មុនប៉ះកម្ពុជា គ្រូហ្វីលីពីនថាក្រុមខ្លួនមកប្រកួត ដើម្បីឱ្យល្អមើលប៉ុណ្ណោះ
លោក Jose Maria Abraturi គ្រូ U19 ហ្វីលីពីនថាកូនក្រុមរបស់ខ្លួនមកប្រកួតនេះ គឺគ្រាន់តែចូលរួមដកស្រង់បទពិសោធនិងធ្វើឱ្យការប្រកួតល្អមើលប៉ុណ្ណោះ ដោយមិនមានបំណងថាអាចនឹងឆ្លងទៅវគ្គបន្ដបានឡើយ។ហ្វីលីពីនចាញ់ស្ពឹកមុខ២ប្រកួតកន្លងទៅនេះ ដោយបរាជ័យក្រោមថ្វីជើងមីយ៉ាន់ម៉ា ៦-០ និងចាញ់ក្រុមចិនក្នុងលទ្ធផល ៦-០ ទៀត។ ត្បិតតែយ៉ាងនេះក្ដី លោក Jose មិនបន្ទោសកូនក្រុមរបស់ខ្លួនឡើយ ត្បិតអីពួកគេលេងដោយសមត្ថភាពដែលខ្លួនមាន ហើយឃើញថារីកចំរើនច្រើនដែរ បើធៀបទៅនឹងប្រកួតឆ្នាំមុនៗ។
បន្ថែមពីលើនេះដែរ លោកក៏មើលឃើញថាក្រុមកម្ពុជាជាក្រុមខ្លាំងមួយដែរ ព្រោះពួកគេលេងសហការគ្នាបានល្អ និងទទួលបានលទ្ធផលគាប់ប្រសើរថែមទៀត។ លើសពីនេះ ការប្រកួតចុងក្រោយ លោកនឹងលេងឱ្យបានល្អមើល ដូចដែលធ្លាប់បានបញ្ជាក់ពីពេលកន្លងទៅ សម្រាប់ការប្រកួត AFC U19 Championship វគ្គជម្រុះពូល G នេះ៕ប្រភព៖ Sabay
No comments:
Post a Comment