដោយ​ជើង​ខ្លាំង​ក្បាច់​គុន​របស់​មហាសេដ្ឋី​ចិន Jack Ma កំពុង​បង្ក​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង។ តែ​មហាជន​កំពុង​ឆ្ងល់​ថា​ហេតុ​អ្វី​បាន​ជា​អវត្តមាន​តារា​សម្ដែង ឈិន ឡុង​ទៅ​វិញ។ខ្សែ​ភាពយន្ត "Gong Shu Dao” ទទួល​បាន​ចំណាប់​អារម្មណ៍​របស់​ទស្សនិកជន​តាំង​ពី​មិន​ទាន់​បាន​ថត​ម្ល៉េះ​ត្បិត​ប្រមូល​ផ្ដុំ​ដោយ​អ្នក​ខ្លាំង​ផ្នែក​គុន​ទាំង​១១​នាក់​ក្នុង​នោះ​រួម​មាន លី លាន​ជា និង​កុំកុំ​ជា​ដើម។ សូម្បី​តែ Wu Jing និង​ហុង ជីន​ប៉ាវ​ក៏​សុខ​ចិត្ត​មក​ថត​ទាំង​ខ្លួន​កំពុង​របួស​ដែរ។

យ៉ាងណាក៏ដោយ រឿង​នេះ​នៅ​ខ្វះ​ជើង​ខ្លាំង​ពីរ​រូប​គឺ Vincent Zhao និង Jackie Chen។ ចំពោះ Vincent Zhao វា​ជា​រឿង​ធម្មតា​ទេ​ដែល​លោក​មិន​ចូល​រួម​ព្រោះ​មាន​ជម្លោះ​យូរ​ឆ្នាំ​ជាមួយ​កុំកុំ។ Vincent ធ្លាប់​ប្រកាស​ក្ដែង​ៗ​ថា​គ្មាន​ថ្ងៃ​សហការ​ជាមួយ​តួ​រឿង "Ip Man” នោះ​ឡើយ។ផ្ទុយ​មក​វិញ អវត្តមាន​របស់​កំពូល​តារា​សម្ដែង​ក្បាច់​គុន​ឈិន ឡុង​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​មាន​ជាប់​ទាក់ទង​ជាមួយ​តារា​សម្ដែង លី លាន​ជា​ទៅ​វិញ។ នៅ​ក្នុង "Gong Shu Dao” តួ​រឿង "វ៉ាង​ហ្វីហុង" ក្រៅ​ពី​មាន​តួនាទី​ជា​តារា​សម្ដែង​នោះ ក៏​មាន​តំណែង​ជា​ផលិតករ​ថែម​ទៀត។ លោក​មាន​សិទ្ធិ​លើ​ការ​ជ្រើសរើស​​តារា​សម្ដែង​ទាំង​អស់។ ប្រភព​នានា​បាន​ឲ្យ​ដឹង​ថា បើ​ទោះ​បី​ជា លី លាន​ជា និង​ឈិន ឡុង​ធ្លាប់​សហការ​គ្នា​ក៏​ដោយ តែ​ឈិន ឡុង​តែង​បង្ហាញ​ពី​ភាព​អំនួត​របស់​ខ្លួន​ចំពោះ​សិស្ស​ប្អូន​ជា​និច្ច ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គេ​គិត​ថា​លោក​មិន​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ថត​រឿង​នេះ។ពាក់ព័ន្ធ​នឹង​មន្ទិលសង្ស័យ​ខាង​លើ ភាគី​ទាំង​សង​ខាង​សុទ្ធ​តែ​មិន​ទាន់​បាន​បញ្ចេញ​មតិ​អ្វី​ទាំង​អស់ ហើយ​ចាប់​តាំង​ពី​ពេល​រឿង​ដាក់​បញ្ចាំង​មក ឈិន ឡុង​ក៏​មិនទាន់​បាន​មាន​យោបល់​អ្វី​នោះ​ដែរ៕ប្រភព៖ Zing

Bill Gates ចំណាយលុយ ៨០លាន​ដុល្លារ ក្នុង​គោលដៅ​អភិវឌ្ឍ​ទៅ​ជា​ទីក្រុង​ឆ្លាតវៃ នៅ​ថ្ងៃ​អនាគត

Bill Gates ចំណាយលុយ ៨០លាន​ដុល្លារ ក្នុង​គោលដៅ​អភិវឌ្ឍ​ទៅ​ជា​ទីក្រុង​ឆ្លាតវៃ នៅ​ថ្ងៃ​អនាគត
 

ក្រុមហ៊ុន​វិនិយោគ​អចលនទ្រព្យ​របស់​សេដ្ឋី​លោក Bill Gates កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ទិញ​ដី​មួយ​កន្លែង​នៅ​រដ្ឋ Arizona សហរដ្ឋអាមេរិក ថ្លៃ​ខ្ទង់ ៨០ លាន​ដុល្លារ ក្នុង​គោលដៅ​អភិវឌ្ឍ​ទៅ​ជា​ទីក្រុង​ឆ្លាតវៃ។ក្រុមហ៊ុន​វិនិយោគ​ជា​ដៃគូ​របស់ Gates មាន​ឈ្មោះ Belmont Partners មាន​មូលដ្ឋាន​ក្នុង​តំបន់​នោះ​ស្រាប់ បាន​ឲ្យ​ដឹង​ថា​ដី​ដែល​ក្រុមហ៊ុន​ទិញ មាន​ទំហំ​ ២៥,០០០ Arces (១ Arce = ០,៤ ហិចតា) បង្កើត​ទីក្រុង​ឆ្លាតវៃ​មាន​ឈ្មោះ Belmont។ នេះ​បើ​យោង​តាម​របាយការណ៍​ចុះ​ផ្សាយ​ពី KPNX។ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ទីក្រុង នឹង​គ្រប​ដណ្ដប់​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប, ត​ភ្ជាប់​បណ្ដាញ​ឌីជីថល​ល្បឿន​លឿន, មជ្ឈមណ្ឌល​ផ្ទុក​ទិន្នន័យ, ប្រមូល​ផ្ដុំ​រថយន្ត​បើក​ដោយ​ស្វ័យប្រវត្តិ និង​ផលិតកម្ម​ថ្មីៗ​ជា​ច្រើន​ទាក់ទង​បច្ចេកវិទ្យា​សុទ្ធ​សាធ។ប្រភព​ខាង​លើ​បន្ត​ទៀត​ថា ​ទំហំ​ផ្ទៃដី​ទាំង​មូល​នឹង​អាច​ផ្ទុក​ប្រជាជន​បាន​ប្រហែល ៨ ម៉ឺន​នាក់ ដោយ​ដី ៤៧០ Acres សម្រាប់​បង្កើត​សាលា​រដ្ឋ និង​ដី ៣,៨០០ Arces សម្រាប់​បង្កើត​ការិយាល័យ, អគារ​ពាណិជ្ជកម្ម និង​ហាង​លក់​ចែកចាយ។Gates បាន​បញ្ជាក់​ថា Smart City នឹង​ដើរ​តាម​គន្លង​នៃ​ការ​អភិវឌ្ឍ​ស្រដៀង​គ្នា​មាន​ក្នុង​ទីក្រុង Columbus រដ្ឋ Ohio។​ប្រភព៖ Foxnews

