Tuesday, October 31, 2017

ប៉ូលិស​ចិន ទប់ស្កាត់​ទាន់ពេល​ផែនការ​ធ្វើឃាត កូនប្រុស​របស់ គីម ជុង​ណា​ម

ប៉ូលិស​ចិន ទប់ស្កាត់​ទាន់ពេល​ផែនការ​ធ្វើឃាត កូនប្រុស​របស់ គីម ជុង​ណា​ម
 តាម​សេចក្តីរាយការណ៍ ប៉ូលិស​ចិន​បាន​ទប់ស្កាត់​ទាន់ពេល​ផែនការ​ធ្វើឃាត លោក គីម ហាន​សូល (Kim Han Sol) ជា​កូនប្រុស​របស់ លោក គីម ជុង​ណា​ម (Kim Jong Nam) ដែល​ត្រូវបាន​ធ្វើឃាត​នៅ​ប្រទេស​ម៉ាឡេស៊ី កាលពីដើម​ឆ្នាំនេះ​។​​ដោយ​ដកស្រង់​ប្រភពព័ត៌មាន​ពី​ក្រុមមន្ត្រី​ទំនាក់ទំនង​កូរ៉េខាងជើង​នោះ សារព័ត៌មាន​កូរ៉េខាងត្បូង JoongAng Ilbo បាន​និយាយថា ភ្នាក់ងារ​៧​នាក់ ដែល​មកពី​ក្រុម​ភ្នាក់ងារ​ចារកម្ម (​ឬ​ហៅថា​ការិយាល័យ​ស៊ើបការណ៍​សម្ងាត់​) របស់​រដ្ឋ​កុម្មុយនីស្ត​នេះ ត្រូវបាន​បញ្ជូនទៅ​ក្រុង​ប៉េកាំង ដើម្បី​តាមដាន លោក គីម ហាន​សូល​។​​សារព័ត៌មាន JoongAng Ilbo បាន​រាយការណ៍​ថា ២​នាក់​ក្នុងចំណោម​ក្រុម​ភ្នាក់ងារ​ចារកម្ម​៧​នាក់​នេះ ត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ូលិស​ចិន ។ ពួកគេ​នេះ​កំពុង​ត្រូវបាន​ឃុំខ្លួន​នៅ​កន្លែង​មួយ​នៅ​ខាងក្រៅ​ទីក្រុង​ប៉េកាំង ហើយ​ការស៊ើបអង្កេត​កំពុង​ធ្វើឡើង ។​​លោក គីម ជុង ណា​ម ដែលជា​បងប្រុស​ម្តាយ​ទីទៃ​របស់លោក គីម ជុង អ៊ុន មេដឹកនាំ​កូរ៉េខាងជើង​នោះ ត្រូវបាន​សម្លាប់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​១៣​ខែកុម្ភៈ ខណៈ​កំពុង​រង់ចាំ​ជិះ​យន្តហោះ​ទៅ​ទីក្រុង​ម៉ា​កាវ ។​បន្ទាប់ពី​ការស្លាប់​របស់លោក លោក គីម ជុង​ណា​ម មក​នោះ អតីត​អ្នកការទូត​កូរ៉េខាងជើង​ជាន់ខ្ពស់​ម្នាក់​បាន​ព្រមាន​ថា លោក គីម ហាន​សូល អាច​នឹង​ជា​អ្នក​បន្ទាប់ គឺ អាច​នឹងត្រូវ​បានសម្លាប់​ផង ពីព្រោះ​លោក ជា​អ្នក​រារាំង​ដ៏​ធំ​មួយ​ចំពោះ​ការដឹកនាំ​អំណាច​របស់​ពូ​របស់លោក​គឺ លោក គីម ជុង​អ៊ុន​៕ ប្រភព៖everyday news

No comments:

Post a Comment