Thursday, October 26, 2017

ព្រះមហាក្សត្រឡាយព្រះហស្តលើច្បាប់ចែកអាសនៈខណៈព្រះអង្គលើកលែងទោសអ្នកនយោបាយម្នាក់

ព្រះមហាក្សត្រឡាយព្រះហស្តលើច្បាប់ចែកអាសនៈខណៈព្រះអង្គលើកលែងទោសអ្នកនយោបាយម្នាក់
 ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នេះបានឡាយព្រះហស្តលេខាដាក់ឲ្យប្រើប្រាស់ជាផ្លូវការច្បាប់បែកចែកអាសនៈរបស់គណបក្សដែលត្រូវបានរំលាយ ដោយតុលាការកំពូលស្របពេលព្រះអង្គបានចុះក្រិត្យលើកលែងទោសអ្នកនយោបាយបក្សប្រឆាំងម្នាក់។ច្បាប់ទាំង៤នេះពាក់ព័ន្ធការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត, សមាជិកព្រឹទ្ធសភា, ក្រុមប្រឹក្សាឃុំ-សង្កាត់, ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ដែលស្នើធ្វើវិសោធនកម្មដោយតំណាងរាស្រ្តមកពីគណបក្ស ប្រជាជនកម្ពុជា។ក្រោយសំណើកែប្រែច្បាប់នេះចូលជាធរមានរួចហើយនោះ អាសនៈតំណាងរាស្រ្ត ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌរបស់គណបក្សសង្រ្គោះជាតិ ដែលប្រឈមការរំលាយចោលតាម បណ្តឹងរបស់ក្រសួងមហាផ្ទៃ នោះ ក៏នឹងត្រូវបាត់បង់ផងដែរ។តែសូមរំលឹកថាសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មស្តីពីច្បាប់បោះឆ្នោត ដែលស្នើឡើងដោយតំណាងរាស្រ្តរបស់ គណបក្សកាន់អំណាចចំនួន ៤៩រូបនោះ គឺផ្តោតសំខាន់ទៅលើការបែងចែកអាសនៈ​ របស់គណបក្សនយោបាយ ណាមួយ ដែលត្រូវបានរំលាយចោល ឬបោះបង់អាសនៈចោល។នេះជាលើកដំបូងហើយដែលព្រះមហាក្សត្រ ព្រះអង្គឡាយប្រហស្តលេខាលើច្បាប់ដ៏ចម្រូងចម្រាស់នេះ ដែលកន្លងបើ មានច្បាប់ដូចនេះ ឃើញប្រមុខរដ្ឋស្ដីទី ជាអ្នកចុះហត្ថលេខា ជំនួសព្រះអង្គ ខណៈយាងចាកចេញទៅប្រទេសក្រៅ ។ព្រះមហាក្សត្រឡាយព្រហស្តលើច្បាប់នេះ ក៏ស្របពេលព្រះអង្គ​បានចុះរាជក្រឹត្យលើកលែងទោសសមាជិកព្រឹទ្ធសភា បក្សប្រឆាំងម្នាក់គឺលោកហុង សុខហួរ ពាក់រឿងផែនទី និងព្រំដែនជាមួយវៀតណាមតាមសំណើររបស់ នាយករដ្ឋមន្ត្រី៕
ប្រភព៖everyday news

No comments:

Post a Comment