Sunday, October 22, 2017

អេក្វាទ័រ ជា​ខ្សែបន្ទាត់​ផែនដី ហើយក៏​ជា​បន្ទាត់​មួយ​ដែល​យើង​នឹកស្មាន​មិន​ដល់​ថា ប្រាសាទអង្គរវត្ត និង​ប្រាសាទ​​អ​ច្ឆ​រិ​យៈ​ល្បីៗ​លើ​លោក​បាន​សាងសង់​កាត់​លើ​អ័ក្ស​មួយ​នេះដែរ​!

អេក្វាទ័រ ជា​ខ្សែបន្ទាត់​ផែនដី ហើយក៏​ជា​បន្ទាត់​មួយ​ដែល​យើង​នឹកស្មាន​មិន​ដល់​ថា ប្រាសាទអង្គរវត្ត និង​ប្រាសាទ​​អ​ច្ឆ​រិ​យៈ​ល្បីៗ​លើ​លោក​បាន​សាងសង់​កាត់​លើ​អ័ក្ស​មួយ​នេះដែរ​!
អ្នក​ស្រាវជ្រាវ​បាន​ចាប់​យក Easter island ជា​ចំណុច​ផ្ដើម បន្ទាប់​មក​តាម​លំដាប់លំដោយ​មាន​ដូច​ជា​៖ Paracas, Nazca, Ollantay Tambo, Machu Picchu, Cuzco, Sacsay Huaman, Paratoari, Dogon Country, Tassili N’ajjer, Siwa, Giza, Petra, UR, Persepolis, Mohenjo Daro, Khajuraho, Pyay, Sukhothai, Angkor Wat និង Preah Vihear​។

លើស​ពី​នេះ​ទៅ​ទៀត គេ​បាន​ធ្វើការ​វាស់​ចម្ងាយ​ពី​ប្រាសាទ​មួយ​ទៅ​មួយទៀត ហើយ​អ្វី​ដែល​គេ​រក​ឃើញ​នោះ គឺ​ការ​ស្មាន​មិន​ដល់​ថា បុព្វបុរស​ដែល​សាង​ប្រសាទ​ទាំងនោះ​គឺជា​តារាវិទូ ដោយ​ពួក​គាត់​ផ្ដោត​សំណង់​ទៅ​លើ​តារាសាស្ត្រ សិក្សា​ពី​ដំណើរ​ព្រះអាទិត្យ ព្រះ​ច​ន្ទ័​និង​ហ្វូង​ផ្កាយ​ទាំងឡាយ ដូចនេះ​ហើយ​ទោះជា​ប្រសាទ​ទាំងនេះ​បាន​សាងសង់​នៅ​ពេល​ខុស​ពី​គ្នា​រាប់រយ​ឆ្នាំ ព្រមទាំង​ស្ថិត​នៅ​លើ​ទ្វីប​ខុស​គ្នា​ក្នុង​សម​យ័​កាលដែល​ការ​ប្រាស្រ័យ​ទាក់ទង​ពី​ទ្វីប​មួយ​ទៅ​ទ្វីប​មួយទៀត គឺ​មិន​ទាន់​អាច​ទៅ​រួច​ក្ដី ក៏​រង្វាស់​ចក្រ​វា​ឡ​បាន​ធ្វើ​អោយ​គម្លាត​ទាំងនោះ​ស្មើ​ដូច​ចាប់​ដាក់​។វា​ជា​រឿង​សឹងតែ​មិន​អាច​ជឿ​ទៅ​រួច​ថា​មនុស្ស​ជំនាន់​នេះ​មាន​គ្រប់​បច្ចេកវិទ្យា តែ​មិន​អាច​ទាន់​មាន​សមត្ថភាព​ធ្វើ​បាន​ដូច​អ្នក​ជំនាន់​មុន​ដែល​មាន​ត្រឹមតែ​កម្លាំង​មនុស្ស​និង​គំនិត​ឆ្នៃ​ប្រឌិត​៕ ប្រភព៖everyday news

No comments:

Post a Comment