Saturday, November 18, 2017

ថៃនិងចិនសហការជាគ្នា បង្កើតរោងចក្រផលិតអាវុធ

ថៃនិងចិនសហការជាគ្នា បង្កើតរោងចក្រផលិតអាវុធ បាងកក៖ ទីភ្នាក់ងារបច្ចេក​វិទ្យាការពារជាតិ​របស់ថៃ គ្រោងនឹងបង្កើត​រោងចក្រមួយរួមគ្នា​ជាមួយនឹងចិន ដើម្បីផលិត និងថែទាំបរិក្ខា​យោធា ហើយដែលនេះ​គឺជាសញ្ញា​នៃការពង្រឹង ទំនាក់ទំនងសន្តិសុខ​កាន់តែខ្លាំង​រវាងទីក្រុង​បាងកក និងទីក្រុង​ប៉េកាំង គិតចាប់តាំង​ពីមានរដ្ឋប្រហារយោធា​ កាលពី​ឆ្នាំ២០១៤​មក។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters ​ នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។យោងតាមអ្នកនំា​ពាក្យក្រសួង​ការពារជាតិ​ថៃ លោក Kongcheep Tantravanich វិទ្យាស្ថាន​បច្ចេកវិទ្យា​ការពារ ជាតិ នៃរដ្ឋាភិបាលថៃ (​DTI) នឹងសាងសង់​រោងចក្រពាណិជ្ជកម្ម​ ខាង​វិស័យការពារជាតិ​ជាលើកដំបូង​របស់ថៃ ក្រោម ការចូល​រួមជាមួយ​ភាគីចិន នៅឯភាគឦសាន​នៃខេត្ត Khon Kaen នៅខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ រោងចក្រនេះ​នឹងត្រូវទទួល​ខុសត្រូវ លើការតម្លើង ផលិត និងថែទាំ​ប្រព័ន្ធអាវុធ​របស់ចិន​ សម្រាប់យោធាថៃ។
លោក Tantravanich បញ្ជាក់ដូច្នេះថា «រាល់ផលិតផល​របស់យើង នឹងត្រូវប្រើប្រាស់​ជាផ្លូវការនៅ ក្នុងស្រុក​ ហើយ វាក៏អាចនឹងក្លាយ​ជារោងចក្រតម្លើង និងថែទាំ​បរិក្ខាយោធា សម្រាប់បណ្ដា​ប្រទេសទាំងអស់​ ជាសមាជិកអាស៊ានផង ដែរ។ ប៉ុន្តែ​ទោះជាយ៉ាង​នេះក្ដី ក្រសួងការពារ​ជាតិ​ចិន មិនបានធ្វើ​អត្ថាធិប្បាយ​អ្វីឡើយ នៅពេលត្រូវបានសាកសួរ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។គួរបញ្ជាក់ថា ទំនាក់ទំនង​រវាងចិន និងថៃ ចាប់ផ្ដើមល្អនឹងគ្នា​ក្រោយមាន​រដ្ឋប្រហារយោធា​ ទម្លាក់រដ្ឋាភិបាលថៃ​របស់ លោក​ស្រី យីងឡាក់ កាលពី​ឆ្នាំ២០១៤ ហើយ​ទំនាក់ទំនង​នេះ កាន់តែល្អប្រសើរ​ឡើងបន្ទាប់ពី​សហរដ្ឋអាមេរិករិះគន់ លើ​យោធា ដែលបានងារមក​រកចិន​ តាមរយៈការចុះកិច្ចព្រមព្រៀង​ទិញអាវុធ​ពីទីក្រុង​ប៉េកាំង៕ប្រភព៖everyday news

