Sunday, October 22, 2017

ការបំពុល​បរិយាកាស​លើ​ពិភពលោក សម្លាប់​មនុស្ស​រៀងរាល់​ឆ្នាំ ច្រើនជាង​សង្គ្រាម គ្រោះមហន្តរាយ និង ការអត់ឃ្លាន​ទៅទៀត

ការបំពុល​បរិយាកាស​លើ​ពិភពលោក សម្លាប់​មនុស្ស​រៀងរាល់​ឆ្នាំ ច្រើនជាង​សង្គ្រាម គ្រោះមហន្តរាយ និង ការអត់ឃ្លាន​ទៅទៀត
 
 ការ​បំពុលបរិស្ថាន រាប់​ចាប់ពី​ខ្យល់​កខ្វក់​រហូត​ដល់​ទឹក​កខ្វក់ កំពុង​សម្លាប់​មនុស្ស​ជា​រៀង​រាល់​ឆ្នាំ​ច្រើន​ជាង​សង្គ្រាម​និង​អំពើ​ហិង្សា​ទាំងអស់​នៅ​ក្នុង​ពិភពលោក​។ ហើយ​វា​ក៏​សម្លាប់​មនុស្ស​ច្រើន​ជាង​ការ​ជក់បារី ការ​អត់ឃ្លាន ឬ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ទៅ​ទៀត​។ សូ​ម្បី​អេ​ដស៍ របេង និង​គ្រុនចាញ់​រួម​បញ្ចូល​គ្នា​ក៏​នៅ​ចាញ់​វា​ដែរ​។ យោង​តាម​ការ​ស្រាវជ្រាវ​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​តុលា​នៅ​ក្នុង​ទស្សនាវដ្តី​វេជ្ជសាស្ត្រ The Lancet បានឱ្យ​ដឹង​ថា ម្នាក់​ក្នុង​ចំណោម​មនុស្ស ៦ នាក់​ដែល​ស្លាប់​មុន​អាយុ​នៅ​លើ​ពិភពលោក​ក្នុង​ឆ្នាំ ២០១៥ ពោល​គឺ​ប្រហែល ៩ លាន​នាក់ អាច​ស្លាប់​ដោយសារ​ប៉ះពាល់​នឹង​ជាតិពុល​។របាយការណ៍​នេះ​បានឱ្យ​ដឹង​ថា ការ​ចំណាយ​ហិរញ្ញវត្ថុ​ពី​ការ​ស្លាប់​ដោយសារ​ការ​បំពុល ជំងឺ និង សុខុមាលភាព គឺ​មាន​ទំហំ​ធំ​ស្មើគ្នា ដោយ​ធ្វើ​ឱ្យ​ខាតបង់​ប្រមាណ ៥,៩ លាន​លាន​ដុល្លារ​ប្រចាំឆ្នាំ ឬ​ប្រហែល ៦,២ ភាគរយ​នៃ​សេដ្ឋកិច្ច​សកលលោក​។ព្រឹទ្ធបុរស​នៃ​សាលា​ជំនាញ​សុខភាព​ពិភពលោក​នៅ​សាលា​វេជ្ជសាស្ត្រ​អ៊ី​កាញ់ (Icahn School of Medicine) នៅ​តំបន់​ម៉ោ​ន​ស៊ី​ណៃ នៃ​ទីក្រុង​ញូ​វ​យ៉​ក និង​ជា​អ្នកនិពន្ធ​ឈានមុខ​លើ​របាយការណ៍​នេះ គឺ​លោក ហ្វី​លី​ព លែ​ន​ឌ្រី​ហ្គា​ន (Philip Landrigan) បាន​និយាយ​ថា “​មានការ​សិក្សា​ច្រើន​អំពី​ការ​បំពុល​ប៉ុន្តែ​វា​មិន​ដែល​ទទួល​បាន​ធនធាន​ឬ​កម្រិត​នៃ​ការ​យកចិត្តទុកដាក់​ដូច​ជំងឺអេដស៍​ឬ​ការ​ប្រែប្រួល​អាកាសធាតុ​ទេ​”​។របាយការណ៍​នេះ​កត់សម្គាល់​ពី​ការ​ប៉ុនប៉ង​លើក​ដំបូង​ដើម្បី​ទាញ​បញ្ចូល​ទិន្នន័យ​ទាំងអស់​រួម​គ្នា​អំពី​ជំងឺ​និង​ការ​ស្លាប់​ដែល​បណ្តាល​មក​ពី​គ្រប់​រូបភាព​នៃ​ការ​បំពុលបរិស្ថាន​។លោក លែ​ន​ឌ្រី​ហ្គា​ន បាន​និយាយ​ថា “​ការ​បំពុល​គឺជា​បញ្ហា​ដ៏​ធំ​មួយ​ដែល​មនុស្ស​មើល​មិនឃើញ ដោយសារ​តែ​ពួក​គេ​កំពុង​សម្លឹង​មើល​តែ​ផ្នែក​មួយ​នៃ​ភាគល្អិត​របស់​វា​”៕ ប្រភព៖everyday news

No comments:

Post a Comment