Sunday, December 17, 2017
កន្លែងកម្សាន្ត សម្រាប់គូស្នេហ៍ដែលទើបតែរៀបអាពាហ៍ពិពាហ៍ហើយថ្មីៗ
កន្លែងកម្សាន្ត សម្រាប់គូស្នេហ៍ដែលទើបតែរៀបអាពាហ៍ពិពាហ៍ហើយថ្មីៗ
សម្រាប់គូរស្នេហ៍ដែលរៀបអាពាហ៍ពិពាហ៍រួចហើយថ្មីថ្មោងតែងតែស្វែងរកកន្លែងកម្សាន្តសម្រាប់ពេលទៅក្រេបទឹកឃ្មុំ ពេលខ្លះពួកគេតែងតែគិតទៅដល់កន្លែងនៅក្រៅប្រទេស ប៉ុន្តែសម្រាប់នៅក្នុងប្រទេសយើងក៏មានកន្លែងជាច្រើនដែលស្រស់ស្អាត រ៉ូមេនទិចសម្រាប់គូរស្នេហ៍ សម្រាកលំហែកាយផងដែរ ចាំបាច់អីទៅដល់ក្រៅប្រទេសនោះទេ។ តោះ ! ទៅមើល កន្លែងទាំងនេះដែលអ្នកនិងគូរស្នេហ៍អ្នកប្រាកដជាដកចិត្តមិនបាន៖១. កោះសង្សារ
អ្នកណាក៏ដឹងដែរថាកោះ សង្សារប្រៀបបានដូចទៅនឹងកោះឋានសួគ៌ នៅឯកោះបាលីអញ្ចឹង។ ហើយកោះសង្សារដែលមានប្រណិតភាពខ្ពស់ រួមជាមួយនិង ឯកជនភាពទៀតនោះធ្វើឲ្យគូរមានភាពរ៉ូមេនទិចអស្ចារ្យ មិនខាន។ ចំពោះតម្លៃនៃការស្នាក់នៅទីនោះ ក្នុងមួយយប់ គឺចាប់ពី៨៩០ដុល្លារឡើងទៅក្នុងមួយបន្ទប់។២. កោះរុង ឬកោះរុងសន្លឹម
កោះរ៉ុងសន្លឹមក៏មិនចាញ់កោះសង្សារប៉ុន្មានដែរ នៅទីនោះ មានភាពស្ងប់ស្ងាត់ស្រស់ស្អាតរួមជាមួយនឹងឆ្មេរខ្សាច់ពណ៌សដ៏វែងអន្លាយ។ កោះរុងសន្លឹម ជាកោះមួយដែលទាក់ទាញគូរស្នេហ៍ជាច្រើន ទៅកម្សាន្តក្រេបទឹកឃ្មុំនៅទីនោះ។ នៅទីនោះក៏មានជាកន្លែងឯកជនជាច្រើនដូចជាបឹងហ្គាឡូត ឬក៏ជាសណ្ឋាគារប្រណិតផងដែរ។៣. កោះកុង
នៅក្នុងខេត្តកោះកុងក៏មានកន្លែងដ៏ស្រស់ស្អាតសម្រាប់គូរស្នេហ៍ផងដែរ ដូចជា តំបន់តាតៃ។ តំបន់តាតៃក៏មានជា សណ្ឋាគារនៅលើទឹកតាមមាត់ព្រែក ដែលមានសម្រស់ធម្មជាតិស្អាតទាក់ភ្នែក ។៤.ខេត្តកំពត
ក្នុងខេត្តកំពតក៏សម្បូរ កន្លែងកម្សាន្តសម្រាប់គូរស្នេហ៍ដែរ មានដូចជាបឹងហ្គាឡូតតាមតាមដងព្រែកជាដើម។
ប្រភព៖ theculturetrip
៣កន្លែងដែលពេញនិយមសម្រាប់ថ្ងៃឆ្លងឆ្នាំ!!
៣កន្លែងដែលពេញនិយមសម្រាប់ថ្ងៃឆ្លងឆ្នាំ!!
