Monday, October 16, 2017
ច្បាស់ជាកក្រើកសម្រាប់ការប្រកួត Champions League ពាក់កណ្តាលសប្តាហ៍នេះ
ច្បាស់ជាកក្រើកសម្រាប់ការប្រកួត Champions League ពាក់កណ្តាលសប្តាហ៍នេះ
* Man City និង Napoliច្បាស់ជាកក្រើកបំផុត
នៅពេលក្រុមពូកែស៊ុតដូចគ្នា Manchester City និង Napoli ជួបគ្នានៅក្នុងពូល F នៅថ្ងៃអង្គារ ទី១៧ តុលាក្រុមឈរកំពូលតារាងក្របខណ្ឌ Premier League និង Serie A ទាំងពីរនេះសុទ្ធតែជាគ្របដណ្តប់បាល់ទាត់នៅក្នុងស្រុកដូចគ្នា ដោយស៊ុតបញ្ចូលទីច្រើនៗគ្រាប់យ៉ាងងាយស្រួល។ គ្រាតែមួយគត់ដែល Man City ខកខានទទួលជ័យជម្នះគឺនៅពេលជួបជាមួយ Everton កាលពីខែសីហាប៉ុន្តែនៅអឺរ៉ុបវិញ គឺមានតែ City ទេអាចរក្សាកំណត់ត្រាល្អឥតខ្ចោះ ដោយបានផ្តួល Feyernood និង Shakhtar Donetsk ខណៈពេលដែល Napoli បានចាញ់ ២-១ នៅពេលធ្វើដំណើរទៅអ៊ុយក្រែនហើយដូច្នេះក្លិបអ៊ីតាលីកំពុងស្ថិតក្រោមសម្ពាធដើម្បីទទួលបានលទ្ធផលនៅពេលខ្លួនធ្វើដំណើរនៅទឹកដី Manchester ដើម្បីប្រកួតនៅឯកីឡដ្ឋាន EtihadCity បានយកឈ្នះ Stoke ៧-២ នៅក្នុងក្របខណ្ឌ Premier League នៅចុងសប្តាហ៍ ហើយជ័យជម្នះនោះគឺទទួលបានដោយគ្មានខ្សែប្រយុទ្ធ Sergio Aguero ដែលទំនងជិតត្រឡប់ពីរបួសឆ្អឹងជំនីរវិញហើយ បន្ទាប់ពីជួបប្រទះគ្រោះថ្នាក់រថយន្តនៅក្នុងទីក្រុងអាំស្ទើដាំកាលពីខែមុនទោះបីជាយ៉ាងណាក៏ដោយ ខ្សែការពារដែលជួនកាលរង្គោះរង្គើរបស់ក្រុម Man City នឹងត្រូវបានធ្វើតេស្ត ស្របពេល Napoli ស៊ុតបញ្ចូលទីយ៉ាងហោចណាស់ ៣ គ្រាប់នៅក្នុងការប្រកួតចំនួន ៧ លើកជាប់គ្នានៃក្របខណ្ឌ Serie A មុនពេលទទួលជ័យជម្នះត្រឹម ១-០ យ៉ាងស្វិតស្វាញក្នុងការប្រកួតជាមួយក្រុម Roma កាលពីថ្ងៃសៅរ៍។ Napoli បានទទួលជ័យជម្នះចំនួន ១១ លើកក្នុងចំណោម ១២ ប្រកួតក្នុងរដូវកាលនេះ។
ប្រភព:football.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment