funny video168
Sunday, December 17, 2017
កន្លែងកម្សាន្ត សម្រាប់គូស្នេហ៍ដែលទើបតែរៀបអាពាហ៍ពិពាហ៍ហើយថ្មីៗ

សម្រាប់គូរស្នេហ៍ដែលរៀបអាពាហ៍ពិពាហ៍រួចហើយថ្មីថ្មោងតែងតែស្វែងរកកន្លែងកម្សាន្តសម្រាប់ពេលទៅក្រេបទឹកឃ្មុំ ពេលខ្លះពួកគេតែងតែគិតទៅដល់កន្លែងនៅក្រៅប្រទេស ប៉ុន្តែសម្រាប់នៅក្នុងប្រទេសយើងក៏មានកន្លែងជាច្រើនដែលស្រស់ស្អាត រ៉ូមេនទិចសម្រាប់គូរស្នេហ៍ សម្រាកលំហែកាយផងដែរ ចាំបាច់អីទៅដល់ក្រៅប្រទេសនោះទេ។ តោះ ! ទៅមើល កន្លែងទាំងនេះដែលអ្នកនិងគូរស្នេហ៍អ្នកប្រាកដជាដកចិត្តមិនបាន៖១. កោះសង្សារ
អ្នកណាក៏ដឹងដែរថាកោះ សង្សារប្រៀបបានដូចទៅនឹងកោះឋានសួគ៌ នៅឯកោះបាលីអញ្ចឹង។ ហើយកោះសង្សារដែលមានប្រណិតភាពខ្ពស់ រួមជាមួយនិង ឯកជនភាពទៀតនោះធ្វើឲ្យគូរមានភាពរ៉ូមេនទិចអស្ចារ្យ មិនខាន។ ចំពោះតម្លៃនៃការស្នាក់នៅទីនោះ ក្នុងមួយយប់ គឺចាប់ពី៨៩០ដុល្លារឡើងទៅក្នុងមួយបន្ទប់។២. កោះរុង ឬកោះរុងសន្លឹម
កោះរ៉ុងសន្លឹមក៏មិនចាញ់កោះសង្សារប៉ុន្មានដែរ នៅទីនោះ មានភាពស្ងប់ស្ងាត់ស្រស់ស្អាតរួមជាមួយនឹងឆ្មេរខ្សាច់ពណ៌សដ៏វែងអន្លាយ។ កោះរុងសន្លឹម ជាកោះមួយដែលទាក់ទាញគូរស្នេហ៍ជាច្រើន ទៅកម្សាន្តក្រេបទឹកឃ្មុំនៅទីនោះ។ នៅទីនោះក៏មានជាកន្លែងឯកជនជាច្រើនដូចជាបឹងហ្គាឡូត ឬក៏ជាសណ្ឋាគារប្រណិតផងដែរ។៣. កោះកុង
នៅក្នុងខេត្តកោះកុងក៏មានកន្លែងដ៏ស្រស់ស្អាតសម្រាប់គូរស្នេហ៍ផងដែរ ដូចជា តំបន់តាតៃ។ តំបន់តាតៃក៏មានជា សណ្ឋាគារនៅលើទឹកតាមមាត់ព្រែក ដែលមានសម្រស់ធម្មជាតិស្អាតទាក់ភ្នែក ។៤.ខេត្តកំពត
ក្នុងខេត្តកំពតក៏សម្បូរ កន្លែងកម្សាន្តសម្រាប់គូរស្នេហ៍ដែរ មានដូចជាបឹងហ្គាឡូតតាមតាមដងព្រែកជាដើម។
ប្រភព៖ theculturetrip
៣កន្លែងដែលពេញនិយមសម្រាប់ថ្ងៃឆ្លងឆ្នាំ!!
៣កន្លែងដែលពេញនិយមសម្រាប់ថ្ងៃឆ្លងឆ្នាំ!!
បើនិយាយពីពេលវេលាគឺថាដើរលឿនទៅមុខណាស់ មួយភ្លែត សោះជិតដាច់ឆ្នាំទៀតហើយ។ អញ្ចឹងគួរណាស់តែរកពេលវេលាល្អៗ សម្រាប់ខ្លួនឯងសម្រាកខ្លះ។ តើគួរតែទៅទីកន្លែងណាដែរទៅ? ពេលវេលារាប់ថយក្រោយឆ្លងឆ្នាំ ដ៏អស្ចារ្យ ក៏គួរតែរកទីតាំងណាដែលមានភាពរ៉ូមេនទិចសម្រាប់ខ្លួនឯងដែរ។ ក្នុងចំណោម៣កន្លែងខាងក្រោមនេះ ជាកន្លែងដ៏អស្ចារ្យណាស់ សម្រាប់អ្នកដែលនឹងត្រៀមសម្រាប់ការរាប់ថយក្រោយឆ្លងឆ្នាំចាស់ ហើយក៏ជាកន្លែងពេញនិយមផងដែរ។
១. Countdown នៅខេត្តមណ្ឌលគីរី អាកាសធាតុត្រជាក់ក្រោមជំនោរនិទាឃៈរដូវ អង្គុយមុខភ្លក់ភ្លើង ជាមួយមិត្តភ័ក្ដិ ឬក៏ជាមួយនឹងមនុស្សសំខាន់ រងចាំវេលារាប់ថយក្រោយជាមួយនឹងគ្នា គឺជាពេលវេលានិងទីកន្លែងដ៏ល្អបំផុតដែលមិនចង់ឲ្យរំលងផុត។
២. មាត់សមុទ្រក្រុងព្រះសីហនុ វាជាកន្លែងដែលពិសេសហើយសម្បូរអ្នកទៅកម្សាន្តទៀតនៅថ្ងៃ ឆ្លងឆ្នាំនោះ ប្រសិនបើអ្នកមិនកក់កន្លែងស្នាក់នៅទេ ប្រាកដជាគ្មានកន្លែងស្នាក់នៅជាមិនខាននោះទេ។
៣. សៀមរាប តំបន់ Pub Street អ្នកណាខ្លះដែលថាខកខានមិនចូលរួមរាត្រីឆ្លងឆ្នាំនៅទីនោះ? តន្ត្រីកន្ត្រាក់អារម្មណ៍ និងរាំកម្សាន្តសប្បាយ ស្រែកហ៊ោកញ្ជ្រៀវ រង់ចាំម៉ោងនោះ។ ប៉ុន្តែសម្រាប់អ្នកដែលមិនទៅកន្លែងណានោះ ក៏អាចនៅផ្ទះជប់លៀងឆ្លងឆ្នាំជាមួយនឹងគ្រួសារបានដែរ។ប្រភព៖everyday news

Saturday, December 16, 2017
Apple ប្រកាសសុំទោសអ្នកប្រើកុំព្យូទ័រ Mac ជាសាធារណៈ

ក្រោយការរកឃើញនូវចន្លោះប្រហោងដ៏គ្រោះថ្នាក់ដែលអាចចូលទៅដល់ System Administrator របស់ Macbook ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ macOS High Sierra ដោយគ្រាន់តែវាយពាក្យ root នោះ ត្រូវ Apple ណែនាំឲ្យអ្នកប្រើប្រាស់ចូលទៅប្ដូរពាក្យសម្ងាត់ជាបន្ទាន់។ត្រឹមពេលតែប្រមាណ ២៤ ម៉ោងក្រោយរងឃើញបញ្ហានេះ Apple ក៏បានចេញនូវកំណែទម្រង់ប្រព័ន្ធប្រតិបត្តិការ macOS High Sierra ជំនាន់ថ្មី ហើយអាប់ដេតដោយស្វ័យប្រវត្តិតាមកុំព្យូទ័រ Mac នៅជុំវិញពិភពលោក។ទន្ទឹមការការបញ្ចេញកំណែទម្រង់ប្រព័ន្ធប្រតិបត្តិការ macOS High Sierra ជំនាន់ថ្មីនេះ Apple ក៏បានប្រកាសសុំទោសជាសាធារណៈនូវចំណុចខ្សោយដ៏គ្រោះថ្នាក់នៃបច្ចេកវិទ្យារបស់ពួកគេ ហើយបញ្ជាក់យ៉ាងច្បាស់ថានឹងមិនធ្វើឲ្យមានបញ្ហាប្រភេទនេះកើតឡើងម្ដងទៀតនោះទេ៕ប្រភព៖ Apple
Wednesday, November 22, 2017
កម្ពុជានឹងមានរោងចក្រផលិតគ្រឿងបង្គុំគ្រឿងចក្រនៅក្នុងខេត្តស្វាយរៀងឆាប់ៗនេះ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុនចំនួនបីដែលមានទំហំទឹកប្រាក់វិនិយោគសរុបចំនួនប្រមាណជាង ៧,៦លានដុល្លារអាមេរិក ដើម្បីស្ថាបនារោងចក្រផលិតគ្រឿងបង្គុំគ្រឿងចក្រនៅក្នុងខេត្តស្វាយរៀង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ។ក្រុមហ៊ុនទីមួយឈ្មោះ YNX Manufacturing Technologies Co., Ltd.ដែលមានគម្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំគ្រឿងចក្រ សម្ភារៈលើកដាក់ទំនិញ ម៉ាស៊ីនខ្យល់ និងម៉ាស៊ីនក្រឡឹងគ្រប់ប្រភេទ ។ គម្រោងនេះមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានដុង សាន់សែល ខេត្តស្វាយរៀង ដែលមានទុនវិនិយោគចំនួន ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១២៥នាក់ ។ ក្រុមហ៊ុនទីពីរឈ្មោះ Jianpan (Cambodia) Matelwork Co., Ltd. ដែលមានគម្រោងបង្កើតរោងចក្រផលិតស្មាអាវ។គម្រោងនេះមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានមានទុនវិនិយោគចំនួន ៥០០ពាន់ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥២៨នាក់ ។ ក្រុមហ៊ុនចុងក្រោយគឺ ក្រុមហ៊ុន Wan Jia Hao Knitting Co., Ltd. មានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ។ គម្រោងនេះមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង បាវិត ខេត្តស្វាយរៀង ដែលមានទុនវិនិយោគចំនួន ២,១៤១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៨៥នាក់៕ប្រភព៖everyday news

លីគថៃរកឃើញកីឡាករលក់គ្រាប់បាល់ អាចពិន័យ១៥ម៉ឺនដុល្លារ ឬជាប់គុក៥ឆ្នាំ

សហព័ន្ធកីឡាបាល់ទាត់ថៃ បានរកឃើញកីឡាករ៥នាក់ និងអាជ្ញាកណ្ដាល២នាក់ ដែលបានរៀបចំដើម្បីកំណត់លទ្ធផលទុកមុនការប្រកួត។កាលពីពេលកន្លងទៅនេះ សហព័ន្ធបាល់ទាត់ថៃ បានសហការគ្នាជាមួយខាងអាជ្ញាធរ ដើម្បីរៀបចំស៊ើបអង្កេតករណីមិនប្រក្រតីកើតឡើងនៅលីគបាល់ទាត់។ ជារួមពួកគេបានកំណត់ជនសង្ស័យ១២នាក់ ដើម្បីស៊ើបសួរ ហើយជាលទ្ធផលឃាត់ខ្លួនបានកីឡាករ៥នាក់ និងអាជ្ញាកណ្ដាល២នាក់។កីឡាករ៥នាក់ដែលគេរកឃើញនោះ គឺមកពីខាងក្លឹបទ័ពជើងទឹក Navy ៤នាក់ និងអ្នកចាំទីមកពីក្លឹប Nakhon Ratchasima FC ម្នាក់។ ចំណែក នាយកក្លឹប Sisaket FC ក៏ត្រូវបានរកឃើញថា បានរួមចំណែកក្នុងការរៀបចំលទ្ធផលនេះផងដែរ។ ការរៀបចំលទ្ធផល ត្រូវបានរកឃើញក្នុងការប្រកួតចំនួន៤ នៅចុងរដូវកាលនៃលីគកំពូលថៃ។អ្នកដែលជាប់ពាក់ព័ន្ធទាំងអស់ អាចត្រូវពិន័យជាប្រាក់រហូតដល់ ៥០ម៉ឺនបាត (ជាង ១៥ម៉ឺនដុល្លារអាមេរិក) ឬ ដាក់ពន្ធនាគាររហូតដល់ ៥ឆ្នាំ។ ដោយឡែក ក្លឹប Nakhon Ratchasima បានសម្រេចបញ្ចប់កុងត្រារបស់អ្នកចាំទីខ្លួនភ្លាមៗ ក្រោយពីទទួលបានព័ត៌មានខាងលើ ហើយអះអាងថា នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះទង្វើរបស់អ្នកចាំទីរូបនេះ៕ប្រភព៖ Bangkokpost

Tuesday, November 21, 2017
ឈុតគ្រឿងអលង្ការមាស សម័យអង្គរ នឹងត្រូវនាំពីអង់គ្លេសមកកម្ពុជាវិញ

ឈុតគ្រឿងអលង្ការមាសសម័យអង្គរនឹងត្រូវនាំយកពីប្រទេសអង់គ្លេសមកកាន់កម្ពុជាវិញនាពេលឆាប់ៗខាងមុខនេះ។ នេះបើតាមប្រសាសន៍លោកប្រាក់ សុណ្ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។លោកឲ្យដឹងទៀតថា កម្ពុជានឹងដឹកនាំគណៈប្រតិភូទៅទទួលយកមកវិញនូវឈុត គ្រឿងអលង្ការមាសសម្រាប់លម្អរូប ចម្លាក់នាសម័យអង្គរ នៅទីក្រុងទ្បុងដ៍ ប្រទេសអង់គ្លេសនៅខែក្រោយនេះ បន្ទាប់ពីភ្នាក់ងារលក់វត្ថុបូរាណ នៅចក្រភពអង់គ្លេសឈ្មោះ Johnathan Tucker Antonio Tozer Asian Art ស្ម័គ្រចិត្ដប្រគល់មកកម្ពុជាវិញកាលពីខែមេសា ឆ្នាំ២០១៧នេះ។
លោកប្រាក់ សុណ្ណារ៉ា បន្ថែមថា ការទាមទារឈុតគ្រឿងអលង្ការមាសនេះមកវិញត្រូវបានធ្វើឡើង បន្ទាប់ពី កម្ពុជាទទួលព័ត៌មានថាភ្នាក់ងារលក់វត្ថុបូរាណ Johnathan Tucker Antonio Tozer Asian Art បានប្រកាស ដាក់ តាំង លក់វត្ថុបូរាណឥណ្ឌា និងអាស៊ីអាគ្នេយ៍ នៅស្នាក់ការរបស់ខ្លួន នាទីក្រុងទ្បុងដ៍ ចាប់ពីថ្ងៃទី៣ ដល់ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។ គណៈប្រតិភូក្រសួងនឹងទៅយកឈុតគ្រឿងអលង្កការមាសពីចក្រភពអង់គ្លេស ហើយពិធីដង្ហែដ៏ធំមួយ ក៏នឹងត្រូវបានរៀបចំផងដែរ នៅពេលគណៈប្រតិភូត្រទ្បប់មកវិញ។លោកបានឱ្យដឹងទៀត ថា មន្រ្ដីក្រសួងវប្បធម៌នឹងរក្សាទុកឈុតគ្រឿងអលង្កការមាសនៅកន្លែងមានសុវត្ថិភាព ដោយ រង់ចាំពិធីទទួលផ្លូវការធំនៅដើមឆ្នាំក្រោយ។ឈុតគ្រឿងអលង្ការមាសសម្រាប់លម្អរូបចម្លាក់នាសម័យអង្គរ រួមមានម្កុដ១ ក្បាច់ពាក់សៀតផ្កា១គូ ក្រវិល១គូ ខ្សែក១ ស្នាប់ដៃ១គូ ខ្សែពាក់ឈៀង(ក្រវាត់ទ្រូង) ១គូ និងខ្សែចង្កេះ១។ លោក ប្រាក់ សុណ្ណារ៉ា បន្តថាវត្ថុបូរាណទាំងនេះមានតម្លៃមិនអាចកាត់ថ្លៃបាន ដោយសារវាត្រូវបានធ្វើក្នុងសម័យអង្គររវាងសតវត្សរ៍ទី១១ និង១២នៃគ្រិស្ដសករាជ និងបានឆ្លងកាត់ច្រើនសម័យកាល ទាំងសម័យសង្គ្រាម និងសន្ដិភាព។
ម្យ៉ាងទៀត ឈុតគ្រឿងអលង្ការមាសនេះ លោកថាក៏មានតម្លៃផ្នែកសិល្បៈការរចនា និងក្បូរក្បាច់ ដែលបង្ហាញពី រចនាបថរបស់ខ្មែរតែមួយគត់៕ប្រភព៖everyday news

រដ្ឋសភាលុបឈ្មោះតំណាងរាស្រ្ត និងជំនួយការCNRPជាង១០០នាក់ លែងផ្តល់ប្រាក់ខែ ចាប់ពីខែវិច្ឆិកានេះទៅ

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានឱ្យដឹងថា នៅព្រឹកថ្ងៃ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា រដ្ឋសភា ពេលនេះ បានសម្រេចលុបឈ្មោះ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ទាំង៥៥រូប និងទីប្រឹក្សា ជំនួយការ អ្នកបើករថយន្ត សរុបជាង១០០នាក់ ចេញពីបញ្ជីក្របខណ្ឌ ហើយពួកគេត្រូវបាន បញ្ចប់មុខងារ និងប្រាក់ខែចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៧នេះតទៅ។ការសម្រេចលុបឈ្មោះនេះ បានធ្វើឡើងបន្ទាប់ពី តុលាការកំពូល បានប្រកាសសាលដីកា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយសម្រេចឱ្យ រំលាយគណបក្សសង្រ្គោះជាតិ។ ជាមួយគ្នានោះ តុលាការកំពូលក៏បានប្រកាសហាម ឃាត់ដល់មន្រ្តីថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ។បើតាម លោក ឡេង ប៉េងឡុង, សម្ភារៈប្រើប្រាស់ ដូចជារថយន្តទំនើបៗ កុំព្យូទ័រ សម្ភារការិយាល័យ របស់អតីត តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំងនោះ ក៏ត្រូវរឹបអូសយកមកទុកជាសម្បត្តិរដ្ឋវិញដែរ។សូមបញ្ជាក់ថា ក្រោយពេលរំលាយ នៅពេលនេះ ស្លាក បដា និងពាក្យស្លោកគណបក្សសង្រ្គោះជាតិ នៅតាមបណ្តា រាជធានី ខេត្ត ត្រូវបានរុះរើ និងទម្លាក់ជិតអស់ហើយ ក្នុងនោះក៏មានស្លាកសញ្ញា ទីស្នាក់ការគណបក្សសង្រ្គោះជាតិ ជាច្រើនត្រូវបានសមាជិកបក្សនេះ ទម្លាក់ដោយខ្លួនឯងដែរ៕ប្រភព៖everyday news

Subscribe to:
Posts (Atom)