Monday, October 23, 2017

តាមពិត​កូន​កើត​ភ្លាម ឲ្យ​ក្រាប​បៅ​ដោះ​ម្តាយ​ភ្លេត មកពី​មូលហេតុ​បែបនេះ​សោះ​!!

តាមពិត​កូន​កើត​ភ្លាម ឲ្យ​ក្រាប​បៅ​ដោះ​ម្តាយ​ភ្លេត មកពី​មូលហេតុ​បែបនេះ​សោះ​!!
ការ​អោប និង​ថ្នាក់ថ្នម​ទារក​មិន​គ្រាន់តែ​ជា​ទម្លាប់​ដែល​ម្តាយ​គ្រប់​រូប​ត្រូវ​តែ​ធ្វើ​ទេ តែ​ជា​រឿង​ធម្មជាតិ និង​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​សំខាន់​សម្រាប់​ម្តាយ និង​កូន​ផងដែរ​។ ដូច​បងប្អូន​ធ្លាប់​ដឹង​រួចមកហើយ​ថា នៅ​ពេល​សម្រាលកូន​រួច ទារក​តែងតែ​ត្រូវបាន​លើក​មក​ដាក់​ក្រាប​លើ​ទ្រូង​ម្តាយ​ភ្លាម​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​គឺ​មាន​ការកែប្រែ​បន្តិច​នៅ​តាម​មន្ទីរពេទ្យ ឬ​គ្លីនិក​ភាគច្រើន​ដែល​ផ្តល់​សេវា​ខាង​សម្រាលកូន​។ ធម្មតា​ពេល​កូន​កើត​មក​ភ្លាម គ្រូពេទ្យ​ត្រូវការ​ចំណាយពេល​ពិនិត្យ​រាងកាយ បូម​ស្លេស្ម ថ្លឹង​ទម្ងន់ និង​សម្អាតខ្លួន​ឲ្យ​រួចរាល់​សិន​ទើប​ដាក់​គេ​ក្រាប​បៅដោះ​ម្តាយ​ក្រោយ​។ ប៉ុន្តែ​អ្វី​ដែល​ជា​សំណួរ​របស់​យើង​នោះ​គឺថា ហេតុអ្វី​បាន​ជា​ការ​ដែល​ឲ្យ​កូន​កើត​ភ្លាម​ក្រាប​ពីលើ​ទ្រូង​ម្តាយ​ភ្លាម​បែបនេះ គឺជា​រឿង​មាន​ប្រយោជន៍​?​ក្រោយ​ពី​កាត់​ទងសុក​រួច ស្បូន​ស្ត្រី​ចាប់ផ្តើម​កន្ត្រាក់​ដើម្បី​វិវឌ្ឈន៍​ទៅរកភាព​ដើម​វិញ ហើយ​ក៏​បង្ការ​កុំឲ្យ​ធ្លាក់​ឈាម​ទៀត​ដែរ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិនជា​ស្បូន​មិន​កន្ត្រាក់​ល្អ​តែ វា​អាច​បណ្តាល​ឲ្យ​ធ្លាក់ឈាម​កាន់តែច្រើន ហើយ​ករណី​នេះ​នឹង​គម្រាម​គំហែង​ដល់​អាយុជីវិត​ម្តាយ​ថែម​ទៀត​។គេ​រកឃើញ​ទៀតថា ស្ត្រី​ដែល​មិន​បាន​គេង​អោប​កូន និង​បំបៅ​ដោះកូន​ក្រោយ​សម្រាលរួច​ទេ គឺ​ប្រឈម​នឹង​ការ​ធ្លាក់ឈាម​ក្រោយ​សម្រាល​រួច​រហូត​ដល់​ពីរដង​ឯណោះ​។គេ​រកឃើញ​ទៀតថា ស្ត្រី​ដែល​មិន​បាន​គេង​អោប​កូន និង​បំបៅ​ដោះកូន​ក្រោយ​សម្រាលរួច​ទេ គឺ​ប្រឈម​នឹង​ការ​ធ្លាក់ឈាម​ក្រោយ​សម្រាល​រួច​រហូត​ដល់​ពីរដង​ឯណោះ​។ការភ្ញោ​ចតាម​រយៈការ​ប៉ះពាល់​ស្បែក និង​បំបៅ​ដោះកូន​កាន់តែ​លឿន​ក្រោយ​ពី​សម្រាលកូន​រួច នឹង​ជួយ​រាងកាយ​ស្ត្រី​បញ្ចេញ​សារធាតុ អុក​ស៊ី​តូ​ស៊ីន ដែល​ជា​អ័រម៉ូន​ជួយ​ឲ្យមាន​អារម្មណ៍​ល្អផង និង​ជំរុញ​ដល់​ការ​កន្ត្រាក់​ស្បូន​ផង​។ កាលណា​ស្បូន​កន្ត្រាក់​បែបនេះ វា​ប្រៀបបាន​ទៅ​នឹង​ការ​ច្របាច់​ផ្លូវ​ហូរ​ឈាម​ក្នុង​ស្បូន​ឲ្យ​រួច​តូច​រហូតដល់​បិទ​ជិត​តែម្តង​។ អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន​ក៏​ជា​អ័រម៉ូន​ជួយ​ឲ្យ​អារម្មណ៍​ល្អ និង​សម្រួល​ដល់​ការស្រឡាញ់​រវាង​ម្តាយ និង​កូន​ដែរ​៕ប្រភព​៖ health.com.kh

No comments:

Post a Comment