ខែត្រជាក់អ៊ីចឹង ទៅលេង៤កន្លែងនេះនៅកម្ពុជាសប្បាយខ្លាំង មិនបាច់ចាយលុយទៅស្រុកគេ
ចាប់ពីខែវិច្ឆិកា នេះទៅនៅប្រទេសកម្ពុជាចាប់ផ្ដើមធ្លាក់ខ្យល់រំភើយៗ ហើយក៏ជាពេលវេលាដ៏ល្អសម្រាប់អ្នកចូលចិត្តដំណើរកម្សាន្ត នារដូវត្រជាក់នេះ។ ដូច្នេះនៅថ្ងៃនេះ Sabay សូមនាំប្រិយមិត្តទៅស្គាល់កន្លែងកម្សាន្តប្រកបដោយទេសភាពដ៏ស្រស់បំព្រង និងសក្ដិសមបំផុតចំពោះអ្នកចង់ធ្វើដំណើរកម្សាន្តស្របពេលដែលកម្ពុជា ចាប់ផ្ដើមចុះត្រជាក់ខ្លាំង។ ដូច្នេះសូមប្រិយមិត្តទៅស្គាល់កន្លែងកម្សាន្តទាំង ៤ខាងក្រោមនេះទាំងអស់គ្នា៖
១. Bamboo Bungalow
Bamboo Bungalow គឺជាកន្លែងលេងកម្សាន្តដ៏ពេញនិយមមួយនៅក្នុងខេត្តកំពត ដែលមានកន្លែងគេងជាបន្ទប់ដាច់ពីគ្នា ហើយថែមទាំងមាននៅជាប់មាត់បឹងទៀតផង។ បើតាមការប្រាប់ពី អ្នកស្រី ម៉ូនីកា ជាម្ចាស់រីសតនេះតែម្ដងបានឱ្យដឹងថា Bamboo Bungalow ជាកន្លែងលម្ហែកាយបែបស្ងប់ស្ងាត់ និងរ៉ូមេនទិកបំផុត នៅទីនោះមានបន្ទប់ស្នាក់នៅ ១៧បន្ទប់ ប៉ុន្តែជាប់មាត់បឹងមានតែ ៣ បន្ទប់ប៉ុណ្ណោះ។ ម្ចាស់រីសតខាងលើ បានឱ្យដឹងទៀតថា ក្នុងមួយបន្ទប់មានតែគ្រែមួយ ប៉ុណ្ណោះ ចំពោះតម្លៃវិញ ៣០ដុល្លារក្នុងមួយយប់។លក្ខណៈពិសេសដែលភ្ញៀវទេសចរណ៍ ទទួលបាន គឺអាចគយគន់ទេសភាពដ៏ស្រស់បំព្រងលក្ខណៈធម្មជាតិសុទ្ធសាធ ហើយនៅពេលល្ងាចអាច ជិះទូកមើលថ្ងៃរៀបលិច ជាពិសេសពេលយប់អាចគយគន់ហ្វូងអំពិលអំពែករាប់លានក្បាលទៀតផង។ ចំពោះការជិះទូកទស្សនា ភ្ញៀវខ្មែរ ៣ដុល្លារ ចំណែកឯភ្ញៀវបរទេសតម្លៃ ៥ដុល្លារ ចេញដំណើរពីម៉ោង ៥ និងត្រឡប់មកវិញម៉ោង៧។Bamboo Bungalow មានចម្ងាយប្រមាណ ២គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្តកំពត នៅក្បែរផ្លូវរថភ្លើង ក្នុងស្រុកទឹកឈូ ខេត្ត កំពត។
២. ត្រពាំងសង្កែខ្យល់សមុទ្រដ៏ល្អបរិសុទ្ធ ខណៈចូលដល់ជំរំនៃម្លប់ដើមកោងកាងយ៉ាងត្រឈឹងត្រឈៃ នឹងនាំអារម្មណ៍រីករាយសម្រាប់ភ្ញៀវទេសចរក្នុងពេលកំពុងធ្វើដំណើរលើស្ពានរាប់រយម៉ែត្រ ដែលហ៊ុមព័ទ្ធដោយសម្រស់ធម្មជាតិយ៉ាងខៀវស្រងាត់។ ភូមិទេសចរណ៍ត្រពាំងសង្កែ ជាដែនដី ប្រជាសហគមន៍នេសាទ បានប្រែក្លាយអភិវឌ្ឍទៅជាភូមិទេសចរណ៍ដ៏ទាក់ទាញមួយស្ថិតនៅមិនឆ្ងាយប៉ុន្មានពីក្រុងកំពត។ធ្វើដំណើរតាមផ្លូវជាតិលេខ ៣៣ ពីកំពតមកខេត្តកែបចម្ងាយជាង ៧ គីឡូម៉ែត្រ អ្នកដំណើរនឹងឃើញផ្ទាំងប៉ាណូស្វាគមន៍ភូមិទេសចរណ៍ត្រពាំងសង្កែ ដែលរំលេចនូវរូបភាពទេសភាពដ៏ស្រស់ត្រកាលនៃភូមិទេសចរណ៍ធម្មជាតិមួយនេះ។ បន្ទាប់មក បត់ស្កាំចុះពីផ្លូវជាតិប្រមាណត្រឹម ៣០០ ម៉ែត្រ ឆ្លងកាត់ភូមិឋានប្រជាពលរដ្ឋ នឹងចូលដល់ទីតាំងភូមិទេសចរណ៍ត្រពាំងសង្កែ ដែលស្ថិតនៅក្បែរដៃសមុទ្រមានឈ្មោះថា«ព្រែកក្បាលរមាស»។ភូមិទេសចរណ៍ត្រពាំងសង្កែ ភ្ញៀវនឹងរីករាយនឹងខ្យល់អាកាសបរិសុទ្ធបក់ផាត់ពីដៃសមុទ្រ គយគន់ស្រែស្រូវច្បារដំណាំ និងស្រែអំបិលរបស់ពលរដ្ឋក្នុងមូលដ្ឋាន។ បន្ថែមលើពីនេះទៀត ភ្ញៀវទេសចរណ៍អាចបន្តដំណើរតាមទូកក្នុងព្រែកក្បាលរមាស នៅអមសងខាងជាមួយទេសភាពដ៏ល្អត្រកាលនៃព្រៃលិចទឹក ដើម្បីបានដល់តំបន់អេកូទេសចរណ៍ព្រៃកោងកាងនាឆ្នេរសមុទ្រ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហគមន៍ផ្ទាល់។
៣. ផ្កាចាហួយរាប់ពាន់ដើមនៅខេត្តសៀមរាប
បើតាមការឱ្យដឹងពីលោក ឡូយ សុវណ្ណ រស់នៅក្បែរភ្នំអំពិល ក្នុងភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប បានប្រាប់មកកាន់ Sabay ថា ចាប់ពីចុងខែតុលានេះទៅ ផ្កាចាហួយដ៏ស្រស់ស្អាតបំផុតនៅភ្នំអំពិល ចាប់ផ្ដើមរីកស្គុះស្គាយទៀតហើយ អ្នកដែលចូលចិត្តតំបន់ធម្មជាតិទេសភាពស្រស់ត្រកាលអាចទៅលេងកម្សាន្តបាន។លោក ឡូយ សុវណ្ណ បានប្រាប់ទៀតថា បច្ចុប្បន្ននៅទីនោះមិនទាន់បានអភិវឌ្ឍ ជាតំបន់ទេសចរណ៍នោះទេ ភាគច្រើនអ្នកទៅលេងកម្សាន្តជាអ្នកស្រុកក្បែរនោះដែលស្គាល់តៗគ្នា។ ចំពោះភ្ញៀវទេសចរណ៍ ចង់ទៅលេងកម្សាន្តមិនអាចធ្វើដំណើរតាមរថយន្តបានទេ ត្រូវជួលគោយន្តអ្នកភូមិពាក់ស្នែងជិះពេញមួយថ្ងៃតម្លៃ ២០ដុល្លារប៉ុណ្ណោះ អាចជិះបានគ្នា២៤នាក់។ទៅដល់ទីនោះភ្ញៀវទេសចរប្រាកដជាលង់នឹងសម្រស់ធម្មជាតិដ៏ស្រស់ស្អាតបំផុត មានវាលស្មៅខៀវស្រងាត់ដាច់កន្ទុយភ្នែក ជាពិសេសផ្កាចាហួយរំលេចពណ៌ផ្កាឈូកគួរឱ្យគយគន់ក្រៃលែង។ អ្នកទៅលេងកម្សាន្តវេចខ្ចប់អាហារយកទៅញ៉ាំ ឬក៏អាចឱ្យអ្នកភូមិចម្អិនឱ្យក៏បានដែរក្នុងតម្លៃសមរម្យ និងជាអាហាររបស់ភូមិផ្ទាល់។ភ្នំអំពិលមានទីតាំងនៅ ភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរជុំ ខេត្តសៀមរាប មានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីរួមខេត្ត។
៤. ភ្នំត្បែងនៅខេត្តព្រះវិហារតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងអាចជាកន្លែងទេសចរណ៍ថ្មីសម្រាប់ភ្ញៀវជាតិ និងអន្តជាតិ ដោយនៅទីនោះមានទឹកធ្លាក់ រូងប្រជៀវ និងជាកន្លែងសក្ការ។ ភ្នំត្បែង ជាតំបន់បេតិកភណ្ឌធម្មជាតិដែលមានសម្រស់ស្រស់ស្អាត ដោយមានទាំងព្រៃធម្មជាតិ សត្វព្រៃ ទឹកធ្លាក់ និងតំបន់បុរាណឋានសម្រាប់ពិធីផ្សេងៗផងដែរ។ជាមួយនឹងទេសភាពធម្មជាតិដ៏ស្រស់ស្អាត តំបន់នេះត្រូវបានរដ្ឋាភិបាលដាក់ជាតំបន់បេតិកភណ្ឌធម្មជាតិកាលពីខែកញ្ញា ឆ្នាំ២០១៦កន្លងមក។តំបន់បេតិកភណ្ឌភ្នំត្បែងនេះមានទីតាំងក្នុងខេត្តព្រះវិហារ និងគ្របដណ្ដប់លើស្រុកចំនួនប្រាំគឺ ស្រុកសង្គមថ្មី ស្រុកគូលែន ស្រុកត្បែងមានជ័យ ស្រុករវៀង និងក្រុងព្រះវិហារ ដែលមានផ្ទៃដីសរុបចំនួន២៥០០០ហិចតា។ ដើម្បីឡើងដល់ទីតាំងទឹកធ្លាក់ និងទីសក្ការទាំងនេះ អ្នកធ្វើដំណើរត្រូវធ្វើដំណើរឆ្លងកាត់ជ្រលងភ្នំដែលមានចម្ការចេកធំល្វឹងល្វើយ និងត្រូវឡើងតាមជណ្ដើរកម្ពស់៤០០ម៉ែត្រ និងមានកាំជណ្ដើរចំនួន១៨០០កាំ៕ប្រភព៖ Sabay
Tuesday, October 31, 2017
តោះទៅទេសចរណ៍ទឹកជ្រោះកាំជណ្ដើរ ពុនហ្គោរ នៅដាឡាត់