កម្ពុជាជាប់​លេខ១៩ ក្នុង​ចំណោម​ប្រទេស ២០ នៅ​អាស៊ី ខាងសមត្ថភាព​ភាសា​អង់គ្លេស

កម្ពុជាជាប់​លេខ១៩ ក្នុង​ចំណោម​ប្រទេស ២០ នៅ​អាស៊ី ខាងសមត្ថភាព​ភាសា​អង់គ្លេស បើ​តាម​ស្ថិតិ​អំពី​សមត្ថភាព​ភាសា​អង់គ្លេស​ឆ្នាំ​ ២០១៧ របស់ Education First (EF) ដែល​ជា​ស្ថាប័ន​អប់រំ​ដ៏​ល្បី​ឈ្មោះ​មួយ​របស់​ប្រទេស​ស្វីស​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា កម្ពុជា ជាប់​លេខ ១៩ ក្នុង​ចំណោម​ប្រទេស ២០ នៅ​អាស៊ី។
 បើ​តាម​ស្ថិតិ​មួយ​នេះ កម្ពុជា​ទទួល​បាន​ពិន្ទុ ៤០.៨៦ ជាប់​លេខ ១៩ ខ្ពស់​ជាង​ឡាវ​ដែល​ទទួល​បាន​ពិន្ទុ ៣៧.៥៦ ជាប់​លេខ ២០ ដែល​ជា​ចំណាត់​ថ្នាក់​ក្រោម​បំផុត ក្នុង​តារាង​នេះ​។ ប្រទេស​ជិត​ខាង​កម្ពុជា ពោល​គឺ​វៀតណាម​ និង​ថៃ​សុទ្ធ​តែ​ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាង​កម្ពុជា​​ក្នុង​ស្ថិតិ​នេះ ដោយ​ថៃ ទទួល​បាន​ ៤៩.៧៨ ពិន្ទុ ឈរ​ ៣ លេខ​លើ​កម្ពុជា ខណៈ​វៀតណាម​ជាប់​រហូត​ដល់​លេខ ៧ ដោយ​បាន​ ៥៣.៤៣ ពិន្ទុ។ក្រៅ​ពី​នេះ ក៏​មាន​ប្រទេស​អាស៊ាន​ចំនួន​ដល់​ទៅ​ បី​ទៀត បាន​ដណ្ដើម​ចំណាត់​ថ្នាក់​កំពូល​ៗ ក្នុង​តារាង​ស្ថិតិ​នេះ ក្នុង​នោះ សិង្ហបុរី ទទួល​បាន​ពិន្ទុ ៦៦.០៣ ឈរ​លេខ ១ ខណៈ​ម៉ាឡេស៊ី ជាប់​លេខ ២ បាន​ ៦១.០៧ ពិន្ទុ ហើយ​ហ្វីលីពីន​ទទួល​បាន ៦០.៥៩ ពិន្ទុ ឈរ​លើ​ចំណាត់​ថ្នាក់​លេខ ៣។ ឥណ្ឌូណេស៊ី​ក៏​ទទួល​បាន​ពិន្ទុ​ខ្ពស់​មិន​ណយ​ដែរ ដោយ​បាន ៥២.១៥ ពិន្ទុ ឈរ​លេខ ១០។ក្រឡេក​មើល​មហាអំណាច​អាស៊ី​វិញ ឥណ្ឌា ជាប់​ដល់​ទៅ​លេខ ៤ ក្នុង​តារាង​នេះ ដោយ​ទទួល​បាន ៥៦.១២ ពិន្ទុ ខណៈ​កូរ៉េ​ខាង​ត្បូង​មាន​ពិន្ទុ​តិច​ជាង​ឥណ្ឌា​តែ ១​ពិន្ទុ​ជាង ប៉ុណ្ណោះ ឈរ​លេខ ៦។ ចិន និង​ជប៉ុន​មាន​ចំណាត់​ថ្នាក់​ជិត​គ្នា ដោយ​ចិន​មាន​ពិន្ទុ ៥២.៤៥ ជាប់​លេខ ៨ ខណៈ​ជប៉ុន​បាន​ពិន្ទុ​តិច​ជាង​ចិន​តែ ០.១១ ប៉ុណ្ណោះ ធ្វើ​ឲ្យ​ប្រទេស​នេះ​ជាប់​លេខ ៩៕ប្រភព៖ Coconut

ចាន់ វឌ្ឍនាកា​ នឹង​ត្រឡប់​មក​កម្ពុជា​វិញ​ដើម​ខែ​ធ្នូ​ខាង​មុខ​នេះ​​

ចាន់ វឌ្ឍនាកា​ នឹង​ត្រឡប់​មក​កម្ពុជា​វិញ​ដើម​ខែ​ធ្នូ​ខាង​មុខ​នេះ​​ ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា​ ចាន់ វឌ្ឍនាកា​នឹង​វិល​ត្រឡប់​កម្ពុជា​វិញ​នា​ដើម​ខែ​ធ្នូ​ ឆ្នាំ​២០១៧​នេះ​ហើយ​ បន្ទាប់​ពី​ត្រូវ​ក្លឹប​ Fujieda MYFC បាន​ខ្ចី​ជើង​មួយ​រដូវ​កាល​​យក​ទៅ​​លេង​​លីគ​លំដាប់​ទី​៣​របស់​ប្រទេសជប៉ុន។តាម​ប្រភព​ច្បាស់​ការ​​បាន​ឲ្យ​ដឹង​ថា ចាន់ វឌ្ឍនាកា​នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នា​ដើម​ខែ​ធ្នូ​ខាង​មុខ​នេះ​ហើយ។ ជុំ​វិញ​ការ​​វិល​ត្រឡប់​មក​វិញ​ លោក​ បែ​ មករា អ្នក​ចាត់​ការ​ក្លឹប​បឹងកេត​​ទទួល​ស្គាល់​ថា ពិត​ជា​មក​វិញ​មែន​ និង​​បញ្ជាក់​ថា ពេល​​​កីឡាករ​ដើម​កំណើត​ខេត្ត​កំពត​នេះ​មក​វិញ​គឺ​នៅ​តែ​ជា​កីឡាករ​របស់​បឹងកេត​ដដែល។ ប៉ុន្តែ​អ្នក​ចាត់​ការ​រូប​នេះ​មិន​និយាយ​អ្វី​ជុំ​វិញ​​អាជីព​របស់​​វឌ្ឍនាកា​​ថា​​តើ​លេង​ឲ្យ​បឹងកេត​ក្នុង​ប្រទេស​កម្ពុជា​រដូវ​កាល​ក្រោយ ឬ​ចេញ​ទៅ​ប្រកប​អាជីព​នៅ​ក្លឹប​ណា​មួយ​ក្នុង​ប្រទេស​អាស៊ាន។តារា​ឆ្នើម​ជម្រើស​ជាតិ​កម្ពុជា​ ចាន់ វឌ្ឍនាកា​​ បាន​បង្កើត​កំណត់​ត្រា​ជា​ប្រវត្តិ​សាស្ត្រ​​ក្នុង​ការ​ក្លាយ​ជា​កីឡាករ​បាល់ទាត់​កម្ពុជា​ទី​១​​បាន​​ទៅ​ប្រកប​អាជីព​នៅ​ក្នុង​ទឹក​ដី​នៃ​ប្រទេស​រីក​ចម្រើន​ផ្នែក​បាល់ទាត់​គឺ​ជប៉ុន​ បន្ទាប់​ពី​ប្រកាស​​ផ្លូវ​ការ​ក្នុង​សន្និសីទ​ចុះ​ហត្ថលេខា​​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​១​រដូវ​កាល​​ទៅ​ក្លឹប Fujieda MYFC ​កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​មករា​ ឆ្នាំ​២០១៧​នេះ។ ទោះ​ជា​យ៉ាង​ណា​ មួយ​រដូវ​កាល​​នៅ​លីគ​ទី​៣​ជប៉ុន​ កីឡាករ​កម្ពុជា​រូប​នេះ​បាន​បង្ហាញ​លើក​ដំបូង​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​តុលា​កន្លង​ទៅ​នេះ។ ទោះ​ជា​យ៉ាង​ណា កីឡាករ​កម្ពុជា​រូប​នេះ​ពោរពេញ​ដោយ​សេចក្តី​អត់​ធន់​ បើ​ទោះ​ជា​មិន​បាន​លេង​ក៏​ដោយ ក៏​បាន​​តាំង​ចិត្ត​ហ្វឹកហាត់ និង​ស្នាក់​នៅ​ទី​នោះ​​រហូត​ចប់​កុងត្រា​ពេញ​លេញ៕ប្រភព៖ Sabay

