Sunday, October 22, 2017

ច្បាស់ការ​មែនទែន​ហើយ ពី​គ្រោងការ​បង្ហោះ​ផ្កាយរណប​លើកដំបូង​របស់​ប្រទេស​កម្ពុជា

ច្បាស់ការ​មែនទែន​ហើយ ពី​គ្រោងការ​បង្ហោះ​ផ្កាយរណប​លើកដំបូង​របស់​ប្រទេស​កម្ពុជា
កម្ពុជា ត្រូវការ​ចំណាយ​ខ្ទង់ ១៥០ លាន​ដុល្លារ សម្រាប់​គម្រោង​បង្ហោះ​ផ្កាយ​រណប​លើក​ដំបូង​ទៅ​កាន់​អវកាស ដែល​អាច​ចាប់ផ្ដើម​នៅ ឆ្នាំ ២០២១​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រីជាន់ខ្ពស់​នៃ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (TRC) ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន Khmertimes​។នៅ​ក្នុង​សិក្ខាសាលា “​ការ​វាស់​ស្ទង់​តម្រូវការ​ទីផ្សារ​សម្រាប់​គម្រោង​បង្ហោះ​ផ្កាយ​រណប​” ដែល​មានការ​ចូលរួម​ពី​អ្នកតំណាង​មក​ពី ក្រសួង​ប្រៃសនីយ៍​និង​ទូរគមនាគមន៍​(MoPT) និង​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (TRC) កាលពីដើម​ស​ប្តា​ហ៍​នេះ បាន​សង្កត់ធ្ងន់​ទៅ​លើ​កិច្ច​ពិភាក្សា​លើ​លទ្ធភាព​នៃ​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​លើក​ដំបូង​របស់​ប្រទេស​កម្ពុជា​។លោក អ៊ឹម វុ​ត្ថា អ្នកនាំពាក្យ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (TRC) បាន​ថ្លែង​ថា គម្រោងការ​បង្ហោះ​ផ្កាយ​រណប​នេះ​គឺ​រដ្ឋាភិបាល​បាន​គ្រោង​ទុកជា​យូរយារ​ណាស់​មក​ហើយ​។ ការ​អនុវត្ត​កិច្ចការ​នេះ មានការ​យឺតយ៉ាវ​ដោយសារ​ត្រូវការ​វិនិយោគ​ច្រើន​។លោក​បាន​លើក​ពី​ក្រុមហ៊ុន Royal Blue Skies ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប Royal Group និង​ក្រុមហ៊ុន Great Wall Industry Corporation ដែល​មាន​មូលដ្ឋាន​មក​ពី​ប្រទេស​ចិន កំពុង​សិក្សា​លទ្ធភាព​ដើម្បី​អភិវឌ្ឍ​គម្រោង​មួយ​នេះ​។លោក​បាន​លើក​ឡើង​ថា ការ​វិនិយោគ​អាច​ចំណាយ​ប្រហែលជា ១៥០ លាន​ដុល្លារ​។ លោក​បញ្ជាក់​ថា ប្រសិនបើ​អ្វី​ៗ​គ្រប់យ៉ាង​រៀបរយ​ទៅ​មុខ កម្ពុជា​នឹង​បាញ់​បង្ហោះ​ផ្កាយ​រណប​ចូល​ក្នុង​គន្លង​អវកាស​នៅ​ឆ្នាំ ២០២១ ឬ ២០២២​។លោក​ថា ការ​អភិវឌ្ឍ​គម្រោង​នេះ​អាច​ចំណាយពេល​ឆាប់ ដោយសារ​មាន​ដៃគូ​សហការ​ដូច​ជា ក្រុមហ៊ុន Great Wall Industry Corporation ដែល​ធ្លាប់​មានបទពិសោធន៍ ក្នុង​ការ​ធ្វើ​គម្រោង​បាញ់​បង្ហោះ​ផ្កាយ​រណប​ជាមួយ​ប្រទេស​ឡាវ កាលពី​ឆ្នាំ ២០១៥​។លោក​បញ្ជាក់​ថា នៅ​ពេល​ដែល​កម្ពុជា​មាន​ផ្កាយ​រណប​ប្រើប្រាស់​ផ្ទាល់ខ្លួន អាច​សបញ្ជាក់​ឲ្យ​ឃើញ​ពី​ស្វ័យភាព​លើ​ការ​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​ទូរគមនាគមន៍ ជាមួយ​ប្រទេស​ក្នុង​តំបន់​។
 ប្រភព៖everyday news

No comments:

Post a Comment