ក្រុងហាណូយ៖ ទឹកធ្លាក់ ពុនហ្គោរ ស្ថិតនៅតំបន់រហោឋានមួយ ចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រពីក្រុងដាឡាត់។ ធ្វើដំណើរតាមគីឡូម៉ែត្រលេខ ២៦០ ឆ្ពោះទៅត្រង់ ៦ គីឡូម៉ែត្រ ភ្ញៀវទេសចរនឹងទៅដល់តំបន់ទឹកធ្លាក់អេកូទេសចរណ៍ ដែលត្រូវបានចុះបញ្ជីតំបន់ធម្មជាតិដ៏ស្រស់ស្អាតកាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០០០។យោងតាមព្រេងនិទាន កាលពីសម័យដើម ឃុំភួហូយ ឃុំតាន់ហូយ ឃុំតាន់ថាញ់ ត្រូវបានគ្រប់គ្រងដោយស្រីស្អាតម្នាក់ឈ្មោះ កាណៃ (ជាមេកុលសម្ព័ន្ធ ខូ)។ នាងពូកែផ្សាំងសត្វសាហាវ។ ក្នុងចំណោមនោះមានសត្វរមាសយក្ស ៤ ក្បាលដែលតែងតែស្ដាប់បង្គាប់នាង ដើម្បីកែប្រែដីឥតប្រយោជន៍ទៅជាដីប្រមូលផលដើម្បីទប់ទល់នឹងសត្រូវ។ពេលសិសិររដូវមួយ នាងស្លាប់ចំថ្ងៃព្រះចន្ទពេញវង់នៃខែទី១។ ហេតុការណ៍នោះ បានធ្វើឲ្យរមាសទាំង ៤ កើតទុក្ខក្រៀមក្រំយ៉ាងខ្លាំង ដែលពួកវាអត់ស៊ីអ្វីទាំងអស់រហូតដល់ងាប់។
នាព្រឹកមួយ អ្នកស្រុកបានយល់ឃើញថា ទីតាំងដែលមេកុលសម្ព័ន្ធស្រស់ស្អាតប្រសូតមានទឹកធ្លាក់ដ៏អស្ចារ្យ។ ពួកគេប្រាប់ថា សក់កាណៃ ប្រែជាទឹកជ្រោះ ហើយស្នែងរមាសប្រែជាថ្មហ្វូស៊ីលដែលត្រូវបានតម្រៀបយ៉ាងមានរបៀបរៀបរយ។ វាតំណាងមនុស្ស និងធម្មជាតិ។រាល់ឆ្នាំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីចំកណ្ដាលខែមករា ពលរដ្ឋវៀតណាមរាប់ពាន់នាក់បានមកប្រមូលផ្ដុំគ្នានៅទីឋានសក្ការៈដើម្បីអបអរពិធីបុណ្យ និងកម្សាន្ដក្នុងសិសិររដូវ។ នេះជាឱកាសសម្រាប់ក្មេងប្រុស និងក្មេងស្រីណាត់ជួបគ្នា។ប៉ុន្មានឆ្នាំនេះ ពលរដ្ឋវៀតណាមរៀបចំពិធីបុណ្យផ្សេងៗ ដូចជា ការសម្ដែង គង ចាក់ក្របី ហ្គេមបុរាណ ការប្រកួត ដាំបាយ និងរបាំថៃជាដើម។ បន្ទាប់ពីទឹកធ្លាក់ ពុនហ្គោរ ក៏នៅមានទីឋានទេសចរណ៍ដទៃ ដូចជា ប៉ម ផ្ទះបាវដាយ នាវាកម្សាន្ដ ភូមិតម្បាញសំពត់។ដើរតាមផ្លូវ និងជណ្ដើរចុះទៅកាន់ទឹកធ្លាក់ច្រើនដំណាក់ និងមានមុខកាត់ធំ។ ទឹកធ្លាក់ពុនហ្គោរ មានភ្នំធំៗដែលភ្ញៀវអាចឡើងដើរកាត់ទឹកជ្រោះដ៏ត្រជាក់ស្រេង៕ ប្រភព៖everyday news

មិនដល់ ៤ ឆ្នាំទៀតទេ រថយន្តបើកស្វ័យប្រវត្តិនឹងមានរត់លើដងផ្លូវ

នាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang បានប្រកាសជាសាធារណៈ រថយន្តបើកបរស្វ័យប្រវត្តិនឹងចាប់មានលើដងផ្លូវ ក្នុងរយៈពេលមិនដល់ ៤ ឆ្នាំទៀត ស្របពេលដែលក្រុមហ៊ុនផលិតរថយន្តជាច្រើនកំពុងអភិវឌ្ឍជាបន្តបន្ទាប់។ ដំណឹងនេះអាចយកជាការបាន ព្រោះក្រុមហ៊ុន Nvidia ក៏ជាដៃគូសហការផលិតបន្ទះឈីប AI សម្រាប់បំពាក់លើរថយន្តដោយស្វ័យប្រវត្តិ។យោងតាមក្រុមវិភាគផ្នែកហិរញ្ញវត្ថុ Morningstar បានប៉ាន់ស្មានថា ក្រុមហ៊ុនកំពូលខាងផលិតបន្ទះឈីបក្រាហ្វិក Nvidia នឹងក្ដោបក្ដាប់ទីផ្សារ AI សកលចំនួន ៦៦ ភាគរយនាឆ្នាំ ២០២១។ នេះមានន័យថា បើរថយន្តបើកស្វ័យប្រវត្តិដាក់ឲ្យប្រើប្រាស់ពេញលេញ ៤ ភាគ ៥ ក្នុងតួរថយន្តទាំងនោះនឹងមានបង្កប់នូវបន្ទះឈីប AI របស់ Nvidia។ចំពោះក្រុមហ៊ុនដែលគេរំពឹងទុកខ្ពស់នឹងជោគជ័យលើបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិនាពេលឆាប់ៗរួមមាន ក្រុមហ៊ុន Tesla, Ford, Audi, GM និង Nissan។ប្រភព៖ thenextweb

កូរ៉េខាងត្បូង និងចិន បានព្រមព្រៀងស្តារទំនាក់ទំនងទ្វេភាគីនឹងគ្នាឡើងវិញ

សេអ៊ូល៖ កូរ៉េខាងត្បូង និងចិនបានព្រមព្រៀង ស្ដារទំនាក់ទំនងទ្វេភាគីនឹងគ្នាឡើងវិញដោយសុឆន្ទៈ បន្ទាប់ពីភាគីទាំងពីរផ្ដើមមើលមុខគ្នាមិនចំ ដោយសារតែទីក្រុងសេអ៊ូលបាន សម្រេចចិត្តតម្លើងប្រព័ន្ធខែលការពារមីស៊ីល THAAD នៅលើទឹកដីឧបទ្វីបកូរ៉េសំដៅកំញើញកូរ៉េខាងជើង។ នេះបើតាមក្រសួងការបរទេសកូរ៉េខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារ សារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០១៧។ក្រសួងការបរទេសកូរ៉េខាងត្បូង នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ផ្អែកលើការចែករំលែកគំនិតស្ដីពី ការលើកកម្ពស់ការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងត្បូង និងចិន អនុឡោមតាមផលប្រយោជន៍ទៅវិញទៅមក ប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀង ធ្វើឱ្យទំនាក់ទំនងតានតឹងបច្ចុប្បន្នត្រឡប់ទៅរកភាពប្រក្រតីវិញ ឱ្យបានឆាប់រហ័ស ក៏ដូចជាស្ដារកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសនោះគឺការចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង បំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ដោយ សនិ្តវិធី»។គួរបញ្ជាក់ថា បើតាមកូរ៉េខាងត្បូង ទីក្រុងប៉េកាំង និងទីក្រុងសេអ៊ូល មិនទាន់អាចដោះស្រាយជម្លោះដោយសារការដាក់ពង្រាយ THAAD បានទាំងស្រុងនោះឡើយ ប៉ុន្តែភាគីទាំងពីរ នឹងបន្តស្វែងរកដំណោះស្រាយតាមរយៈកិច្ចសន្ទនា៕ ប្រភព៖everyday news

ប៉ូលិសចិន ទប់ស្កាត់ទាន់ពេលផែនការធ្វើឃាត កូនប្រុសរបស់ គីម ជុងណាម

តាមសេចក្តីរាយការណ៍ ប៉ូលិសចិនបានទប់ស្កាត់ទាន់ពេលផែនការធ្វើឃាត លោក គីម ហានសូល (Kim Han Sol) ជាកូនប្រុសរបស់ លោក គីម ជុងណាម (Kim Jong Nam) ដែលត្រូវបានធ្វើឃាតនៅប្រទេសម៉ាឡេស៊ី កាលពីដើមឆ្នាំនេះ។ដោយដកស្រង់ប្រភពព័ត៌មានពីក្រុមមន្ត្រីទំនាក់ទំនងកូរ៉េខាងជើងនោះ សារព័ត៌មានកូរ៉េខាងត្បូង JoongAng Ilbo បាននិយាយថា ភ្នាក់ងារ៧នាក់ ដែលមកពីក្រុមភ្នាក់ងារចារកម្ម (ឬហៅថាការិយាល័យស៊ើបការណ៍សម្ងាត់) របស់រដ្ឋកុម្មុយនីស្តនេះ ត្រូវបានបញ្ជូនទៅក្រុងប៉េកាំង ដើម្បីតាមដាន លោក គីម ហានសូល។សារព័ត៌មាន JoongAng Ilbo បានរាយការណ៍ថា ២នាក់ក្នុងចំណោមក្រុមភ្នាក់ងារចារកម្ម៧នាក់នេះ ត្រូវបានចាប់ខ្លួនដោយប៉ូលិសចិន ។ ពួកគេនេះកំពុងត្រូវបានឃុំខ្លួននៅកន្លែងមួយនៅខាងក្រៅទីក្រុងប៉េកាំង ហើយការស៊ើបអង្កេតកំពុងធ្វើឡើង ។លោក គីម ជុង ណាម ដែលជាបងប្រុសម្តាយទីទៃរបស់លោក គីម ជុង អ៊ុន មេដឹកនាំកូរ៉េខាងជើងនោះ ត្រូវបានសម្លាប់នៅអាកាសយានដ្ឋានអន្តរជាតិក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៣ខែកុម្ភៈ ខណៈកំពុងរង់ចាំជិះយន្តហោះទៅទីក្រុងម៉ាកាវ ។បន្ទាប់ពីការស្លាប់របស់លោក លោក គីម ជុងណាម មកនោះ អតីតអ្នកការទូតកូរ៉េខាងជើងជាន់ខ្ពស់ម្នាក់បានព្រមានថា លោក គីម ហានសូល អាចនឹងជាអ្នកបន្ទាប់ គឺ អាចនឹងត្រូវបានសម្លាប់ផង ពីព្រោះលោក ជាអ្នករារាំងដ៏ធំមួយចំពោះការដឹកនាំអំណាចរបស់ពូរបស់លោកគឺ លោក គីម ជុងអ៊ុន៕ ប្រភព៖everyday news

Apple បញ្ឈប់វិស្វករម្នាក់ ក្រោយឲ្យកូនស្រីថតវីដេអូកាន់ iPhone X មុនចេញលក់

កាលពីសប្ដាហ៍មុន យុវតីម្នាក់ឈ្មោះ Brooke Amelia Peterson បានធ្វើឲ្យបណ្ដាញសង្គមវីដេអូ YouTube ក៏ដូចជាបណ្ដាសារព័ត៌មានជុំវិញពិភពលោកភ្ញាក់ផ្អើល ជាមួយនឹងវីដេអូកាន់ប្រើប្រាស់ iPhone X ដែលមិនទាន់មានលក់លើទីផ្សារ។ប៉ុន្តែវីដេអូនោះ បានធ្វើឲ្យ Apple សម្រេចបញ្ឈប់ការងារឪពុករបស់យុវតីខាងលើ ខណៈគាត់ជាវិស្វករក្នុងសង្វាក់ផលិតកម្មផលិត iPhone X នឹងជាអ្នកដែលអនុញ្ញាតឲ្យ Brooke Amelia Peterson ថតវីដេអូនោះ។ចំពោះការបញ្ឈប់ពីការងារឪពុករបស់ Brooke Amelia Peterson គឺព្រោះតែទង្វើរបស់វិស្វករនេះបានបំពានច្រើនករណី ដូចជាអនុញ្ញាតឲ្យកូនស្រីថតវីដេអូក្នុងការិយាល័យកណ្ដាលរបស់ Apple ដែលជាតំបន់ហាមឃាត់ និងថតវីដេអូកាន់ប្រើប្រាស់មុខងារសំខាន់ៗមួយចំនួនរបស់ iPhone X។ទាក់ទងនឹងវីដេអូរបស់យុវតីខាងលើ Apple ក៏បានស្នើសុំឲ្យលុបចោល ខណៈ Brooke Amelia Peterson សម្រេចធ្វើតាម។ ប៉ុន្តែទោះជាយ៉ាងណា វីដេអូនោះត្រូវគេយកទៅបង្ហោះតាមគណនីបណ្ដាញសង្គម YouTube ជាច្រើនបាត់ទៅហើយ៕ប្រភព៖ The Verge

Saturday, October 28, 2017
មុនប៉ះកម្ពុជា គ្រូហ្វីលីពីនថាក្រុមខ្លួនមកប្រកួត ដើម្បីឱ្យល្អមើលប៉ុណ្ណោះ

លោក Jose Maria Abraturi គ្រូ U19 ហ្វីលីពីនថាកូនក្រុមរបស់ខ្លួនមកប្រកួតនេះ គឺគ្រាន់តែចូលរួមដកស្រង់បទពិសោធនិងធ្វើឱ្យការប្រកួតល្អមើលប៉ុណ្ណោះ ដោយមិនមានបំណងថាអាចនឹងឆ្លងទៅវគ្គបន្ដបានឡើយ។ហ្វីលីពីនចាញ់ស្ពឹកមុខ២ប្រកួតកន្លងទៅនេះ ដោយបរាជ័យក្រោមថ្វីជើងមីយ៉ាន់ម៉ា ៦-០ និងចាញ់ក្រុមចិនក្នុងលទ្ធផល ៦-០ ទៀត។ ត្បិតតែយ៉ាងនេះក្ដី លោក Jose មិនបន្ទោសកូនក្រុមរបស់ខ្លួនឡើយ ត្បិតអីពួកគេលេងដោយសមត្ថភាពដែលខ្លួនមាន ហើយឃើញថារីកចំរើនច្រើនដែរ បើធៀបទៅនឹងប្រកួតឆ្នាំមុនៗ។
បន្ថែមពីលើនេះដែរ លោកក៏មើលឃើញថាក្រុមកម្ពុជាជាក្រុមខ្លាំងមួយដែរ ព្រោះពួកគេលេងសហការគ្នាបានល្អ និងទទួលបានលទ្ធផលគាប់ប្រសើរថែមទៀត។ លើសពីនេះ ការប្រកួតចុងក្រោយ លោកនឹងលេងឱ្យបានល្អមើល ដូចដែលធ្លាប់បានបញ្ជាក់ពីពេលកន្លងទៅ សម្រាប់ការប្រកួត AFC U19 Championship វគ្គជម្រុះពូល G នេះ៕ប្រភព៖ Sabay

Thursday, October 26, 2017
សម្តេច ហ៊ុន សែន ចាកចេញពីកម្ពុជាទៅប្រទេសថៃ ដើម្បីចូលរួមពិធីថ្វាយព្រះភ្លើងអតីតព្រះមហាក្សត្រថៃ

ក្រុងភ្នំពេញ៖ នៅព្រឹកម៉ោងប្រមាណ៨ ព្រឹកថ្ងៃទី ២៦ តុលា ឆ្នាំ ២០១៧ នេះ សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញចាកចេញពីកម្ពុជាទៅចូលរួមពិធីថ្វាយព្រះភ្លើងដល់ព្រះសព អតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត នៅទីក្រុងបាំងកក ព្រះរាជាណាចក្រថៃ។
បើតាមការជូនព័ត៌មានរបស់ក្រសួងការបរទេស សម្តេចហ៊ុន សែន បានអញ្ជើញទៅចូលរួមកម្មវិធីនេះ អមដំណើរ ដោយមន្រ្តីជាន់ខ្ពស់កម្ពុជារួមមាន សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំង សមាជិកនៃរាជរដ្ឋាភិបាលកម្ពុជាដទៃទៀត។ក្នុងពិធីនេះ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន អញ្ជើញចូលរួមដើម្បីសម្តែងសមានចិត្ត និងមរណទុក្ខដ៏ស្មោះស្ម័គ្រ ថ្វាយ និងជូនចំពោះរាជវង្សានុវង្ស រាជរដ្ឋាភិបាល និងប្រជាជនថៃ ព្រមទាំងសម្តែងការគោរពចុងក្រោយចំពោះ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រថៃ ដែលបានសោយទីវង្គត កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។សូមបញ្ជាក់ថា ព្រះចៅ ភូមិបុល អាឌុលយ៉ាតេជ ព្រះមហាក្សត្រប្រទេសថៃ បានយាងសោយទិវង្គត ដោយជរាពាធ កាលពីរសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ នៅក្នុងជន្មាយុ ៨៩ព្រះវស្សា។ ដើម្បីកាន់ទុក្ខ សម្រាប់ការ សោយទិវង្គតរបស់ព្រះមហាក្សត្រថៃដ៏មានឥទ្ធិពលនេះ រដ្ឋាភិបាលថៃយោធាថៃ បានប្រកាស កាន់ទុក្ខរយៈពេល១ឆ្នាំ មកហើយ៕
ប្រភព៖everyday news

ព្រះមហាក្សត្រឡាយព្រះហស្តលើច្បាប់ចែកអាសនៈខណៈព្រះអង្គលើកលែងទោសអ្នកនយោបាយម្នាក់

ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នេះបានឡាយព្រះហស្តលេខាដាក់ឲ្យប្រើប្រាស់ជាផ្លូវការច្បាប់បែកចែកអាសនៈរបស់គណបក្សដែលត្រូវបានរំលាយ ដោយតុលាការកំពូលស្របពេលព្រះអង្គបានចុះក្រិត្យលើកលែងទោសអ្នកនយោបាយបក្សប្រឆាំងម្នាក់។ច្បាប់ទាំង៤នេះពាក់ព័ន្ធការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត, សមាជិកព្រឹទ្ធសភា, ក្រុមប្រឹក្សាឃុំ-សង្កាត់, ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ដែលស្នើធ្វើវិសោធនកម្មដោយតំណាងរាស្រ្តមកពីគណបក្ស ប្រជាជនកម្ពុជា។ក្រោយសំណើកែប្រែច្បាប់នេះចូលជាធរមានរួចហើយនោះ អាសនៈតំណាងរាស្រ្ត ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌរបស់គណបក្សសង្រ្គោះជាតិ ដែលប្រឈមការរំលាយចោលតាម បណ្តឹងរបស់ក្រសួងមហាផ្ទៃ នោះ ក៏នឹងត្រូវបាត់បង់ផងដែរ។តែសូមរំលឹកថាសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មស្តីពីច្បាប់បោះឆ្នោត ដែលស្នើឡើងដោយតំណាងរាស្រ្តរបស់ គណបក្សកាន់អំណាចចំនួន ៤៩រូបនោះ គឺផ្តោតសំខាន់ទៅលើការបែងចែកអាសនៈ របស់គណបក្សនយោបាយ ណាមួយ ដែលត្រូវបានរំលាយចោល ឬបោះបង់អាសនៈចោល។នេះជាលើកដំបូងហើយដែលព្រះមហាក្សត្រ ព្រះអង្គឡាយប្រហស្តលេខាលើច្បាប់ដ៏ចម្រូងចម្រាស់នេះ ដែលកន្លងបើ មានច្បាប់ដូចនេះ ឃើញប្រមុខរដ្ឋស្ដីទី ជាអ្នកចុះហត្ថលេខា ជំនួសព្រះអង្គ ខណៈយាងចាកចេញទៅប្រទេសក្រៅ ។ព្រះមហាក្សត្រឡាយព្រហស្តលើច្បាប់នេះ ក៏ស្របពេលព្រះអង្គបានចុះរាជក្រឹត្យលើកលែងទោសសមាជិកព្រឹទ្ធសភា បក្សប្រឆាំងម្នាក់គឺលោកហុង សុខហួរ ពាក់រឿងផែនទី និងព្រំដែនជាមួយវៀតណាមតាមសំណើររបស់ នាយករដ្ឋមន្ត្រី៕

Wednesday, October 25, 2017
ខេត្តកំពតនឹងមានកំពង់ផែដំ..........
កំពង់ផែទេសចរណ៍ដំបូងនៅខេត្តកំពត គ្រោងនឹងចាប់ផ្ដើមសាងសង់នៅចុងឆ្នាំ២០១៧ ខាងមុខ គម្រោងនេះ អាចនឹងចំណាយទឹកប្រមាណ ៩លានដុល្លារ និងរំពឹងថា នឹងបញ្ចប់នៅឆ្នាំ២០១៩ និងសង្ឃឹមថាអាចស្រូបកំណើនភ្ញៀវទេសចរកាន់តែច្រើនមកកម្ពុជា។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានមានប្រសាសន៍ថា គម្រោងកំពងផែទេសចរណ៍នេះ គ្រោងចំណាយប្រមាណ ១០លានដុល្លារ ដែលគម្រោងនេះនឹងផ្ដល់មកវិញនូវផលចំណេញដល់អ្នកខេត្តកំពត ទាក់ទាញភ្ញៀវទេសចរមកទស្សនាតំបន់ឆ្នេរ និងជម្រុញសេដ្ឋកិច្ចកម្ពុជា។ម្យ៉ាងការផ្ដួចផ្ដើមបង្កើតកំពង់ផែទេសចរណ៍ដំបូងនៅខេត្តកំពតនេះ លោកឲ្យដឹងថាៈ «ប្រទេសជិតខាងកំពុងជំរុញអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ហើយគេកំពុងជំរុញកំណើនភ្ញៀវនៅតាមតំបន់ផ្លូវទឹកនានា… បើយើងមិនជំរុញឲ្យរូតរះក្នុងការអភិវឌ្ឍមិនទាន់ទេ នោះយើងនឹងខាតបង់។ ខ្ញុំគិតថា សព្វថ្ងៃយើងធ្វើបានទាន់ពេលវេលាល្អ ដោយយើងធ្វើបានព្រោងព្រៀតជាមួយគេឯង»។តាមការព្យាករណ៍របស់ក្រសួងទេសចរណ៍ ខេត្តកំពត ចន្លោះឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ខេត្តកំពតនឹងមានភ្ញៀវទេសចរអន្តរជាតិ១៦ម៉ឺននាក់ និងក្នុងមួយថ្ងៃ អាចទាក់ទាញភ្ញៀវទេសចរប្រមាណ ១ពាន់នាក់ទៅកម្សាន្ត បន្ទាប់ពីគម្រោងនេះបញ្ចប់។ ដោយឡែក តម្លៃអចលនទ្រព្យដទៃទៀត ក៏នឹងត្រូវកើនឡើងនៅតំបន់នេះដែរ បន្ទាប់ពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន សេវាស្នាក់នៅបារួចរាល់។គួរជម្រាបថា គម្រោងនេះ ស្ថិតនៅក្រោមគម្រោងអភិវឌ្ឍន៍រចនាសម្ព័ន្ធនៃបណ្ដាប្រទេសក្នុងអនុតំបន់ទន្លេមេគង្គ។ ការរចនាប្លង់មេនៃគម្រោងនេះ ត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍ និងជំនួយការបច្ចេកទេសពីធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលនឹងត្រូវចំណាយពេលសាងសង់រយៈពេល ២ឆ្នាំកន្លះ៕

យុវជនប្រើប្រាស់ Facebook ជ្រុលហួសហេតុអាចប្រឈមបញ្ហាផ្លូវចិត្ត

អ្នកជំនាញអះអាងថា យុវជនគឺជាវ័យមួយដែលលូតលាស់ខាងផ្នែកអារម្មណ៍ខ្លាំងជាងគេ ហើយក៏ជាវ័យមួយដែលជាប់ក្នុងការប្រើប្រាស់បណ្ដាញសង្គមច្រើនជាងគេផងដែរ ត្រង់ចំណុចនេះ អ្នកជំនាញថាបើយុវជនមិនចេះគ្រប់គ្រងការប្រើប្រាស់បណ្តាញសង្គម ឲ្យបានល្អនោះទេ ព័ត៌មាននៅលើបណ្តាញនេះនឹងធ្វើឲ្យយុវជនខ្លះមានជំងឺបាក់ទឹកចិត្ត ឬបញ្ហាផ្លូវចិត្ត។នៅក្នុងកម្មវិធីឈ្វេងយល់ស្ដីពីសុខភាពផ្លូវចិត្តដែលរៀបចំដោយ សាកលវិទ្យាល័យភូមិន្ទភ្នំពេញនាព្រឹកមិញនេះ លោក ផាត ពុទ្ធី អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលស្រាវជ្រាវផ្លូវចិត្តកុមារ និងយុវវ័យ បានលើកឡើងថា ការប្រើប្រាស់បណ្ដាញសង្គមជ្រុលហួសហេតុធ្វើឲ្យយុវជនប្រឈមបញ្ហាផ្លូវចិត្ត ។លោក ពុទ្ធី បានដកស្រង់របាយការណ៍ Clinical Report របស់អាមេរិក ដែលមានស្ថានភាពស្រដៀងនឹងកម្ពុជា បានឲ្យដឹងថា យុវវ័យ ២២% នៃចំនួនយុវវ័យសរុប ប្រើប្រាស់បណ្ដាញសង្គម ចូល ១០ដងក្នុង១ថ្ងៃ។ លោកបន្ថែមថាៈ «យុវជនមួយចំនួន ប៉ះទង្គិចផ្លូវចិត្ត ដោយសារការប្រើប្រាស់ហ្វេសបុកច្រើនពេក ដោយវាធ្វើឲ្យពួកគេទទួលរងសម្ពាធពីមិត្តភក្តិគាត់ នាំគាត់គេចសាលា ប្រើប្រាស់គ្រឿងញៀន ត្រូវបានជនមិនស្គាល់គម្រាមយកប្រាក់ ការមើលរឿងអាសអាភាស និងការបញ្ចូលព័ត៌មានមិនសមស្របគ្នាដែរ ដូចជារូបភាពអាសអាភាស សម្លាប់ខ្លួន ដែលអាចឲ្យយុវជនមើលឃើញ និងយកគំរូតាម»។ដោយឡែកនៅកម្ពុជាមិនទាន់មានការសិក្សាច្បាស់លាស់ណាមួយបានបញ្ជាក់ពីផលប៉ះពាល់ដោយសារបណ្ដាញសង្គមនៅឡើយ។ នេះបើតាមលោក ពុទ្ធី បញ្ជាក់។ជាមួយគ្នានេះ អ្នកជំនាញខាងលើ ណែនាំឲ្យយុវជនស្វែងយល់ពីការប្រើប្រាស់បណ្ដាញសង្គមឲ្យបានត្រឹមត្រូវ ដយយថាសម្រាប់កូនក្មេងជាទំនួលខុសត្រូវម្ដាយឪពុក ដែលគួរណែនាំពីផលប៉ះពាល់នៃបណ្ដាញសង្គមនេះ ដល់កូន។ ក្រៅពីនេះលោកថាយុវជនក៏គួរស្វែងយល់ពីព័ត៌មានលើបណ្ដាញសង្គម និងវែកញែកមួយណាល្អ មិនល្អ និងបែងចែកពីពេលវេលានៃការប្រើប្រាស់បណ្ដាញសង្គម និងគ្រប់គ្រងខ្លួនឯងឲ្យបាន។ លោកថាយុវជនគួរប្រើប្រាស់បណ្ដាញសង្គម ដើម្បីការសិក្សារៀនសូត្រ និងចែករំលែកព័ត៌មានពិត។ ប្រភព៖everyday news

Tuesday, October 24, 2017
Ronaldo ផ្ដួល Messi ឈ្នះពានកីឡាករល្អបំផុតរបស់ពិភពលោក

Cristiano Ronaldo បានក្លាយជាម្ចាស់ពានកីឡាករបាល់ទាត់ល្អបំផុត (ផ្នែកបុរស) របស់ពិភពលោកសម្រាប់ឆ្នាំ២០១៧។នៅក្នុងពិធីប្រគល់ពានរបស់សហព័ន្ធបាល់ទាត់ពិភពលោកនៅទីក្រុងឡុង កីឡាករឆ្នើមសញ្ជាតិព័រទុយហ្គាល់បានយកឈ្នះគូប្រជែង Lionel Messi របស់ Barcelona និង Neymar របស់ Paris St-Germain ដើម្បីឈ្នះពានផ្ទាល់ខ្លួនខាងលើ២ឆ្នាំជាប់គ្នា។
ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំមានស្នាដៃគួរឲ្យកត់សម្គាល់មួយចំនួន សម្រាប់រដូវកាល ២០១៦-១៧ ដូចជាជួយ Real Madrid ឈ្នះ Champions League និង La Liga ហើយក៏រួមចំណែកនាំក្រុមជម្រើសជាតិព័រទុយហ្គាល់មានកៅអីទៅ World Cup នៅរុស្ស៊ីផងដែរ៕
ប្រភពពី : Sabay News

Monday, October 23, 2017
ជាគ្រូពេទ្យ ៣០ឆ្នាំ នៅដង្ហើមចុងក្រោយ សុខចិត្តបរិច្ចាគកែវភ្នែកឲ្យអ្នកជំងឺទៀត

គ្រូពេទ្យ គឺជាជំនាញប្រសើរមួយដែលមានការគោរពស្រលាញ់ពីមនុស្សក្នុងសង្គម ព្រោះវាបានជួយសង្គ្រោះជីវិតមនុស្សជារៀងរាល់ថ្ងៃ។ ប៉ុន្តែពេលខ្លះ គ្រូពេទ្យក៏មិនអាចជួយខ្លួនឯងបានដែរ ពេលកើតជំងឺធ្ងន់ធ្ងរ។គ្រូពេទ្យផ្នែកឆ្អឹងជនជាតិចិនដែលជាអនុប្រធាននៅមន្ទីរពេទ្យមួយក្នុងខេត្តជាំងស៊ូ ប្រទេសចិន សម្រេចបរិច្ចាគអវយវៈរបស់ខ្លួនដើម្បីជួយសង្គ្រោះអ្នកជំងឺលើកចុងក្រោយ មុនពេលលាចាកលោកផុតទៅ។ លោកបានកើតជំងឺមហារីកធ្ងន់ធ្ងរ។ប្រភពពីសារព័ត៌មានចិន China News ផ្សាយថា គ្រូពេទ្យនេះមានឈ្មោះ Chen អាយុ ៥២ឆ្នាំ ជាពេទ្យជំនាញផ្នែកឆ្អឹងរយៈពេលជាង ៣០ឆ្នាំហើយ។ គាត់បានវះកាត់ឲ្យអ្នកជំងឺរាប់ពាន់ដងពាក់ព័ន្ធនឹងសន្លាក់ និងក្បាលជង្គង់ ហើយលោកទទួលបានការគោរពកោតសរសើរនៅក្នុងពិភពវេជ្ជសាស្ត្រ។ជាអកុសល កាលពីខែកក្កដា ឆ្នាំ ២០១៦ លោកគ្រូពេទ្យ Chen បានពិនិត្យឃើញជំងឺមហារីកលំពែង ប៉ុន្តែទោះបីជាត្រូវយាយីដោយជំងឺ លោកមិនដែលឈប់ព្យាបាលអ្នកជំងឺឡើយ។ រយៈពេលមួយឆ្នាំបន្ទាប់ ស្ថានភាពជំងឺរបស់គាត់កាន់តែអាក្រក់ឡើង ហើយកោសិកាមហារីកចាប់ផ្ដើមរីករាលដាលទៅកាន់សរីរាង្គផ្សេងទៀត។ពេលដឹងថា ជំងឺមិនអាចព្យាបាលបាន នៅថ្ងៃចុងក្រោយ លោកសម្រេចបរិច្ចាគកែវភ្នែក ដើម្បីសង្គ្រោះមនុស្សម្នាក់ទៀត។ លោកគ្រូពេទ្យរូបនេះបាននិយាយទៅកាន់ម្ដាយថា "ម៉ាក់ ចាប់តាំងពីថ្ងៃកូនបានទទួលលិខិតយល់ព្រមពីសាកលវិទ្យាល័យ កូនតែងតែចង់ចូលរួមចំណែកជួយសង្គ្រោះមនុស្សក្នុងពិភពវេជ្ជសាស្ត្រ។ នេះជាបំណងប្រាថ្នាចុងក្រោយរបស់កូន កូនសង្ឃឹមថា ម៉ាកនឹងយល់ព្រមការចង់បានមួយនេះ។ កុំឲ្យកូនចាកចេញពីពិភពលោកនេះទៅដោយក្ដីសោកស្ដាយ"។បន្ទាប់ពីលោក Chen ស្នើសុំរួច គ្រួសារក៏យល់ព្រម ហើយលោក Chen ចង់បរិច្ចាគសរីរាង្គទាំងអស់ដែលត្រូវការ ប៉ុន្តែកោសិកាមហារីកបានបំផ្លាញសរីរាង្គផ្នែកខាងក្នុងអស់ជាច្រើន ហើយមានតែកែវភ្នែកប៉ុណ្ណោះអាចបរិច្ចាគបាន។នៅថ្ងៃទី ២៧កក្កដា លោក Chen បានចុះហត្ថលេខាយល់ព្រមបរិច្ចាគសរីរាង្គទាំងខ្លួននៅលើគ្រែពេទ្យ។ នៅ ៨ថ្ងៃបន្ទាប់ លោក Chen មិនអាចកម្រើកបានទៀតឡើយ។ ក្រោយសន្លប់រយៈពេលខ្លីមួយ លោកបានអង្វរគ្រូពេទ្យឲ្យវះកាត់យកកែវភ្នែករបស់ខ្លួនតែម្ដង។ ក្រុមគ្រួសារសាច់ញាតិ និងគ្រូពេទ្យបានត្រឹមសម្រក់ទឹកភ្នែក។មុនពេលផុតដង្ហើម លោក Chen បានស្នើឲ្យមិត្តរួមការងារបរិច្ចាគសៀវភៅទាក់ទងនឹងការសិក្សាវិជ្ជាពេទ្យទៅកាន់បណ្ណាល័យក្នុងមន្ទីរពេទ្យ ព្រោះលោកចង់ជួយគ្រូពេទ្យវ័យក្មេងផ្សេងទៀតផង។តាមសេក្ដីរាយការណ៍ចុងក្រោយ កែវភ្នែករបស់លោក Chen បានជួយសង្គ្រោះបុរសដល់ទៅ ២នាក់ ម្នាក់អាយុ ៤០ឆ្នាំ និងម្នាក់ទៀត ៥០ឆ្នាំ ដូចក្ដីប្រាថ្នារបស់គ្រូពេទ្យ Chen ពិតមែន៕ប្រភព៖sabay.com.kh

តាមពិតកូនកើតភ្លាម ឲ្យក្រាបបៅដោះម្តាយភ្លេត មកពីមូលហេតុបែបនេះសោះ!!

ការអោប និងថ្នាក់ថ្នមទារកមិនគ្រាន់តែជាទម្លាប់ដែលម្តាយគ្រប់រូបត្រូវតែធ្វើទេ តែជារឿងធម្មជាតិ និងផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់សម្រាប់ម្តាយ និងកូនផងដែរ។ ដូចបងប្អូនធ្លាប់ដឹងរួចមកហើយថា នៅពេលសម្រាលកូនរួច ទារកតែងតែត្រូវបានលើកមកដាក់ក្រាបលើទ្រូងម្តាយភ្លាម។ ប៉ុន្តែបច្ចុប្បន្ននេះគឺមានការកែប្រែបន្តិចនៅតាមមន្ទីរពេទ្យ ឬគ្លីនិកភាគច្រើនដែលផ្តល់សេវាខាងសម្រាលកូន។ ធម្មតាពេលកូនកើតមកភ្លាម គ្រូពេទ្យត្រូវការចំណាយពេលពិនិត្យរាងកាយ បូមស្លេស្ម ថ្លឹងទម្ងន់ និងសម្អាតខ្លួនឲ្យរួចរាល់សិនទើបដាក់គេក្រាបបៅដោះម្តាយក្រោយ។ ប៉ុន្តែអ្វីដែលជាសំណួររបស់យើងនោះគឺថា ហេតុអ្វីបានជាការដែលឲ្យកូនកើតភ្លាមក្រាបពីលើទ្រូងម្តាយភ្លាមបែបនេះ គឺជារឿងមានប្រយោជន៍?ក្រោយពីកាត់ទងសុករួច ស្បូនស្ត្រីចាប់ផ្តើមកន្ត្រាក់ដើម្បីវិវឌ្ឈន៍ទៅរកភាពដើមវិញ ហើយក៏បង្ការកុំឲ្យធ្លាក់ឈាមទៀតដែរ។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាស្បូនមិនកន្ត្រាក់ល្អតែ វាអាចបណ្តាលឲ្យធ្លាក់ឈាមកាន់តែច្រើន ហើយករណីនេះនឹងគម្រាមគំហែងដល់អាយុជីវិតម្តាយថែមទៀត។គេរកឃើញទៀតថា ស្ត្រីដែលមិនបានគេងអោបកូន និងបំបៅដោះកូនក្រោយសម្រាលរួចទេ គឺប្រឈមនឹងការធ្លាក់ឈាមក្រោយសម្រាលរួចរហូតដល់ពីរដងឯណោះ។គេរកឃើញទៀតថា ស្ត្រីដែលមិនបានគេងអោបកូន និងបំបៅដោះកូនក្រោយសម្រាលរួចទេ គឺប្រឈមនឹងការធ្លាក់ឈាមក្រោយសម្រាលរួចរហូតដល់ពីរដងឯណោះ។ការភ្ញោចតាមរយៈការប៉ះពាល់ស្បែក និងបំបៅដោះកូនកាន់តែលឿនក្រោយពីសម្រាលកូនរួច នឹងជួយរាងកាយស្ត្រីបញ្ចេញសារធាតុ អុកស៊ីតូស៊ីន ដែលជាអ័រម៉ូនជួយឲ្យមានអារម្មណ៍ល្អផង និងជំរុញដល់ការកន្ត្រាក់ស្បូនផង។ កាលណាស្បូនកន្ត្រាក់បែបនេះ វាប្រៀបបានទៅនឹងការច្របាច់ផ្លូវហូរឈាមក្នុងស្បូនឲ្យរួចតូចរហូតដល់បិទជិតតែម្តង។ អ័រម៉ូនអុកស៊ីតូស៊ីនក៏ជាអ័រម៉ូនជួយឲ្យអារម្មណ៍ល្អ និងសម្រួលដល់ការស្រឡាញ់រវាងម្តាយ និងកូនដែរ៕ប្រភព៖ health.com.kh

ហេតុអ្វីបានជាមានពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែងពេលបញ្ចប់បុណ្យអុំអូក?

បើតាមការស្រាវជ្រាវរបស់លោកជា គាន អគ្គលេខាធិការរងទី១ គណៈកម្មាធិការបុណ្យជាតិ និងអន្តរជាតិបានឲ្យដឹងថា ពិធីកាត់ព្រ័ត្រគឺជាពិធីមួយបង្ហាញពីលទ្ធផលនៃរាជពិធីប្រណាំងទូកបន្ទាប់ពីបានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃនោះ ។ពិធីនេះជានិម្មិតសញ្ញានៃឆន្ទៈដ៏មុតស្រួតរបស់កងកម្លាំងដ៏ក្លៀវក្លាពោរពេញដោយថាមពលរបស់អ្នកអុំទូកដែលជាតំណាងកងទ័ពជើងទឹកដែលបានធ្វើសមយុទ្ធតាមជំនាញក្នុងយុទ្ធវិធីការពារបូរណភាពទឹកដីប្រកបដោយភាពជោគជ័យក្នុងសមរភូមិ ។ពិធីកាត់ព្រ័ត្រនេះក៏ជាសិល្បៈនៃកីឡាករ-កីឡាការិនីអុំទូកខ្មែរបូរាណមួយបែប ដែលមានន័យថា អត្តប្បដិរូបភ្ជាប់ទៅនឹងយុទ្ធវិធីគ្រប់គ្រងដឹកនាំ ដែរក្សាការពារអាយុជីវិត ការពារបូរណភាពទឹកដី បេតិកភ័ណ្ឌជាតិ សម្បត្តិវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ អត្តសញ្ញាណជាតិ និងបង្ហាញពីមហិច្ឆតារបស់ពួកខ្មាំងសត្រូវ ដែលមានបំណងអាក្រក់ ដើម្បីឈ្លានពាន និងដណ្តើមយកទឹកដី អច្ឆរិយៈរបស់យើងតាមរយៈល្បែងចាប់កូនខ្លែង" ។ខ្សែព្រ័ត្រដែលចងលាតសន្ធឹងយ៉ាងវែងភ្ជាប់ពីទូកមួយទៅទូកទៀត នៅកណ្តាលទន្លេស្ថិតនៅចំព្រះភ័ក្រព្រះមហាក្សត្រ និងមន្ត្រីអ្នកមុខអ្នកការនាព្រះពន្លាជ័យត្រូវបានកាត់ផ្តាច់ដោយព្រះខ័នរាជដែលជាគ្រឿងសាស្ត្រាវុធដ៏ពិសិដ្ឋ ដែលបញ្ជាដឹកនាំដោយទូកក្រុមអាចារ្យ-បាគូ និងទូកមួយទៀតជាតំណាងនៃមេទ័ពខ្មែរដែលប្រដាប់ដោយសំលៀកបំពាក់សក្តិសមជាមេទ័ពដ៏មានមហិទ្ធិរិទ្ធិ ។ទូកអុំ ទូកចែវទាំងឡាយដែលហែរហមតាមក្រោយបានលើកច្រវ៉ារឡើងព្រមៗគ្នា ស្រែកហ៊ោរកញ្ច្រៀវកងរំពង និងបញ្ចេញសម្រែកជ័យឃោសដោយទឹកចិត្តសប្បាយរីករាយ ហាក់បីដូចជាសម្រែកស្រែកសន្ធាប់បំបាក់ស្មារតីពួកខ្មាំងសត្រូវដែលមានបំណងយារយីទឹកដីរបស់យើង ។សម្រែកដ៏សន្ធាប់ដោយលាយឡំនឹងជ័យឃោសនេះ ធ្វើឲ្យខ្មាំងសត្រូវបាក់បបខ្លបខ្លាចអំណាចចេស្តារនៃកម្លាំងមហាសាមគ្គីរបស់យើង ។ចំពោះការចាប់កូនខ្លែងវិញ វាជាល្បែងប្រជាប្រិយខ្មែរមួយបែប ដែលចាស់បុរាណរបស់យើងរៀបចំឡើងសម្រាប់កម្សាន្តសប្បាយនៅពិធីបុណ្យចូលឆ្នាំ តែលេងនៅលើគោក ។ ល្បែងនេះវាបង្ហាញពីវិធីការពារកូនទ័ព(កូនមាន់)ពីសំណាក់មេទ័ព(មេមាន់) ។ល្បែងចាប់កូនខ្លែងមានបុរសម្នាក់ដើរតួជាសត្វខ្លែងនារីម្នាក់ដើរតួជាមេមាន់ និងបុរស-នារីជាច្រើននាក់ទៀតដើរតួជាកូនមាន់។ខ្លែងជាប្រភេទសត្វដែលមានមហិច្ឆិតាចង់ចាប់កូនមាន់ធ្វើជាចំណីរបស់វា។ សត្វខ្លែងប្រើគ្រប់កលល្បិចដោយហើរសំកាំងដើម្បីឆក់ឱកាសឆាបយកកូនមាន់ធ្វើជាចំណី។រីឯមេមាន់ស្ថិតនៅចំពោះមុខគ្រោះថ្នាក់បែបនេះបានប្រុងប្រយ័ត្នជានិច្ច ដើម្បីការពារកូនរបស់ខ្លួនកុំឲ្យបាត់បង់ឬគ្រោះថ្នាក់ដោយសារសត្វខ្លែង។មេមាន់បង្ហាញនូវជំហរលះបង់ខ្ពស់ ត្រៀមប្រយុទ្ធជាមួយខ្លែង និងបង្ហាញពីព្រហ្មវិហារធម៌ចំពោះកូនដោយស្មារតីប្រុងប្រយ័ត្ន ។ កូនមាន់ដែលធ្វើតាមការណែនាំរបស់មេនោះមិនជួបភ័យន្តរាយឡើយ ។ខ្លែងដែលមានបំណងបំផ្លាញសេចក្តីសុខរបស់មាន់នោះ បែរជាមិនអាចសម្រេចនូវមហិច្ឆិតារបស់ខ្លួនបាន។ល្បែងប្រជាប្រិយខ្មែរចាប់កូនខ្លែងនេះប្រៀបបានទៅនឹងយុទ្ធសាស្ត្ររវាងមេទ័ព និងកម្លាំងទ័ពដែលមានយុទ្ធវិធី និងមានសិល្បៈខ្ពស់ក្នុងការបង្កើនស្មារតីប្រុងប្រយ័ត្ន និងភាពស្ទាត់ជំនាញរបស់មេកោយ ដែលចេះដឹកនាំបញ្ជាគ្រប់គ្រងល្អ អាចការពារកូនចៅរបស់ខ្លួនប្រកបដោយជោគជ័យ ។ទាំងនោះគឺដោយសារស្មារតីសាមគ្គីធម៌របស់កងកម្លាំងដែលស្តាប់បទបញ្ជារបស់មេកោយប្រកបដោយភាពមានវិន័យ និងមិនប្រមាទមើលស្រាលគូសត្រូវ។ដោយហេតុល្បែងចាប់កូនខ្លែងមានន័យទាក់ទងនឹងការគ្រប់គ្រងដឹកនាំផ្នែកកម្លាំងប្រយុទ្ធបែបនេះហើយ ទើបបុរាណខ្មែរយើងលើកយកល្បែងចាប់កូនខ្លែងនេះមកភ្ជាប់ជាមួយព្រះរាជពិធីកាត់ព្រ័ត្រក្នុងពេលបញ្ចប់បុណ្យអុំទូក ។ពិតមែនតែល្បែងចាប់កូនខ្លែងគេលេងលើគោក តែដោយរាជពិធីបុណ្យអុំទូកមានចរិតលក្ខណៈសមយុទ្ធរបស់កងទ័ពជើងទឹក ដែលមានទូកក្តារជាមធ្យោបាយ ទើបចាស់បុរាណលើកយកល្បែងនេះ មកប្រារព្ធក្នុងពិធីកាត់ព្រ័ត្រទុកដូចជាការសម្តែងមនោសញ្ចេតនាសប្បាយរីករាយ ក្នុងពិធីបុណ្យដ៏មានប្រជាប្រិយនេះ៕

Sunday, October 22, 2017
អេក្វាទ័រ ជាខ្សែបន្ទាត់ផែនដី ហើយក៏ជាបន្ទាត់មួយដែលយើងនឹកស្មានមិនដល់ថា ប្រាសាទអង្គរវត្ត និងប្រាសាទអច្ឆរិយៈល្បីៗលើលោកបានសាងសង់កាត់លើអ័ក្សមួយនេះដែរ!

អ្នកស្រាវជ្រាវបានចាប់យក Easter island ជាចំណុចផ្ដើម បន្ទាប់មកតាមលំដាប់លំដោយមានដូចជា៖ Paracas, Nazca, Ollantay Tambo, Machu Picchu, Cuzco, Sacsay Huaman, Paratoari, Dogon Country, Tassili N’ajjer, Siwa, Giza, Petra, UR, Persepolis, Mohenjo Daro, Khajuraho, Pyay, Sukhothai, Angkor Wat និង Preah Vihear។
លើសពីនេះទៅទៀត គេបានធ្វើការវាស់ចម្ងាយពីប្រាសាទមួយទៅមួយទៀត ហើយអ្វីដែលគេរកឃើញនោះ គឺការស្មានមិនដល់ថា បុព្វបុរសដែលសាងប្រសាទទាំងនោះគឺជាតារាវិទូ ដោយពួកគាត់ផ្ដោតសំណង់ទៅលើតារាសាស្ត្រ សិក្សាពីដំណើរព្រះអាទិត្យ ព្រះចន្ទ័និងហ្វូងផ្កាយទាំងឡាយ ដូចនេះហើយទោះជាប្រសាទទាំងនេះបានសាងសង់នៅពេលខុសពីគ្នារាប់រយឆ្នាំ ព្រមទាំងស្ថិតនៅលើទ្វីបខុសគ្នាក្នុងសមយ័កាលដែលការប្រាស្រ័យទាក់ទងពីទ្វីបមួយទៅទ្វីបមួយទៀត គឺមិនទាន់អាចទៅរួចក្ដី ក៏រង្វាស់ចក្រវាឡបានធ្វើអោយគម្លាតទាំងនោះស្មើដូចចាប់ដាក់។វាជារឿងសឹងតែមិនអាចជឿទៅរួចថាមនុស្សជំនាន់នេះមានគ្រប់បច្ចេកវិទ្យា តែមិនអាចទាន់មានសមត្ថភាពធ្វើបានដូចអ្នកជំនាន់មុនដែលមានត្រឹមតែកម្លាំងមនុស្សនិងគំនិតឆ្នៃប្រឌិត៕ ប្រភព៖everyday news

ច្បាស់ការមែនទែនហើយ ពីគ្រោងការបង្ហោះផ្កាយរណបលើកដំបូងរបស់ប្រទេសកម្ពុជា

កម្ពុជា ត្រូវការចំណាយខ្ទង់ ១៥០ លានដុល្លារ សម្រាប់គម្រោងបង្ហោះផ្កាយរណបលើកដំបូងទៅកាន់អវកាស ដែលអាចចាប់ផ្ដើមនៅ ឆ្នាំ ២០២១។ នេះបើតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់នៃនិយ័តករទូរគមនាគមន៍កម្ពុជា (TRC) ចុះផ្សាយក្នុងសារព័ត៌មាន Khmertimes។នៅក្នុងសិក្ខាសាលា “ការវាស់ស្ទង់តម្រូវការទីផ្សារសម្រាប់គម្រោងបង្ហោះផ្កាយរណប” ដែលមានការចូលរួមពីអ្នកតំណាងមកពី ក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍(MoPT) និងនិយ័តករទូរគមនាគមន៍កម្ពុជា (TRC) កាលពីដើមសប្តាហ៍នេះ បានសង្កត់ធ្ងន់ទៅលើកិច្ចពិភាក្សាលើលទ្ធភាពនៃការបាញ់បង្ហោះផ្កាយរណបលើកដំបូងរបស់ប្រទេសកម្ពុជា។លោក អ៊ឹម វុត្ថា អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជា (TRC) បានថ្លែងថា គម្រោងការបង្ហោះផ្កាយរណបនេះគឺរដ្ឋាភិបាលបានគ្រោងទុកជាយូរយារណាស់មកហើយ។ ការអនុវត្តកិច្ចការនេះ មានការយឺតយ៉ាវដោយសារត្រូវការវិនិយោគច្រើន។លោកបានលើកពីក្រុមហ៊ុន Royal Blue Skies ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប Royal Group និងក្រុមហ៊ុន Great Wall Industry Corporation ដែលមានមូលដ្ឋានមកពីប្រទេសចិន កំពុងសិក្សាលទ្ធភាពដើម្បីអភិវឌ្ឍគម្រោងមួយនេះ។លោកបានលើកឡើងថា ការវិនិយោគអាចចំណាយប្រហែលជា ១៥០ លានដុល្លារ។ លោកបញ្ជាក់ថា ប្រសិនបើអ្វីៗគ្រប់យ៉ាងរៀបរយទៅមុខ កម្ពុជានឹងបាញ់បង្ហោះផ្កាយរណបចូលក្នុងគន្លងអវកាសនៅឆ្នាំ ២០២១ ឬ ២០២២។លោកថា ការអភិវឌ្ឍគម្រោងនេះអាចចំណាយពេលឆាប់ ដោយសារមានដៃគូសហការដូចជា ក្រុមហ៊ុន Great Wall Industry Corporation ដែលធ្លាប់មានបទពិសោធន៍ ក្នុងការធ្វើគម្រោងបាញ់បង្ហោះផ្កាយរណបជាមួយប្រទេសឡាវ កាលពីឆ្នាំ ២០១៥។លោកបញ្ជាក់ថា នៅពេលដែលកម្ពុជាមានផ្កាយរណបប្រើប្រាស់ផ្ទាល់ខ្លួន អាចសបញ្ជាក់ឲ្យឃើញពីស្វ័យភាពលើការអភិវឌ្ឍវិស័យបច្ចេកវិទ្យាទូរគមនាគមន៍ ជាមួយប្រទេសក្នុងតំបន់។

ការបំពុលបរិយាកាសលើពិភពលោក សម្លាប់មនុស្សរៀងរាល់ឆ្នាំ ច្រើនជាងសង្គ្រាម គ្រោះមហន្តរាយ និង ការអត់ឃ្លានទៅទៀត

ការបំពុលបរិស្ថាន រាប់ចាប់ពីខ្យល់កខ្វក់រហូតដល់ទឹកកខ្វក់ កំពុងសម្លាប់មនុស្សជារៀងរាល់ឆ្នាំច្រើនជាងសង្គ្រាមនិងអំពើហិង្សាទាំងអស់នៅក្នុងពិភពលោក។ ហើយវាក៏សម្លាប់មនុស្សច្រើនជាងការជក់បារី ការអត់ឃ្លាន ឬគ្រោះមហន្តរាយធម្មជាតិទៅទៀត។ សូម្បីអេដស៍ របេង និងគ្រុនចាញ់រួមបញ្ចូលគ្នាក៏នៅចាញ់វាដែរ។ យោងតាមការស្រាវជ្រាវមួយចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី១៩តុលានៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ The Lancet បានឱ្យដឹងថា ម្នាក់ក្នុងចំណោមមនុស្ស ៦ នាក់ដែលស្លាប់មុនអាយុនៅលើពិភពលោកក្នុងឆ្នាំ ២០១៥ ពោលគឺប្រហែល ៩ លាននាក់ អាចស្លាប់ដោយសារប៉ះពាល់នឹងជាតិពុល។របាយការណ៍នេះបានឱ្យដឹងថា ការចំណាយហិរញ្ញវត្ថុពីការស្លាប់ដោយសារការបំពុល ជំងឺ និង សុខុមាលភាព គឺមានទំហំធំស្មើគ្នា ដោយធ្វើឱ្យខាតបង់ប្រមាណ ៥,៩ លានលានដុល្លារប្រចាំឆ្នាំ ឬប្រហែល ៦,២ ភាគរយនៃសេដ្ឋកិច្ចសកលលោក។ព្រឹទ្ធបុរសនៃសាលាជំនាញសុខភាពពិភពលោកនៅសាលាវេជ្ជសាស្ត្រអ៊ីកាញ់ (Icahn School of Medicine) នៅតំបន់ម៉ោនស៊ីណៃ នៃទីក្រុងញូវយ៉ក និងជាអ្នកនិពន្ធឈានមុខលើរបាយការណ៍នេះ គឺលោក ហ្វីលីព លែនឌ្រីហ្គាន (Philip Landrigan) បាននិយាយថា “មានការសិក្សាច្រើនអំពីការបំពុលប៉ុន្តែវាមិនដែលទទួលបានធនធានឬកម្រិតនៃការយកចិត្តទុកដាក់ដូចជំងឺអេដស៍ឬការប្រែប្រួលអាកាសធាតុទេ”។របាយការណ៍នេះកត់សម្គាល់ពីការប៉ុនប៉ងលើកដំបូងដើម្បីទាញបញ្ចូលទិន្នន័យទាំងអស់រួមគ្នាអំពីជំងឺនិងការស្លាប់ដែលបណ្តាលមកពីគ្រប់រូបភាពនៃការបំពុលបរិស្ថាន។លោក លែនឌ្រីហ្គាន បាននិយាយថា “ការបំពុលគឺជាបញ្ហាដ៏ធំមួយដែលមនុស្សមើលមិនឃើញ ដោយសារតែពួកគេកំពុងសម្លឹងមើលតែផ្នែកមួយនៃភាគល្អិតរបស់វា”៕ ប្រភព៖everyday news

Friday, October 20, 2017
Leonardo ត្រូវបានបញ្ឈប់ពីក្រុមជម្រើសជាតិកម្ពុជា

លោកគ្រូជម្រើសជាតិកម្ពុជា Leonardo Vitorino ត្រូវបានបញ្ឈប់ពីការដឹកនាំជម្រើសជាតិកម្ពុជា បន្ទាប់ពីដឹកនាំក្រុមកម្ពុជាមិនទាន់បានមួយឆ្នាំផងនោះ។មុននេះបន្តិច លោក Leonardo បានសរសេរសារលើផេករបស់លោកដែលមានបកប្រែជាភាសាខ្មែរ ៖«សូមអរគុណដល់អ្នកគាំទ្រកម្ពុជាចំពោះពេលវេលាដ៏អស្ចារ្យ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនទាំងអស់ដែលធ្វើអោយខ្ញុំមានឱកាសធ្វើការនៅទីនេះ (បុគ្គលិក មន្ត្រីរីរាជការ កីឡាករ អ្នកគ្រប់គ្រង និងគ្រូបង្វឹក)។ សូមអភ័យទោសចំពោះការមិនអាចផ្លាស់ប្តូរអ្វីមួយបាន។ ខ្ញុំសូមជូនពរដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាទទួលបានការរីកចំរើន និងល្អបំផុត ហើយសូមអរគុណចំពោះឱកាសអោយខ្ញុំដើម្បីដឹកនាំបាល់ទាត់ក្រុមជំរើសជាតិកម្ពុជា សូមអរគុណផងដែរអ្នកឧបត្ថម្ភ: Smart, SCG, Clear … នឹងអ្នកដ៏ទៃទៀត។
ខ្ញុំនឹងមិនភ្លេចអ្នកគាំទ្រកម្ពុជាទេ!!!។ការឈប់ដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពជានៅពេលនេះបានកើតមានឡើង បន្ទាប់ពីលោកដឹកនាំក្រុមជម្រើសជាតិកម្ពុជា និងក្រុមយុវជនអាយុក្រោម២២ឆ្នាំមិនសូវទទួលបានលទ្ធផលល្អឡើយ។ កំណត់ត្រាគួរឲ្យកត់សំគាល់របស់លោកគឺដឹកនាំកម្ពុជាយកឈ្នះក្រុមខ្លាំងអាហ្វាហ្កានីស្ថានដោយលទ្ធផល ១-០ ក្នុងវគ្គជម្រុះពាន AFC Asian Cup។ លោក Leonardo Vitorino បានចូលមកដឹកនាំក្រុមជម្រើសជាតិកម្ពុជាកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ដែលរហូតដល់ពេលនេះមិនទាន់បានមួយឆ្នាំផង។ពាក់ព័ន្ធការឈប់នេះ សហព័ន្ធបាល់ទាត់កម្ពុជាក៏មិនទាន់ចេញសេចក្តីប្រកាសជាផ្លូវការនៅឡើយគិតត្រឹមម៉ោង៩ និង៣០នាទីយប់ថ្ងៃទី១០ ខែតុលា នេះ៕

ស្តេចប្រដាល់ថៃ “បូខាវ” កោរសក់ បួសជាសង្ឃដើម្បីឧទ្ទិសដល់អតីតស្តេចថៃ

អ្នកប្រដាល់ថៃ បូខាវ បានចាមេក (Buakaw Banchamek) ដែលជនជាតិថៃជាច្រើនស្រឡាញ់ចូលចិត្តចំពោះការបន្ទាបខ្លួនឱនលំទោនមិនចេះវាយឫកនោះ ត្រូវបានបួសជាសង្ឃនៅក្នុងវត្តមួយនៅក្រុងបាងកកនៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៩តុលានេះ។ អ្នកប្រដាល់រូបនេះនិយាយថា គាត់មានបំណងស្នាក់នៅក្នុងវត្តអារាមរយៈពេល៩ថ្ងៃដើម្បីជាការឧទ្ទិសដល់សពព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត អ្នកប្រដាល់វ័យ ៣៥ ឆ្នាំរូបនេះបានឆ្លងកាត់ពិធីកោរសក់ក្លាយជាព្រះសង្ឃនៅព្រឹកថ្ងៃព្រហស្បតិ៍នេះនៅវត្តបាងវ៉ែកក្នុងតំបន់ព្រះសី ចម្រើន ដោយមានមិត្តភក្តិនិងអ្នកគាំទ្រចូលរួមជាច្រើននាក់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់គាត់ បូខាវក៏បានសុំខមាទោសពីអ្នកដែលគាត់បានប្រព្រឹត្តខុសឆ្គងដាក់ផងដែរ។ វាជាប្រពៃណីសម្រាប់អ្នកដែលចូលទៅបួសជាព្រះសង្ឃ អ្នកគាំទ្ររាប់ពាន់នាក់បានជូនពរដល់បូខៅនៅលើហ្វេសប៊ុក។ មនុស្សជាច្រើនបានកោតសរសើរគាត់មិនត្រឹមតែជាអត្តពលិកដ៏អស្ចារ្យនោះទេ ប៉ុន្តែក៏ជាមនុស្សមានចិត្តល្អផងដែរ៕

Thursday, October 19, 2017
អត្ថប្រយោជន៍ដ៏លើសលប់របស់ស្រាបៀដែលអ្នកមិនធ្លាប់បានដឹងពីមុនមក

យើងទាំងអស់គ្នាប្រាកដជាដឹងហើយថា ស្រាបៀ ជាភេសជ្ជៈស្រវឹងដែលជាធម្មតា មនុស្សចូលចិត្តទទួលទានពេលញ៉ាំអាហារ។ ស្រាបៀមានផ្ទុកនូវសារធាតុប្រូតេអ៊ីន និងវីតាមីន B ច្រើនជាងស្រា តែសារធាតុប្រឆាំងនឹងអុកស៊ីតកម្មមានបរិមាណស្មើគ្នា។ អ្នកក៏គួរតែដឹងថា ស្រាបៀ ជាប្រភពនៃសារធាតុខនិជ ដើរតួនាទីសំខាន់ក្នុងការជួយដល់ការរំលាយអាហារ។ ប្រសិនបើទទួលទានវាក្នុងបរិមាណគ្រប់គ្រាន់ល្មម វាអាចជួយបង្កើនសុខភាពរបស់អ្នកខាងក្រោមនេះជាមូលហេតុ ១០យ៉ាងដែលអ្នកគួរទទួលទានស្រាបៀ៖
1:ស្រាបៀនឹងជួយរក្សាសុខភាពតម្រងនោមរបស់អ្នក។ តាមការស្រាវជ្រាវកាលពីថ្មីៗនេះបានរកឃើញថា ជាការពិតណាស់ ស្រាបៀមួយកំប៉ុងៗដែលអ្នកផឹក អាចជួយកាត់បន្ថយបញ្ហាក្រួសក្នុងតម្រងនោមបាន ៤០%។
2:ស្រាបៀអាចជួយកម្ចាត់ជាតិកូឡេស្តេរ៉ុលអាក្រក់ក្នុងខ្លួនអ្នក។
3:ស្រាបៀក៏អាចជួយបង្កើនកម្រិតវីតាមីន B។ យោងតាមអ្នកជំនាញជាច្រើនបានឱ្យដឹងថា ភេសជ្ជៈនេះផ្ទុកវីតាមីន B1 B2 B6 និងB12។ អ្នកផឹកស្រាបៀទទួលបានកម្រិតវីតាមីន B6 ខ្ពស់ជាងអ្នកមិនផឹក ហើយវាក៏ច្រើនជាងអ្នកផឹកស្រាទ្វេដង។
4:ស្រាបៀជួយធ្វើឱ្យឆ្អឹងរឹងមាំ។ កម្រិតស៊ីលីកូនក្នុងស្រាបៀអាចជួយបង្កើនដង់ស៊ីតេរបស់ឆ្អឹង។ 5:ស្រាបៀក៏ជាឱសថព្យាបាលជំងឺគេងមិនលក់ផងដែរ។
6:ស្រាបៀជួយកាត់បន្ថយជំងឺបេះដូងរបស់អ្នក។ យោងតាមអ្នកជំនាញ ស្រាបៀអាចជួយកាត់បន្ថយជំងឺបេះដូងបានពី ៤០-៦០% បើប្រៀបធៀបទៅនឹងអ្នកមិនផឹក។
7:ស្រាបៀក៏អាចជួយការពារពីការកកឈាម។ អ្នកជំនាញនិយាយថា ធាតុផ្សំក្នុងស្រាបៀនឹងជួយរារាំងដល់ការកកជាដុំឈាម។
8:អ្នកជំនាញនិយាយថា ស្រាបៀនឹងជួយបង្កើនការចងចាំរបស់អ្នក។ ការសិក្សាថ្មីៗនេះបានបង្ហាញថា អ្នកផឹកស្រាបៀមិនងាយនឹងជួបបញ្ហាជំងឺបាត់ការចងចាំឡើយ
9:ភេសជ្ជៈនេះក៏អាចជួយបំបាត់ភាពតានតឹងបានដែរ។ ក្រុមអ្នកជំនាញមកពីសកលវិទ្យាល័យ ម៉ុងទ្រៀល (Montreal) បានរកឃើញថា ផឹកស្រាបៀអស់ ២កែវក្នុង ១ថ្ងៃអាចជួយកាត់បន្ថយភាពតានតឹង ឬអារម្មណ៍ធុញថប់នឹងការងារ។
10:ហើយអ្វីដែលពិសេសនោះ ស្រាបៀនឹងជួយឱ្យស្បែកអ្នកកាន់តែមានសម្រស់ក្មេងជាងវ័យ។ អ្នកជំនាញជាច្រើននិយាយថា វីតាមីនក្នុងស្រាបៀអាចជួយកម្ចាត់កោសិកាស្បែកងាប់ ឱ្យកោសិកាស្បែកថ្មីលូតលាស់។ ស្បែករបស់អ្នកនឹងកាន់តែទន់ ម៉ត់រលោង៕
ប្រភព៖ mungkulkar.com

ប្រយ័ត្នស្រីៗ! រឿងកំបាំងមុខ៥យ៉ាងដែលបញ្ជាក់ថាមិត្តប្រុសអ្នកជាសុភាពបុរសក្លែងក្លាយ

រឿងបោកប្រាស់អាចមានច្រើនរបៀបណាស់ដែលនេះជាមូលហេតុឲ្យយើងពិបាកកត់សំគាល់។ វានឹងកាន់តែយ៉ាប់ទៅទៀតនៅពេលដឹងថាមនុស្សដែលបោកប្រាសនោះគឺជាមនុស្សដែលយើងស្រឡាញ់បំផុត។ ខាងក្រោមនេះគឺជាសញ្ញាខ្លះៗដែលស្រីៗគួរតែកត់សម្គាល់ដើម្បីជៀសវាងការធ្លាក់ក្នុងអន្ទាក់៖
១. គេតែងបង្វែរអ្វីៗគ្រប់យ៉ាងមកលើយើង៖ មិនថារឿងអ្វី សម្រេចសម្រួចទៅគឺយើងជាអ្នកខុស។ ចំណែកគេវិញគឺមិនដែលខុសទេ។
២៖ មិនចង់ឲ្យយើងធ្វើអ្វីដោយគ្មានគេទេ៖ កុំច្រឡំឲ្យសោះថាការធ្វើបែបនេះគឺជាការបារម្ភ ឬយកចិត្តទុកដាក់នោះ។ តាមពិតគឺគេមិនចង់ឲ្យជីវិតយើងរីកចម្រើនលើសគេនោះទេ ហើយត្រូវតែស្ដាប់តាមគេជានិច្ច។
៣. ប្រកែករឿងដែលខ្លួនធ្លាប់សន្យាពីមុន៖ រឿងក្រឡាស់សម្ដីនេះគឺជាជំនាញរបស់គេហើយ។
៤. ធ្វើខ្លួនដូចជាជនរងគ្រោះ៖គេហាក់ដូចជាមិនដែលទទួលខុសត្រូវលើជីវិតផ្ទាល់ខ្លួនទេ។ ពេលមានបញ្ហា គេតែងដាក់ការស្ដីបន្ទោសទៅលើអ្នកដទៃដើម្បីឲ្យយើងកាន់ជើង និងអាណិតគេ។
៥. មិនចូលចិត្តពេលឃើញយើងរវល់៖ អ្នកអាចយល់ថាវាជារឿងល្អ តែមិនមែននោះទេ។ បុរសល្អគេគួរតែយល់ពីភារកិច្ចរបស់មនុស្សដែលគេស្រឡាញ់ មិនមែនចេះតែផ្ញើសារ ឬCall មករំខានសមាធិធ្វើការយើងនោះឡើយ៕ ប្រភព៖ Kanha ប្រែសម្រួល៖fbgoo.co

Monday, October 16, 2017
បើ Catalonia បានឯករាជ្យ Barcelona អាចចេញពី La Liga ទៅ Serie A ឬ EPL
ប្រធានក្លិប Barcelona លោក Josep Maria Bartomeu បាននិយាយកាលពីថ្ងៃចន្ទទី២ ខែតុលា ថាក្រុម និងសមាជិករបស់លោកនឹងត្រូវសម្រេចចិត្តថាតើក្របខណ្ឌបាល់ទាត់មួយណាដែលនឹងត្រូវលេងក្នុងករណីដែលតំបន់ស្វយ័ត Catalonia ទទួលបានឯករាជ្យពីអេស្ប៉ាញ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។លោក Bartomeu បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាលថា៖«ក្នុងករណី Catalonia ទទួលបានឯករាជ្យភាព ក្លិបនិងសមាជិកត្រូវសម្រេចថាតើលីកនៅក្នុងប្រទេសណាដែល Barcelona នឹងត្រូវចូលរួម។ យើងកំពុងឆ្លងកាត់ពេលវេលាដ៏លំបាក និងស្មុគស្មាញ ហើយើងនៅតែគោរពនូវអ្វីដែលអាចកើតមានឡើងនាពេលអនាគត»ចំណែកលោក Gerard Figueras រដ្ឋមន្ត្រីកីឡារបស់ Catalonia ក៏បានលើកឡើងជុំវិញករណីនេះកាលពីសប្តាហ៍មុនដែរថាក្រុមរហស្សនាមអ្នកមានបុណ្យ អាចនឹងលេងនៅលីកក្នុងប្រទេសមួយផ្សេងទៀតប្រសិនបើតំបន់នេះទទួលបានឯករាជ្យពីប្រទេសអេស្ប៉ាញក្លិបពីរផ្សេងទៀតក្រៅពី Barcelona រួមមាន Espanyol និង Girona ក៏នឹងត្រូវសម្រេចចិត្តថាត្រូវបន្តនៅលីកអេស្ប៉ាញ ឬចាកចេញ ប្រសិនបើតំបន់នេះទទួលបានឯករាជ្យមែននោះ។ លីកដែលពួកគេអាចនឹងទៅចូលបានគឺនៅប្រទេសជិតខាងដូចជា អ៊ីតាលី(Serie A) បារាំង(Ligue 1) និង អង់គ្លេស (Premier League)សូមបញ្ជាក់ថា ក្រុម Barcelona ដែលមានមូលដ្ឋានក្នុងតំបន់ Catalonia បានធ្វើការប្រកួតដោយគ្មានអ្នកគាំទ្រនាកីឡដ្ឋាន Nou Camp ដែលយកឈ្នះ Las Palmas ៣-០ ក្នុងក្របខណ្ឌ La Liga របស់អេស្ប៉ាញកាលពីថ្ងៃទី១ ខែតុលាកន្លងទៅនេះមូលហេតុដែលគ្នានអ្នកគាំទ្រចូលទស្សនា គឺដើម្បីបញ្ជៀសអំពើហិង្សារបស់ប៉ូលីសមកលើក្រុមអ្នកប្រឆាំងទៅនឹងការបោះឆ្នោតនៅក្នុងការធ្វើប្រជាមតិទាមទារឯករាជ្យរបស់តំបន់ស្វយ័ត Catalonia ចេញពីប្រទេសអេស្ប៉ាញជុំវិញការបោះឆ្នោតប្រជាមតិដើម្បីទាមទារឯករាជ្យនៅតំបន់ Catalonia ពីប្រទេសអេស្ប៉ាញ មានមនុស្សច្រើនជាង ៨៥០នាក់ បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នារវាងប៉ូលីសនិងប្រជាជន ដែលរដ្ឋាភិបាលទីក្រុងម៉ាឌ្រីតបានប្រកាសថាជាទង្វើខុសច្បាប់៕
ប្រភព: thmeythmey.com
ច្បាស់ជាកក្រើកសម្រាប់ការប្រកួត Champions League ពាក់កណ្តាលសប្តាហ៍នេះ

* Man City និង Napoliច្បាស់ជាកក្រើកបំផុត
នៅពេលក្រុមពូកែស៊ុតដូចគ្នា Manchester City និង Napoli ជួបគ្នានៅក្នុងពូល F នៅថ្ងៃអង្គារ ទី១៧ តុលាក្រុមឈរកំពូលតារាងក្របខណ្ឌ Premier League និង Serie A ទាំងពីរនេះសុទ្ធតែជាគ្របដណ្តប់បាល់ទាត់នៅក្នុងស្រុកដូចគ្នា ដោយស៊ុតបញ្ចូលទីច្រើនៗគ្រាប់យ៉ាងងាយស្រួល។ គ្រាតែមួយគត់ដែល Man City ខកខានទទួលជ័យជម្នះគឺនៅពេលជួបជាមួយ Everton កាលពីខែសីហាប៉ុន្តែនៅអឺរ៉ុបវិញ គឺមានតែ City ទេអាចរក្សាកំណត់ត្រាល្អឥតខ្ចោះ ដោយបានផ្តួល Feyernood និង Shakhtar Donetsk ខណៈពេលដែល Napoli បានចាញ់ ២-១ នៅពេលធ្វើដំណើរទៅអ៊ុយក្រែនហើយដូច្នេះក្លិបអ៊ីតាលីកំពុងស្ថិតក្រោមសម្ពាធដើម្បីទទួលបានលទ្ធផលនៅពេលខ្លួនធ្វើដំណើរនៅទឹកដី Manchester ដើម្បីប្រកួតនៅឯកីឡដ្ឋាន EtihadCity បានយកឈ្នះ Stoke ៧-២ នៅក្នុងក្របខណ្ឌ Premier League នៅចុងសប្តាហ៍ ហើយជ័យជម្នះនោះគឺទទួលបានដោយគ្មានខ្សែប្រយុទ្ធ Sergio Aguero ដែលទំនងជិតត្រឡប់ពីរបួសឆ្អឹងជំនីរវិញហើយ បន្ទាប់ពីជួបប្រទះគ្រោះថ្នាក់រថយន្តនៅក្នុងទីក្រុងអាំស្ទើដាំកាលពីខែមុនទោះបីជាយ៉ាងណាក៏ដោយ ខ្សែការពារដែលជួនកាលរង្គោះរង្គើរបស់ក្រុម Man City នឹងត្រូវបានធ្វើតេស្ត ស្របពេល Napoli ស៊ុតបញ្ចូលទីយ៉ាងហោចណាស់ ៣ គ្រាប់នៅក្នុងការប្រកួតចំនួន ៧ លើកជាប់គ្នានៃក្របខណ្ឌ Serie A មុនពេលទទួលជ័យជម្នះត្រឹម ១-០ យ៉ាងស្វិតស្វាញក្នុងការប្រកួតជាមួយក្រុម Roma កាលពីថ្ងៃសៅរ៍។ Napoli បានទទួលជ័យជម្នះចំនួន ១១ លើកក្នុងចំណោម ១២ ប្រកួតក្នុងរដូវកាលនេះ។
ប្រភព:football.com
Subscribe to:
Posts (Atom)