Friday, October 20, 2017

Leonardo ត្រូវបាន​បញ្ឈប់​ពី​ក្រុម​ជម្រើសជាតិ​កម្ពុជា​

Leonardo ត្រូវបាន​បញ្ឈប់​ពី​ក្រុម​ជម្រើសជាតិ​កម្ពុជា​ លោកគ្រូ​ជម្រើសជាតិ​កម្ពុជា Leonardo Vitorino ត្រូវ​បាន​បញ្ឈប់​ពី​ការ​ដឹកនាំ​ជម្រើសជាតិ​កម្ពុជា បន្ទាប់​ពី​ដឹកនាំ​ក្រុម​កម្ពុជា​មិន​ទាន់​បាន​មួយ​ឆ្នាំ​ផង​នោះ​។មុន​នេះ​បន្តិច លោក Leonardo បាន​សរសេរ​សារ​លើ​ផេ​ករប​ស់លោក​ដែល​មាន​បក​ប្រែជា​ភាសា​ខ្មែរ ៖«​សូម​អរគុណ​ដល់​អ្នកគាំទ្រ​កម្ពុជា​ចំពោះ​ពេលវេលា​ដ៏​អស្ចារ្យ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រជាជន​ទាំងអស់​ដែល​ធ្វើ​អោយ​ខ្ញុំ​មានឱកាស​ធ្វើការ​នៅ​ទី​នេះ (​បុគ្គលិក មន្ត្រី​រី​រាជការ កីឡាករ អ្នកគ្រប់គ្រង និង​គ្រូបង្វឹក​)​។ សូម​អភ័យទោស​ចំពោះ​ការ​មិន​អាច​ផ្លាស់​ប្តូរ​អ្វីមួយ​បាន​។ ខ្ញុំ​សូម​ជូនពរ​ដល់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ទទួល​បានការ​រីក​ចំរើន និង​ល្អ​បំផុត ហើយ​សូម​អរគុណ​ចំពោះ​ឱកាស​អោយ​ខ្ញុំ​ដើម្បី​ដឹកនាំ​បាល់ទាត់​ក្រុម​ជំរើសជាតិ​កម្ពុជា សូម​អរគុណ​ផង​ដែរ​អ្នក​ឧបត្ថម្ភ​: Smart, SCG, Clear … នឹង​អ្នក​ដ៏​ទៃ​ទៀត​។
 ខ្ញុំ​នឹង​មិន​ភ្លេច​អ្នកគាំទ្រ​កម្ពុជា​ទេ​!!!​។ការ​ឈប់​ដឹកនាំ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ក​ម្ព​ជា​នៅ​ពេល​នេះ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​លោក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ក្រុម​យុវជន​អាយុ​ក្រោម​២២​ឆ្នាំ​មិនសូវ​ទទួល​បាន​លទ្ធផល​ល្អ​ឡើយ​។ កំណត់​ត្រា​គួរ​ឲ្យ​កត់សំគាល់​របស់​លោក​គឺ​ដឹកនាំ​កម្ពុជា​យកឈ្នះ​ក្រុម​ខ្លាំង​អា​ហ្វា​ហ្កា​នី​ស្ថាន​ដោយ​លទ្ធផល ១-០ ក្នុង​វគ្គ​ជម្រុះ​ពាន AFC Asian Cup​។ លោក Leonardo Vitorino បាន​ចូល​មក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​កាលពី​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០១៧​ដែល​រហូត​ដល់​ពេល​នេះ​មិន​ទាន់​បាន​មួយ​ឆ្នាំ​ផង​។ពាក់ព័ន្ធ​ការ​ឈប់​នេះ សហព័ន្ធ​បាល់ទាត់​កម្ពុជា​ក៏​មិន​ទាន់​ចេញ​សេចក្តី​ប្រកាស​ជា​ផ្លូវការ​នៅឡើយ​គិត​ត្រឹម​ម៉ោង​៩ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១០ ខែតុលា នេះ​៕
 ប្រភព៖everyday news

No comments:

Post a Comment