តោះទៅទេសចរណ៍ទឹកជ្រោះកាំជណ្ដើរ ពុនហ្គោរ នៅដាឡាត់
ក្រុងហាណូយ៖ ទឹកធ្លាក់ ពុនហ្គោរ ស្ថិតនៅតំបន់រហោឋានមួយ ចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រពីក្រុងដាឡាត់។ ធ្វើដំណើរតាមគីឡូម៉ែត្រលេខ ២៦០ ឆ្ពោះទៅត្រង់ ៦ គីឡូម៉ែត្រ ភ្ញៀវទេសចរនឹងទៅដល់តំបន់ទឹកធ្លាក់អេកូទេសចរណ៍ ដែលត្រូវបានចុះបញ្ជីតំបន់ធម្មជាតិដ៏ស្រស់ស្អាតកាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០០០។យោងតាមព្រេងនិទាន កាលពីសម័យដើម ឃុំភួហូយ ឃុំតាន់ហូយ ឃុំតាន់ថាញ់ ត្រូវបានគ្រប់គ្រងដោយស្រីស្អាតម្នាក់ឈ្មោះ កាណៃ (ជាមេកុលសម្ព័ន្ធ ខូ)។ នាងពូកែផ្សាំងសត្វសាហាវ។ ក្នុងចំណោមនោះមានសត្វរមាសយក្ស ៤ ក្បាលដែលតែងតែស្ដាប់បង្គាប់នាង ដើម្បីកែប្រែដីឥតប្រយោជន៍ទៅជាដីប្រមូលផលដើម្បីទប់ទល់នឹងសត្រូវ។ពេលសិសិររដូវមួយ នាងស្លាប់ចំថ្ងៃព្រះចន្ទពេញវង់នៃខែទី១។ ហេតុការណ៍នោះ បានធ្វើឲ្យរមាសទាំង ៤ កើតទុក្ខក្រៀមក្រំយ៉ាងខ្លាំង ដែលពួកវាអត់ស៊ីអ្វីទាំងអស់រហូតដល់ងាប់។
នាព្រឹកមួយ អ្នកស្រុកបានយល់ឃើញថា ទីតាំងដែលមេកុលសម្ព័ន្ធស្រស់ស្អាតប្រសូតមានទឹកធ្លាក់ដ៏អស្ចារ្យ។ ពួកគេប្រាប់ថា សក់កាណៃ ប្រែជាទឹកជ្រោះ ហើយស្នែងរមាសប្រែជាថ្មហ្វូស៊ីលដែលត្រូវបានតម្រៀបយ៉ាងមានរបៀបរៀបរយ។ វាតំណាងមនុស្ស និងធម្មជាតិ។រាល់ឆ្នាំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីចំកណ្ដាលខែមករា ពលរដ្ឋវៀតណាមរាប់ពាន់នាក់បានមកប្រមូលផ្ដុំគ្នានៅទីឋានសក្ការៈដើម្បីអបអរពិធីបុណ្យ និងកម្សាន្ដក្នុងសិសិររដូវ។ នេះជាឱកាសសម្រាប់ក្មេងប្រុស និងក្មេងស្រីណាត់ជួបគ្នា។ប៉ុន្មានឆ្នាំនេះ ពលរដ្ឋវៀតណាមរៀបចំពិធីបុណ្យផ្សេងៗ ដូចជា ការសម្ដែង គង ចាក់ក្របី ហ្គេមបុរាណ ការប្រកួត ដាំបាយ និងរបាំថៃជាដើម។ បន្ទាប់ពីទឹកធ្លាក់ ពុនហ្គោរ ក៏នៅមានទីឋានទេសចរណ៍ដទៃ ដូចជា ប៉ម ផ្ទះបាវដាយ នាវាកម្សាន្ដ ភូមិតម្បាញសំពត់។ដើរតាមផ្លូវ និងជណ្ដើរចុះទៅកាន់ទឹកធ្លាក់ច្រើនដំណាក់ និងមានមុខកាត់ធំ។ ទឹកធ្លាក់ពុនហ្គោរ មានភ្នំធំៗដែលភ្ញៀវអាចឡើងដើរកាត់ទឹកជ្រោះដ៏ត្រជាក់ស្រេង៕ ប្រភព៖everyday news
No comments:
Post a Comment