ត្បូងថ្មទម្ងន់ ៣០០តោន ជីកបានឆ្នាំមុន មានតំលៃហួសពីការរំពឹងទុក

ត្បូងថ្មទម្ងន់ ៣០០តោន ជីកបានឆ្នាំមុន មានតំលៃហួសពីការរំពឹងទុក ត្បូង​ថ្ម​មាន​ទម្ងន់ ៣០០​តោន​ដែល​ត្រូវ​បាន​រក​ឃើញ​កាល​ពី​ឆ្នាំ​មុន​ក្នុង​រដ្ឋ Kachin ប្រទេស​មីយ៉ាន់ម៉ា​ ត្រូវ​បាន​គេ​​ឲ្យ​តម្លៃ ៧,៣​លាន​​ដុល្លារ ហើយ​គ្រោង​នឹង​កាត់​ជា​បំណែក​តូច​ៗ​មុន​នឹង​លក់​វា។​ត្បូង​នេះ​មាន​ប្រវែង ៥,៧​ម៉ែត្រ ទទឹង​៤,៥​ម៉ែត្រ និង​កម្ពស់​៤,២​ម៉ែត្រ​ ហើយ​ត្រូវ​បាន​រក​ឃើញ​កាល​ពី​ថ្ងៃ​ទី​១០ ​ខែ​តុលា ឆ្នាំ​២០១៦ នៅ​ជម្រៅ ៦០​ម៉ែត្រ​ក្នុង​ភ្នំ​មួយ ដោយ​ក្រសួង​ធនធាន​ធម្មជាតិ ​និង​អភិរក្ស​បរិស្ថាន រួម​ជាមួយ​នឹង​ក្រុមហ៊ុន​ត្បូង Yadanar Taung Tann។នៅ​ពេល​រក​ឃើញ​ដំបូង ត្បូង​ដ៏​ធំ​នេះ​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា​មាន​ទម្ងន់​ត្រឹម​តែ ១៧៤តោន និង​តម្លៃ​ជាង ៥​លាន​ដុល្លារ​ប៉ុណ្ណោះ។ ប៉ុន្តែ​ក្រោយ​មក​ទម្ងន់​និង​តម្លៃ​របស់​វា​ត្រូវ​បាន​គេ​រាយ​ការណ៍​ពី​ចំនួន​ជាក់​លាក់​ជា​បន្ត​បន្ទាប់។ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​អ្នក​រិះ​គន់​មួយ​ចំនួន​នៅ​ក្នុង​ឧស្សាហកម្ម​ត្បូង​នេះ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា​ ត្បូង​ដ៏​ធំ​សម្បើម​នេះ​ត្រូវ​បាន​គេ​បន្ទាប​តម្លៃ​។ ក្រុម​អ្នក​អង្កេត​ការណ៍​អន្តរជាតិ​មួយ​ចំនួន​បាន​និយាយ​ថា​ត្បូង​នេះ​អាច​មាន​តម្លៃ​រហូត​ដល់ ១៧០​លាន​ដុល្លារ​នៅ​ពេល​ដែល​គេ​កាត់ ​និង​យក​វា​ទៅ​ច្នៃ។ ការ​បន្ទាប​តម្លៃ​នេះ​គឺ​ក្នុង​គោល​បំណង​កាត់​បន្ថយ​ពន្ធ​ដែល​ត្រូវ​បង់​ឲ្យ​រដ្ឋាភិបាល ដូច្នេះ​ហើយ​ម្ចាស់​ក្រុមហ៊ុន​ត្បូង​អាច​ទទួល​បាន​ចំណូល​ច្រើន។តាម​ច្បាប់​របស់​មីយ៉ាន់ម៉ា ក្រុមហ៊ុន Yadanar Taung Tann នឹង​ត្រូវ​បង់​ពន្ធ​ដំបូង ២០% លើ​ត្បូង។ បន្ទាប់​មក​នៅ​ពេល​ដែល​ត្បូង​ត្រូវ​បាន​កាត់​យក​ទៅ​លក់ ក្រុម​ហ៊ុន​ត្រូវ​បង់​ពន្ធ​លើ​ការ​លក់ ២០% ពន្ធ​ពាណិជ្ជកម្ម ៥% និង​ថ្លៃ​សេវា​ផ្សេង​ៗ ៣% ទៀត។ ដូច្នេះ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​រំពឹង​ថា​នឹង​អាច​ទទួល​បាន​ជាង ១,៥​លាន​ដុល្លារ​ពី​ត្បូង​នេះ។តាម​ការ​ស៊ើប​អង្កេត​របស់​អង្គ​ការ Global Witness កាល​ពី​ដើម​ឆ្នាំ​នេះ​បាន​ឲ្យ​ដឹង​ថា​ រ៉ែ​ត្បូង​ដែល​មាន​នៅ​ក្នុង​រដ្ឋ Kachin នេះ​បាន​ផ្ដល់​ចំណូល​ជាង ៣១​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ ២០១៤ ដែល​ស្ទើរ​តែ​ស្មើ​ពាក់​កណ្ដាល​នៃ GDP ទាំង​មូល​របស់​មីយ៉ាន់ម៉ា។ឥឡូវ​នេះ​ត្បូង​ត្រូវ​បាន​គេ​រក្សា​ទុក​នៅ​ក្នុង​ឃ្លាំង​មួយ​នៅ​សង្កាត់ Dekkhinathiri ក្រុង Naypyidaw ស្ថិត​ក្រោម​ការ​ការពារ​ដ៏​តឹងរ៉ឹង។ បំណែក​តូច​ៗ​របស់​ត្បូង​នឹង​ត្រូវ​បាន​គេ​កាត់​យក​ទៅ​លក់​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ត្បូង​របស់​មីយ៉ាន់ម៉ា​នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ខាង​មុខ​នេះ៕ឥឡូវ​នេះ​ត្បូង​ត្រូវ​បាន​គេ​រក្សា​ទុក​នៅ​ក្នុង​ឃ្លាំង​មួយ​នៅ​សង្កាត់ Dekkhinathiri ក្រុង Naypyidaw ស្ថិត​ក្រោម​ការ​ការពារ​ដ៏​តឹងរ៉ឹង។ បំណែក​តូច​ៗ​របស់​ត្បូង​នឹង​ត្រូវ​បាន​គេ​កាត់​យក​ទៅ​លក់​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ត្បូង​របស់​មីយ៉ាន់ម៉ា​នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ខាង​មុខ​នេះ៕

