Monday, October 16, 2017
បើ Catalonia បានឯករាជ្យ Barcelona អាចចេញពី La Liga ទៅ Serie A ឬ EPL
ប្រធានក្លិប Barcelona លោក Josep Maria Bartomeu បាននិយាយកាលពីថ្ងៃចន្ទទី២ ខែតុលា ថាក្រុម និងសមាជិករបស់លោកនឹងត្រូវសម្រេចចិត្តថាតើក្របខណ្ឌបាល់ទាត់មួយណាដែលនឹងត្រូវលេងក្នុងករណីដែលតំបន់ស្វយ័ត Catalonia ទទួលបានឯករាជ្យពីអេស្ប៉ាញ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។លោក Bartomeu បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាលថា៖«ក្នុងករណី Catalonia ទទួលបានឯករាជ្យភាព ក្លិបនិងសមាជិកត្រូវសម្រេចថាតើលីកនៅក្នុងប្រទេសណាដែល Barcelona នឹងត្រូវចូលរួម។ យើងកំពុងឆ្លងកាត់ពេលវេលាដ៏លំបាក និងស្មុគស្មាញ ហើយើងនៅតែគោរពនូវអ្វីដែលអាចកើតមានឡើងនាពេលអនាគត»ចំណែកលោក Gerard Figueras រដ្ឋមន្ត្រីកីឡារបស់ Catalonia ក៏បានលើកឡើងជុំវិញករណីនេះកាលពីសប្តាហ៍មុនដែរថាក្រុមរហស្សនាមអ្នកមានបុណ្យ អាចនឹងលេងនៅលីកក្នុងប្រទេសមួយផ្សេងទៀតប្រសិនបើតំបន់នេះទទួលបានឯករាជ្យពីប្រទេសអេស្ប៉ាញក្លិបពីរផ្សេងទៀតក្រៅពី Barcelona រួមមាន Espanyol និង Girona ក៏នឹងត្រូវសម្រេចចិត្តថាត្រូវបន្តនៅលីកអេស្ប៉ាញ ឬចាកចេញ ប្រសិនបើតំបន់នេះទទួលបានឯករាជ្យមែននោះ។ លីកដែលពួកគេអាចនឹងទៅចូលបានគឺនៅប្រទេសជិតខាងដូចជា អ៊ីតាលី(Serie A) បារាំង(Ligue 1) និង អង់គ្លេស (Premier League)សូមបញ្ជាក់ថា ក្រុម Barcelona ដែលមានមូលដ្ឋានក្នុងតំបន់ Catalonia បានធ្វើការប្រកួតដោយគ្មានអ្នកគាំទ្រនាកីឡដ្ឋាន Nou Camp ដែលយកឈ្នះ Las Palmas ៣-០ ក្នុងក្របខណ្ឌ La Liga របស់អេស្ប៉ាញកាលពីថ្ងៃទី១ ខែតុលាកន្លងទៅនេះមូលហេតុដែលគ្នានអ្នកគាំទ្រចូលទស្សនា គឺដើម្បីបញ្ជៀសអំពើហិង្សារបស់ប៉ូលីសមកលើក្រុមអ្នកប្រឆាំងទៅនឹងការបោះឆ្នោតនៅក្នុងការធ្វើប្រជាមតិទាមទារឯករាជ្យរបស់តំបន់ស្វយ័ត Catalonia ចេញពីប្រទេសអេស្ប៉ាញជុំវិញការបោះឆ្នោតប្រជាមតិដើម្បីទាមទារឯករាជ្យនៅតំបន់ Catalonia ពីប្រទេសអេស្ប៉ាញ មានមនុស្សច្រើនជាង ៨៥០នាក់ បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នារវាងប៉ូលីសនិងប្រជាជន ដែលរដ្ឋាភិបាលទីក្រុងម៉ាឌ្រីតបានប្រកាសថាជាទង្វើខុសច្បាប់៕
ប្រភព: thmeythmey.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment