អត្ថប្រយោជន៍ដ៏លើសលប់របស់ស្រាបៀដែលអ្នកមិនធ្លាប់បានដឹងពីមុនមក
យើងទាំងអស់គ្នាប្រាកដជាដឹងហើយថា ស្រាបៀ ជាភេសជ្ជៈស្រវឹងដែលជាធម្មតា មនុស្សចូលចិត្តទទួលទានពេលញ៉ាំអាហារ។ ស្រាបៀមានផ្ទុកនូវសារធាតុប្រូតេអ៊ីន និងវីតាមីន B ច្រើនជាងស្រា តែសារធាតុប្រឆាំងនឹងអុកស៊ីតកម្មមានបរិមាណស្មើគ្នា។ អ្នកក៏គួរតែដឹងថា ស្រាបៀ ជាប្រភពនៃសារធាតុខនិជ ដើរតួនាទីសំខាន់ក្នុងការជួយដល់ការរំលាយអាហារ។ ប្រសិនបើទទួលទានវាក្នុងបរិមាណគ្រប់គ្រាន់ល្មម វាអាចជួយបង្កើនសុខភាពរបស់អ្នកខាងក្រោមនេះជាមូលហេតុ ១០យ៉ាងដែលអ្នកគួរទទួលទានស្រាបៀ៖
1:ស្រាបៀនឹងជួយរក្សាសុខភាពតម្រងនោមរបស់អ្នក។ តាមការស្រាវជ្រាវកាលពីថ្មីៗនេះបានរកឃើញថា ជាការពិតណាស់ ស្រាបៀមួយកំប៉ុងៗដែលអ្នកផឹក អាចជួយកាត់បន្ថយបញ្ហាក្រួសក្នុងតម្រងនោមបាន ៤០%។
2:ស្រាបៀអាចជួយកម្ចាត់ជាតិកូឡេស្តេរ៉ុលអាក្រក់ក្នុងខ្លួនអ្នក។
3:ស្រាបៀក៏អាចជួយបង្កើនកម្រិតវីតាមីន B។ យោងតាមអ្នកជំនាញជាច្រើនបានឱ្យដឹងថា ភេសជ្ជៈនេះផ្ទុកវីតាមីន B1 B2 B6 និងB12។ អ្នកផឹកស្រាបៀទទួលបានកម្រិតវីតាមីន B6 ខ្ពស់ជាងអ្នកមិនផឹក ហើយវាក៏ច្រើនជាងអ្នកផឹកស្រាទ្វេដង។
4:ស្រាបៀជួយធ្វើឱ្យឆ្អឹងរឹងមាំ។ កម្រិតស៊ីលីកូនក្នុងស្រាបៀអាចជួយបង្កើនដង់ស៊ីតេរបស់ឆ្អឹង។
5:ស្រាបៀក៏ជាឱសថព្យាបាលជំងឺគេងមិនលក់ផងដែរ។
6:ស្រាបៀជួយកាត់បន្ថយជំងឺបេះដូងរបស់អ្នក។ យោងតាមអ្នកជំនាញ ស្រាបៀអាចជួយកាត់បន្ថយជំងឺបេះដូងបានពី ៤០-៦០% បើប្រៀបធៀបទៅនឹងអ្នកមិនផឹក។
7:ស្រាបៀក៏អាចជួយការពារពីការកកឈាម។ អ្នកជំនាញនិយាយថា ធាតុផ្សំក្នុងស្រាបៀនឹងជួយរារាំងដល់ការកកជាដុំឈាម។
8:អ្នកជំនាញនិយាយថា ស្រាបៀនឹងជួយបង្កើនការចងចាំរបស់អ្នក។ ការសិក្សាថ្មីៗនេះបានបង្ហាញថា អ្នកផឹកស្រាបៀមិនងាយនឹងជួបបញ្ហាជំងឺបាត់ការចងចាំឡើយ
9:ភេសជ្ជៈនេះក៏អាចជួយបំបាត់ភាពតានតឹងបានដែរ។ ក្រុមអ្នកជំនាញមកពីសកលវិទ្យាល័យ ម៉ុងទ្រៀល (Montreal) បានរកឃើញថា ផឹកស្រាបៀអស់ ២កែវក្នុង ១ថ្ងៃអាចជួយកាត់បន្ថយភាពតានតឹង ឬអារម្មណ៍ធុញថប់នឹងការងារ។
10:ហើយអ្វីដែលពិសេសនោះ ស្រាបៀនឹងជួយឱ្យស្បែកអ្នកកាន់តែមានសម្រស់ក្មេងជាងវ័យ។ អ្នកជំនាញជាច្រើននិយាយថា វីតាមីនក្នុងស្រាបៀអាចជួយកម្ចាត់កោសិកាស្បែកងាប់ ឱ្យកោសិកាស្បែកថ្មីលូតលាស់។ ស្បែករបស់អ្នកនឹងកាន់តែទន់ ម៉ត់រលោង៕
ប្រភព៖ mungkulkar.com
No comments:
Post a Comment