Saturday, November 11, 2017

អ្នកគាំទ្រ​បាល់ទាត់​ហុងកុង បំពាន​ច្បាប់​ភ្លេង​ជាតិចិន

អ្នកគាំទ្រ​បាល់ទាត់​ហុងកុង បំពាន​ច្បាប់​ភ្លេង​ជាតិចិន
ក្រុម​អ្នកគាំទ្រ​បាល់ទាត់​រាប់រយ​នាក់​នៅ​ទីក្រុង​ហុងកុង បាន​ប្រឆាំងនឹង​ច្បាប់​របស់​ប្រទេស​ចិន ដោយ​មិន​គោរព​ភ្លេង​ជាតិចិន ដោយបាន​ស្រែក​ចំអក​និង​ជេរប្រមាថ​ចំពោះ​ភេ្ល​ង​ជាតិ​នេះ នៅក្នុង​អំឡុង​ការប្រកួត​មិត្ត​ភាពជា​អន្តរជាតិ ទល់​នឹ​ក្រុមបាល់ទាត់​របស់​ប្រទេស​បា​រ៉ែ​ន កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៩​វិច្ឆិកា​។​​នៅឯ​ពហុកីឡាដ្ឋាន Mong Kok អ្នកគាំទ្រ​មួយចំនួន​ក្នុង​ហ្វូងមនុស្ស​រាប់រយ​នាក់​បាន​គ្រវី​បដា​តវ៉ា ហើយ​វាយ​ស្គរ មុនពេល​ស្រែកជេរ​ប្រមាថ​ចំពោះ​ភេ្ល​ង​ជាតិចិន នៅ​មុនពេល​ការប្រកួត​ចាប់ផ្តើម​។​​ភាពចម្រូងចម្រាស់​នេះ ​គឺជា​ហេតុការណ៍​មួយទៀត​នៃ​ភាព​តានតឹង​នាពេល​ថ្មីៗ​នេះ​នៅ​ទីក្រុង​ហុងកុង​​ដែលជា​ដែនដី​នៃ​អតីត​អាណានិគម​អង់គ្លេស​នេះ រវាង​ពួក​អ្នកគាំទ្រ​និយម​លទ្ធិប្រជាធិបតេយ្យ និង​ក្រុម​មេដឹកនាំ​បក្ស​កុម្មុយនីស្ត​ចិន ដែល​ត្រូវបាន​គេ​រិះគន់​ចំពោះ​ការ​រឹតបន្តឹង​ការគ្រប់គ្រង​របស់ខ្លួន លើ​ស្វ័យភាព​និង​សេរីភាព​របស់​ក្រុង​ហុងកុង​។​​កាលពី​ថ្ងៃ​សៅរ៍ ប្រទេស​ចិន​បានអនុម័ត​ច្បាប់ព្រហ្មទណ្ឌ​ដែល​អាចដាក់​ទណ្ឌកម្ម​ជាប់​គុក​រហូតដល់​៣​ឆ្នាំ​ចំពោះ​ការមិន​គោរព​ភ្លេងជាតិ​ចិន​នេះ ។​​នៅឯ​ការប្រកួត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នោះ អ្នកគាំទ្រ​មួយចំនួន​បាន​បដិសេធ​មិន​ក្រោកឈរ ហើយ អ្នកផ្សេង​ទៀត​បាន​បែរខ្នង​របស់​ពួកគេ ខណៈដែល​បទ​ភ្លេង​ជាតិចិន ត្រូវបាន​ចាក់​នោះ​។ ប៉ុន្តែ នៅពេល​ភ្លេងជាតិ​បា​រ៉ែ​ន ត្រូវបាន​ចាក់​នោះ ស្ទើរតែ​ទាំង​អស់នៃ​អ្នកគាំទ្រ​ចំនួន​ចំនួន​២.៤០០​នាក់​នៅក្នុង​ពហុកីឡាដ្ឋាន​នេះ បាន​ក្រោកឈរ​គោរព​ភ្លេងជាតិ​បា​រ៉ែ​ន ដោយ​ប្រកបដោយ​ការគោរព​។​​ក្រុម​អ្នកគាំទ្រ​មួយចំនួន បាន​ស្រែកថា “​ពួកយើង​ជា​អ្នកទីក្រុង​ហុងកុង​…​មិនមែន​ចិន​ទេ​” ។ អ្នក​ខ្លះទៀត​បានកា​ន់ប​ដា​សេរ​សរ​ថា “​សុខចិត្ត​ស្លាប់​ដើម្បី​ហុងកុង​”​។​​លោក រ៉​យ តាំ អ្នកនយោបាយ​ក្រុង​ហុងកុង ដែល​បាន​ចូលរួម​មើល​ការប្រកួត​នេះ បាន​និ​យ​យា​ថា “​គ្រប់គ្នា​នៃ​ប្រជាជន​ហុងកុង​គួរតែមាន​សិទ្ធិ​ក្នុងការ​ច្រៀង​ភេ្ល​ង​ជាតិ​នេះ ឬ មិន​ច្រៀង​វា​… នេះ​ជា​ផ្នែក​មួយ​នៃ​សិទ្ធិសេរីភាព​នៃ​ហុងកុង​”​។​ ​ក្រុង​ហុងកុង ត្រូវបាន​ប្រគល់ឱ្យ​ចិន​គ្រប់គ្រង​វិញ​ពី​អង់គ្លេស កាលពី​ឆ្នាំ​១៩៩៧៕ប្រភព៖everyday news

អ្នក​គាំទ្រ​កម្ពុជា​ម្នាក់​សុំ​ទិញអាវ គួច សុកុម្ភៈ ដែល​​បាន​ពី Kagawa ក្នុង​​តម្លៃខ្ពស់​

អ្នក​គាំទ្រ​កម្ពុជា​ម្នាក់​សុំ​ទិញអាវ គួច សុកុម្ភៈ ដែល​​បាន​ពី Kagawa ក្នុង​​តម្លៃខ្ពស់​
ខ្សែ​បម្រើ​ឆ្នើម និង​​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា គួច សុកុម្ភៈ បាន​ទម្លាយ​ថា អាវ​ដែល​រូប​គេ​ទទួល​បាន​​ពី​ខ្សែ​បម្រើ​ឆ្នើម​ជប៉ុន Shinji Kagawa ​​មាន​​អ្នក​គាំទ្រ​កម្ពុជា​ម្នាក់​សុំ​ទិញ​ក្នុង​តម្លៃ​ខ្ពស់​​ជិត ១​ពាន់​ដុល្លារ​អាមេរិក។កីឡាករ​ពាក់​លេខ ១០ រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​អាវ​ជម្រើស​ជាតិ​ជប៉ុន​​ដែល Kagawa ពាក់​ទាំង​ក្នុង​ដី និង​ក្រៅ​ដី​គឺ​​​​កីឡាករ​ជប៉ុន​រូប​នេះ​ប្រគល់​មក​ឲ្យ​គេ​ទាំង​ពីរ​​។ ការ​ទទួល​បាន​នេះ​ក្រោយ​កម្ពុជា​ប្រកួត​ចាញ់​ជប៉ុន​ទាំង​ពីរ​ជើង​ ដែល​ជើង​ទី​១ ចាញ់ ៣-០ នៅ​ទឹក​ដី​ជប៉ុន និង​ជើង​ទី​២ ចាញ់​ ជប៉ុន ២-០ នៅ​​ដី​កម្ពុជា ក្នុង​ការ​ប្រកួត​ជម្រុះ World Cup ។កីឡាករ​​របស់​ណាហ្គាវើល​រូប​នេះ​បញ្ជាក់​ថា ក្រោយ​ទទួល​បាន​អាវ​ពី​កីឡាករ​ជប៉ុន​ភ្លាម ​មាន​អ្នក​គាំទ្រ​ម្នាក់​បាន​ទៅ​​សួរនាំ​ចង់​ទិញ​​ក្នុង​តម្លៃ ៥០០​ដុល្លារ ក្រោយ​មក​ដោយ​ឃើញ កុម្ភៈ មិន​លក់​ក៏​​ហ៊ាន​ឲ្យ​ថ្លៃ​ដល់ ១​ពាន់​ដុល្លារ តែ​យ៉ាង​ណា​​​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​មិន​ព្រម​លក់​​ឡើយ។ ចំពោះ​មូលហេតុ​ក្នុង​ការ​មិន​ព្រម​លក់​​អាវ​ ដែល​ Shinji Kagawa​ ឲ្យ​ក្នុង​តម្លៃ​ខ្ពស់​បែប​នេះ​ ពី​ព្រោះ​កីឡាករ​វ័យ​​ជាង​៣០​ឆ្នាំ​ប្លាយ​រូប​នេះ​ទុក​វា​ជា​វត្ថុ​អនុស្សាវរីយ។សូម​បញ្ជាក់​ថា ​ក្រោយ​បាត់​មុខ​ពី​ជម្រើស​ជាតិ​មួយ​រយៈ ​គួច សុកុម្ភៈ ជា​កីឡាករ​ ដែល​ទើប​បាន​ជាប់​ជម្រើស​ជាតិ​ឡើង​វិញ​ ​ក្រោយ​ពេល​​​លោក ប្រាក់ សុវណ្ណារ៉ា ចូល​កាន់​តំណែង​ជា​គ្រូ​ជម្រើស​ជាតិ​កម្ពុជា​ជំនួស​លោក Leonardo Vitorino ដែល​ត្រូវ​បាន​សហព័ន្ធ​បណ្ដេញ​ចេញ៕ប្រភព៖ Sabay