បើនិយាយពីពេលវេលាគឺថាដើរលឿនទៅមុខណាស់ មួយភ្លែត សោះជិតដាច់ឆ្នាំទៀតហើយ។ អញ្ចឹងគួរណាស់តែរកពេលវេលាល្អៗ សម្រាប់ខ្លួនឯងសម្រាកខ្លះ។ តើគួរតែទៅទីកន្លែងណាដែរទៅ? ពេលវេលារាប់ថយក្រោយឆ្លងឆ្នាំ ដ៏អស្ចារ្យ ក៏គួរតែរកទីតាំងណាដែលមានភាពរ៉ូមេនទិចសម្រាប់ខ្លួនឯងដែរ។ ក្នុងចំណោម៣កន្លែងខាងក្រោមនេះ ជាកន្លែងដ៏អស្ចារ្យណាស់ សម្រាប់អ្នកដែលនឹងត្រៀមសម្រាប់ការរាប់ថយក្រោយឆ្លងឆ្នាំចាស់ ហើយក៏ជាកន្លែងពេញនិយមផងដែរ។
១. Countdown នៅខេត្តមណ្ឌលគីរី អាកាសធាតុត្រជាក់ក្រោមជំនោរនិទាឃៈរដូវ អង្គុយមុខភ្លក់ភ្លើង ជាមួយមិត្តភ័ក្ដិ ឬក៏ជាមួយនឹងមនុស្សសំខាន់ រងចាំវេលារាប់ថយក្រោយជាមួយនឹងគ្នា គឺជាពេលវេលានិងទីកន្លែងដ៏ល្អបំផុតដែលមិនចង់ឲ្យរំលងផុត។
២. មាត់សមុទ្រក្រុងព្រះសីហនុ វាជាកន្លែងដែលពិសេសហើយសម្បូរអ្នកទៅកម្សាន្តទៀតនៅថ្ងៃ ឆ្លងឆ្នាំនោះ ប្រសិនបើអ្នកមិនកក់កន្លែងស្នាក់នៅទេ ប្រាកដជាគ្មានកន្លែងស្នាក់នៅជាមិនខាននោះទេ។
៣. សៀមរាប តំបន់ Pub Street អ្នកណាខ្លះដែលថាខកខានមិនចូលរួមរាត្រីឆ្លងឆ្នាំនៅទីនោះ? តន្ត្រីកន្ត្រាក់អារម្មណ៍ និងរាំកម្សាន្តសប្បាយ ស្រែកហ៊ោកញ្ជ្រៀវ រង់ចាំម៉ោងនោះ។ ប៉ុន្តែសម្រាប់អ្នកដែលមិនទៅកន្លែងណានោះ ក៏អាចនៅផ្ទះជប់លៀងឆ្លងឆ្នាំជាមួយនឹងគ្រួសារបានដែរ។ប្រភព៖everyday news

Saturday, December 16, 2017
Apple ប្រកាសសុំទោសអ្នកប្រើកុំព្យូទ័រ Mac ជាសាធារណៈ
Apple ប្រកាសសុំទោសអ្នកប្រើកុំព្យូទ័រ Mac ជាសាធារណៈ
ក្រោយការរកឃើញនូវចន្លោះប្រហោងដ៏គ្រោះថ្នាក់ដែលអាចចូលទៅដល់ System Administrator របស់ Macbook ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ macOS High Sierra ដោយគ្រាន់តែវាយពាក្យ root នោះ ត្រូវ Apple ណែនាំឲ្យអ្នកប្រើប្រាស់ចូលទៅប្ដូរពាក្យសម្ងាត់ជាបន្ទាន់។ត្រឹមពេលតែប្រមាណ ២៤ ម៉ោងក្រោយរងឃើញបញ្ហានេះ Apple ក៏បានចេញនូវកំណែទម្រង់ប្រព័ន្ធប្រតិបត្តិការ macOS High Sierra ជំនាន់ថ្មី ហើយអាប់ដេតដោយស្វ័យប្រវត្តិតាមកុំព្យូទ័រ Mac នៅជុំវិញពិភពលោក។ទន្ទឹមការការបញ្ចេញកំណែទម្រង់ប្រព័ន្ធប្រតិបត្តិការ macOS High Sierra ជំនាន់ថ្មីនេះ Apple ក៏បានប្រកាសសុំទោសជាសាធារណៈនូវចំណុចខ្សោយដ៏គ្រោះថ្នាក់នៃបច្ចេកវិទ្យារបស់ពួកគេ ហើយបញ្ជាក់យ៉ាងច្បាស់ថានឹងមិនធ្វើឲ្យមានបញ្ហាប្រភេទនេះកើតឡើងម្ដងទៀតនោះទេ៕ប្រភព៖ Apple
Subscribe to:
Posts (Atom)