Thursday, October 26, 2017

សម្តេច ហ៊ុន សែន ចាកចេញពីកម្ពុជាទៅប្រទេសថៃ ដើម្បីចូលរួមពិធីថ្វាយព្រះភ្លើងអតីតព្រះមហាក្សត្រថៃ

សម្តេច ហ៊ុន សែន ចាកចេញពីកម្ពុជាទៅប្រទេសថៃ ដើម្បីចូលរួមពិធីថ្វាយព្រះភ្លើងអតីតព្រះមហាក្សត្រថៃ

 ក្រុងភ្នំពេញ៖ នៅព្រឹកម៉ោងប្រមាណ៨ ព្រឹកថ្ងៃទី ២៦ តុលា ឆ្នាំ ២០១៧ នេះ សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញចាកចេញពីកម្ពុជាទៅចូលរួមពិធីថ្វាយព្រះភ្លើងដល់ព្រះសព អតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត នៅទីក្រុងបាំងកក ព្រះរាជាណាចក្រថៃ។
បើតាមការជូនព័ត៌មានរបស់ក្រសួងការបរទេស សម្តេចហ៊ុន សែន បានអញ្ជើញទៅចូលរួមកម្មវិធីនេះ អមដំណើរ ដោយមន្រ្តីជាន់ខ្ពស់កម្ពុជារួមមាន សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំង សមាជិកនៃរាជរដ្ឋាភិបាលកម្ពុជាដទៃទៀត។ក្នុងពិធីនេះ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន អញ្ជើញចូលរួមដើម្បីសម្តែងសមានចិត្ត និងមរណទុក្ខដ៏ស្មោះស្ម័គ្រ ថ្វា​យ និងជូនចំពោះរាជវង្សានុវង្ស រាជរដ្ឋាភិបាល និងប្រជាជនថៃ ព្រមទាំងសម្តែងការគោរពចុងក្រោយចំពោះ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រថៃ ដែលបានសោយទីវង្គត កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។សូមបញ្ជាក់ថា ព្រះចៅ ភូមិបុល អាឌុលយ៉ាតេជ ព្រះមហាក្សត្រប្រទេសថៃ បានយាងសោយទិវង្គត ដោយជរាពាធ កាលពីរសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ នៅក្នុងជន្មាយុ ៨៩ព្រះវស្សា។ ដើម្បីកាន់ទុក្ខ សម្រាប់ការ សោយទិ​វង្គតរបស់ព្រះមហាក្សត្រថៃដ៏មានឥទ្ធិពលនេះ រដ្ឋាភិបាលថៃយោធាថៃ បានប្រកាស កាន់ទុក្ខរយៈពេល១ឆ្នាំ មកហើយ៕
ប្រភព៖everyday news

No comments:

Post a Comment