Thursday, November 9, 2017

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺន៤ពាន់នាក់ នៅចំការដូង

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺន៤ពាន់នាក់ នៅចំការដូង
 
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បន្តជួបសំណេះ សំណាល​ជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១,៤០០នាក់ មកពីរោងចក្រចំនួន២០ នៅតំបន់ចំការដូង ក្នុងខណ្ឌដង្កោ។សម្តេចតេជោ ហ៊ុន សែន បានសម្រេចចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយកម្មករ កម្មការិនីនៅតាមបណ្តា រោងចក្រនានា ដើម្បីស្វែងយល់ពីសុខទុក្ខរបស់កម្មករ កម្មការិនី និងដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួនរបស់ កម្មករ កម្មការិនីផងដែរ។ ជាពិសេសដើម្បីជំរុញការអនុវត្តន៍គោលនយោបាអភិវឌ្ឍន៍វិស័យ ឧស្សាហកម្មឲ្យកាន់តែ មានប្រសិទ្ធភាពខ្ពស់។ចាប់តាំងពីខែកញ្ញាមក សម្តេចតេជោ ហ៊ុន សែន បានចុះជួបសំណេះសំណាលជាមួយតំណាង និងកម្មករ កម្មការិនីចំនួន ១៥លើករួចមកហើយ។ ក្នុងជំនួបទាំង១៥លើកនេះ សម្តេចបានជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណជា ១២ម៉ឺននាក់រួចហើយ។
តាមរយ:កម្មវិធីសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន រកឃើញបញ្ហាប្រឈមជាច្រើនរបស់កម្មករ កម្មការិនី ក្នុងការបម្រើការងាររបស់ពួកគេ ហើយក៏បានផ្តល់ដំណោះស្រាយជាបន្តបន្ទាប់។ តាមរយៈជំនួបជាបន្តបន្ទាប់នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់នូវកញ្ចប់អត្ថប្រយោជន៍ជាបន្តបន្ទាប់ដល់បងប្អូន កម្មករ កម្មការិនី ដើម្បីពង្រឹងសន្តិភាព ស្ថិរភាព ការរក្សានិងបង្កើតការងារជូនកម្មករ និយោជិត ការសម្រួលដល់ការ វិនិយោគ ការលើកកម្ពស់ជីវភាពរបស់កម្មករ និយោជិត និងនិយោជក។កញ្ចប់អត្ថប្រយោជន៍ដែលសម្តេចបានផ្តល់ជូនកម្មករ និយោជិតនោះរួមមាន៖* អនុញ្ញាតឲ្យកម្មករ និយោជិត មកពីគ្រប់វិស័យជិះរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ដោយឥតគិតថ្លៃរយៈ ពេល ២ឆ្នាំ ចាប់ពីថ្ងៃទី២០ ខែសីហា ២០១៧ ដល់ ២០ សីហា ២០១៩។* ចាប់ពីខែមករា ឆ្នាំ២០១៨ ថៅកែរោងចក្រ សហគ្រាស ដែលជាសមាជិករបស់បេឡាជាតិរបបសន្តិសុខសង្គម ត្រូវទទួលរ៉ាប់រងរាល់សេវាគាំពារសុខភាពរបស់កម្មករ និយោជិត។ ការសម្រេចថ្មីនេះ ធ្វើឲ្យកម្មករ និយោជិតចំណេញ ប្រាក់ប្រមាណ ៨,០០០រៀល ទៅ១៣,០០០រៀលក្នុងមួយខែ។

* ចាប់ពីឆ្នាំ២០១៩ កម្មករ និយោជិត មានប្រាក់សោធននិវត្តន៍ដូចមន្រ្តីរាជការ។ ប្រាក់នេះសម្រាប់ជួយដោះស្រាយ ជីវភាពកម្មករ និយោជិត នៅពេលពួកគេចាស់បម្រើការងារលែងកើត។
 * កម្មករ និយោជិត មកពីគ្រប់វិស័យទាំងអស់អាចចូលពិនិត្យ និងព្យាបាលជំងឺក្នុងមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ។
* ចាប់ពីឆ្នាំ២០១៨តទៅ រាជរដ្ឋាភិបាល ក៏នឹងឧបត្ថម្ភថវិកាដល់កម្មការិនីនៅពេលពួកគេសម្រាលកូនផងដែរ។ ក្នុងនោះអ្នកសម្រាលកូន១ ទទួលបានប្រាក់ឧបត្ថម្ភ ៤០ម៉ឺនរៀល សម្រាលកូនភ្លោះពីរ ទទួលបានប្រាក់ឧបត្ថម្ភ ៨០ម៉ឺនរៀល ហើយអ្នកសម្រាលបានកូនភ្លោះ៣ ទទួលបានប្រាក់ឧបត្ថម្ភ ១លាន ២០ម៉ឺនរៀល។
* កម្មការិនីមានផ្ទៃពោះ ត្រូវបានសម្រេចឲ្យចេញមុនម៉ោងធ្វើការយ៉ាងតិច ១៥នាទី ហើយនៅពេលសម្រាលត្រូវបាន អនុញ្ញាតឲ្យឈប់សម្រាករយៈពេល៣ខែ ជាមួយអត្រាប្រាក់ខែ ១២០ភាគរយ។ជាការកត់សម្គាល់គ្រប់ជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយកម្មករ កម្មការិនី ទទួលបានការគោរពស្រឡាញ់ ជាខ្លាំងពីសំណាក់កម្មករ កម្មការិនី ហើយពួកគេ ក៏បានព្យាយាមថតរូបជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីទុកជា អនុស្សាវរីយ៍។ ក្រុមកម្មករ កម្មការិនី បានហៅដំណើរសម្តេចតេជោ ហ៊ុន សែន ចុះជួបពួកគេដោយផ្ទាល់នេះ គឺជា ការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការរស់នៅ និងការបម្រើការងាររបស់ពួកគេពីសំណាក់ប្រមុខរាជរដ្ឋាភិបាល កម្ពុជា។ ក្រុមកម្មករ កម្មការិនី បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស ដែលតែងតែផ្សាភ្ជាប់ សុខទុក្ខរបស់ប្រជាពលរដ្ឋជាមួយរូបសម្តេច។ កម្មករ កម្មការិនី មានជំនឿចិត្តថា តាមរយៈដំណើរចុះដោយផ្ទាល់របស់ សម្តេចទៅតាមរោងចក្រ នឹងធ្វើឲ្យវិស័យកាត់ដេរ និងជីវភាពរបស់កម្មករ កម្មការិនីផងដែរ នឹងកាន់តែល្អប្រសើរ៕ប្រភព៖everyday news

មិនធម្មតា ចៅ​ប្រុស​​កវី​ គង្គ​ ប៊ុនឈឿន ហាត់​បាន​២​ខែ​ក្លាយ​ជា​កីឡាករឆ្នើម​​​​នៅ​បែលហ្សិក

មិនធម្មតា ចៅ​ប្រុស​​កវី​ គង្គ​ ប៊ុនឈឿន ហាត់​បាន​២​ខែ​ក្លាយ​ជា​កីឡាករឆ្នើម​​​​នៅ​បែលហ្សិក
ចៅ​ប្រុស​របស់​កវី​ល្បី​ឈ្មោះ គង្គ​ ប៊ុនឈឿន ​បាន​ក្លាយ​ជា​កីឡាករ​ឆ្នើម​​ក្នុង​​ព្រឹត្តិការណ៍​ប្រកួត​ពាន​រង្វាន់​យុវជន​​ក្រោម​អាយុ​​ក្រោម​១០​ឆ្នាំ​មួយ​​​នៅ​ក្នុង​តំបន់​ស្ថិត​នៅ​ Temse ប្រទេស​បែលហ្សិក​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ។លោក​ស្រី​ ប៊ុនឈឿន​ សូមីរ៉ែន​ ដែល​ជា​កូន​ស្រី​បង្កើត​របស់​លោក​តា​ គង្គ​ ប៊ុនឈឿន​បាន​ឲ្យ​ដឹង​ថា​ កូន​ប្រុស​របស់​គាត់​ឈ្មោះ​ Luigi Pallone អាយុ​៩​ឆ្នាំ​ចូល​ចិត្ត​លេង​បាល់ទាត់​តាំង​ពី​អាយុ​៦​ឆ្នាំ​ ប៉ុន្តែ​ពេល​​នោះ​គ្មាន​ពេល​ហ្វឹកហាត់​ និង​លេង​បាល់ទាត់​ច្បាស់​​លាស់​ទេ។ ម្យ៉ាង​ទៀត​ពេល​នោះ​មិន​ពេល​​វេលា​ឲ្យ​កូន​ចូល​ហាត់​បាល់​ ប៉ុន្តែ​ទើប​តែ​ឆ្នាំ​២០១៧​នេះ​លោក​ស្រី​មាន​ពេល​ឲ្យ​កូន​ចូល​ហ្វឹកហាត់​ជា​ក្រុម​យុវជន​មួយ​នៅ​តំបន់​នោះ។លោក​ស្រី សូមីរ៉ែន​បាន​បន្ថែម​ថា បន្ទាប់​ពី​ចូល​ហាត់​ជា​មួយ​ក្រុម​ដែល​យុវជន​ខ្លះ​ហ្វឹកហាត់​បាន​ពីរ​បី​ឆ្នាំ​ហើយ​ ប៉ុន្តែ​ពេល​ចូល​រួម​ប្រកួត​ពាន​យុវជន​នៅ​តំបន់​នោះ​ កូន​របស់​គាត់​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​ប្រចាំ​ព្រឹត្តិការណ៍។ លោក​ស្រី​បញ្ជាក់​ថា ការ​ប្រកួត​ពាន​រង្វាន់​នេះ​មាន​ក្រុម​យុវជន​មួយ​ចំនួន​បាន​ចូល​រួម​ប្រកួត​ ហើយ​​ក្រុម​របស់​កូន​គាត់​​បាន​ក្លាយ​ជា​ជើង​ឯង​ ខណៈ​​កូន​របស់​គាត់​បាន​ក្លាយ​ជា​កីឡាករ​ឆ្នើម​។កូន​ស្រី​កវី​ល្បី​ឈ្មោះ​ម្នាក់​នេះ​ប្រាប់​ថា គ្រូ​បង្វឹក​របស់​ក្រុម​បាន​និយាយ​ថា កូន​របស់​គាត់​មាន​ទេពកោសល្យ​បាល់ទាត់​ និង​មាន​ចំណង​ចំណូល​លេង​បាល់ទាត់​ខ្លាំង។ យ៉ាង​ណា​ គេ​​ទើប​ចូល​ហ្វឹកហាត់​​បាន​រយៈ​ពេល​ខ្លី ដូច្នេះ​ត្រូវ​ឲ្យ​រូប​គេ​ព្យាយាម​ហ្វឹកហាត់​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត។ រាល់​ការ​ប្រកួត​ម្តង​ៗ​ ​Luigi Pallone​ តែង​តែ​ស៊ុត​ចូល​ទី​ជា​​និច្ច។​កុមារា​ Luigi Pallone​ ជា​កូន​ទី​២​របស់លោក​ស្រី​ ប៊ុនឈឿន​ សូមីរ៉ែន​ ​និង​ស្វាមី​ដែល​មាន​កូន​៤​នាក់។ កូន​ច្បង​ប្រុស​អាយុ​១៩​ឆ្នាំ​ក៏​ចូល​ចិត្ត​លេង​បាល់ទាត់​ ខណៈ​កូន​ទី​៣​អាយុ​៧​ឆ្នាំ​ និង​កូន​ពៅ​​នៅ​តូច។ ស្វាមី​របស់​អ្នក​ស្រី​ឈ្មោះ​ Pallone Anthony​ជា​​ជន​ជាតិ​អ៊ីតាលី​កាត់​បែលហ្សិក៕ ប្រភព៖everyday news

Tuesday, November 7, 2017

តារាប្រុសថៃ Pong Nawat ផ្តាច់ទំនាក់ទំនងជាមួយមិត្តស្រីព្រោះតែ.......

តារាប្រុសថៃ Pong Nawat ផ្តាច់ទំនាក់ទំនងជាមួយមិត្តស្រីព្រោះតែ....... តារាសម្តែងនិងជាតួឯកប្រុសក្នុងរឿង “អន្លង់ស្នេហ៍អតីតជាតិ”បច្ចុប្បន្នបានធ្លាយដំណឹងមកថារូបលោកនិងមិត្តស្រី របស់លោកដែលជានារីហាយសូស្នាក់ដែលមានឈ្មោះថា Eauy ពេលនេះបានបែកបាក់ស្នេហាជាមួយគ្នាហើយ។ក្នុងនោះតារាប្រុសរូបសង្ហាររូបនេះក៏បានបញ្ជាក់ថាលោកនិងមិត្តស្រីបែកគ្នាដោយសារតែចំណង់ចំណូលចិត្តរបស់ភាគី ទាំងសងខាងមានភាពខុសប្លែកពីគ្នា និងគ្មាននរណាម្នាក់មានកំហុសដែលធ្វើឱ្យមានការបែកបាក់នេះឡើយ។លោកបានបបន្ថែមទៀតថា រាល់អនុស្សាវរីយ៍ល្អៗជាមួយគ្នាកន្លងមកលោកនឹងចាំវាទុក ចំណែកឯចំណុចមិនល្អលោកនឹងបំភ្លេចវាចោលទាំងអស់៕ប្រភព៖everyday news